Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​នៅ សាត ប្រធាន​ភូមិបាល​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវ​តំណាង​អយ្យការ ចោទ​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ ប្រើប្រាស់​លិខិត និង​លួច​លក់​អចលនវត្ថុ ដែល​មិនមែនជា​របស់ខ្លួន

spot_img

​ភ្នំពេញ ​៖​ លោក ងិន ពេ​ជ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់លោក នៅ សាត ប្រធាន​ភូមិបាល​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៧ ផ្លូវ​លេខ​២៦៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក សាកសួរ​ពី​ដំណើររឿង សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ ប្រើប្រាស់​លិខិត និង​លួច​លក់​អចលនវត្ថុ ដែល​មិនមែនជា​របស់ខ្លួន​។​

​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល លោក នៅ សាត ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​ពី​ដំណើររឿង ក្លែង​ឯកសារ​លក់​ដីរ​បស់​ប្រជាជន នៅតាម​មូលដ្ឋាន បន្ទាប់ពី​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ បានដាក់ពាក្យ​បណ្តឹង​មក​តុលាការ​។​

​តំណាង​អយ្យការ ក៏បាន​កោះហៅ​បុគ្គល​ម្នាក់ទៀត ឈ្មោះ យ៉ែម រចនា រស់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ចូលទៅ​បំភ្លឺ​ពាក់ព័ន្ធ​ក្នុងករណីនេះ​ផងដែរ​។​

​តាម​ដំណើររឿង​ប្រជាពលរដ្ឋ ៤​គ្រួសារ បាន​ទិញ​ដី​នៅ​ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ឆ្នាំ​២០០៧-២០១៨ ដោយមាន​លិខិត​ទទួលស្គាល់ និង​ដឹងលឺ​ពី​អាជ្ញាធរ​ភូមិ​ឃុំ​។ លុះ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បុគ្គល​ឈ្មោះ នៅ ភារ​ម្យ បាទ​ក្លែងបន្លំ​ស្នាម​មេដៃ​របស់​ពួកគាត់ នៅក្នុង​កិច្ចសន្យា​ផ្ទេរសិទ្ធិ​កាន់កាប់​ដីស្រែ​ចុះ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ រវាង​ឈ្មោះ អៀ ម៉េង​ឃីម និង​ឈ្មោះ នៅ ភារ​ម្យ កិច្ចសន្យា​ផ្ទេរសិទ្ធិ​កាន់កាប់​ដីស្រែ​ចុះ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ រវាង​ឈ្មោះ ប្រាក់ លីម និង​ឈ្មោះ នៅ ភារ​ម្យ លិខិត​ប្រគល់​ដី​ចុះ​ថ្ងៃទី​ ៧ ខែមេសា ឆ្នាំ​២០០៩ រវាង​ឈ្មោះ ថេ​ង គឹម​សាយ និង​ឈ្មោះ នៅ ភារ​ម្យ និង​លិខិត​ប្រគល់​ដី​ចុះ​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០០៩ រវៀង​ឈ្មោះ ម៉ែន ស៉ី​ឌី​ន និង​ឈ្មោះ នៅ ភារ​ម្យ ដោយ​មានការ​សមគំនិត​ជួយ​សម្រួល​ដោយ​ចេតនា ជា​លក្ខណៈ​ប្រព័ន្ធ​ពី​អ្នកទិញ​ឈ្មោះ ញ៉ែម រចនា ជា​អ្នក​ជួយ​សម្របសម្រួល​ឯកសារ​។​

​ម្ចាស់​ដើមបណ្ដឹង​បាន​បន្តទៀតថា បន្ទាប់មក​ឈ្មោះ នៅ ភារ​ម្យ និង​ឈ្មោះ វ៉ាត ព្រឿង ជា​អ្នកទទួល​ប្រាក់​កក់​ថ្លៃ​លក់​ដី​ជាមួយគ្នា ដោយមាន​ប្រថាប់ត្រា​លើ​ឯកសារ​ពី​លោក ហៀ​ង ប៊ុន​ថុល មេឃុំ​អំពៅព្រៃ និង​សម្របសម្រួល​ឯកសារ​ពី​លោក នៅ សាត ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ភូមិបាល​ស្រុក​កណ្តាលស្ទឹង​ថែម​ទៀតផង​។ ហើយ​បាន​ប្រើប្រាស់​លិខិត​ក្លែង​ខាងលើ ដើម្បី​បន្ត​លក់​ដី​នោះ​ទៅ​ឲ្យ​ឈ្មោះ យ៉ែម រចនា និង​បាន​រត់ការ​រហូត​ចេញ​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង នៅ​ចំណុច​ដី​ខាងលើនេះ​ឲ្យ​ទៅ​ឈ្មោះ ឡៃ ភី​ត​ធឺរ​យូ​ប៉ុក បន្ថែម​ទៀតផង​។​

​សូមបញ្ជាក់ថា លោក ឃុន សូ​ណា ចៅក្រម​ស៉ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​ឲ្យ​ចាប់ខ្លួន​បុគ្គល​ឈ្មោះ នៅ ភារ​ម្យ ពីបទ​ក្លែងបន្លំ​ប្រើប្រាស់​លិខិត​ក្លែង លួច​លក់​អចលវត្ថុ​ដែល មិនមែនជា​របស់ខ្លួន ប្រព្រឹត្ត​នៅ​ភូមិ​ជើងព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល កាល​កំឡុង​ឆ្នាំ​២០១៥​។ បុគ្គល​ឈ្មោះ នៅ ភារ​ម្យ អាយុ​៤៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ២៣E០ ផ្លូវ​លេខ​១៦០ ក្រុមទី​៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ម្ចាស់​ដើមបណ្ដឹង​ទាំង​បួន​នាក់ បានស្នើ​សុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​តុលាការ​ក្រុងភ្នំពេញ ឲ្យ​ជួយ​អន្តរាគមន៍ និង​មាន​ចំណាត់​ការរក​យុត្តិធម៌​ជូន​ពួកគាត់​៕ ​ដោយ​ ៖​ កូ​ឡាប​

  

spot_img
×