Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បើក​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦

spot_img

​សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃ​ពុធ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្ត​សៀមរាប​។​

​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​»​។

​សន្និសីទ​ថ្ងៃនេះ នឹង​ជជែក​ពិភាក្សា​ទៅ​បញ្ហា​ប្រឈម របស់​ស្ថាប័ន​ព័ត៌មាន និង​វិស័យ​ព័ត៌មាន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ និង​ការប្រកួតប្រជែង ដ៏​ខ្លាំងក្លា​ជាមួយ​បណ្តាញ​សង្គម​នេះ នឹង​មាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​សារព័ត៌មាន ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្ត រ​ជាតិប្រមាណ​៥០០​នាក់ មកពី​បណ្ដា ប្រទេស​ជាង​៤០ នៅក្នុង​តំបន់ និង​លើ​ពិភព លោក​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្តល់​កាលានុវត្តភាព ដល់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន ប្រតិបត្តិ​ករ​សោតទស្សន៍ និង​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់​ដឹកនាំ​វិស័យ​ឧស្សាហកម្ម សកល​វិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និង​អ្នកតាក់តែង​គោលនយោបាយ នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការអភិវឌ្ឍ​គុណភាព នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប​៕​ ដោយ​៖​កូឡាប​

spot_img
×