Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ចិន បណ្តាលឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង ១២​នាក់​បាត់​ខ្លួន​

spot_img

​មនុស្ស​ចំនួន ១៦​នាក់​ស្លាប់ និង ១២​នាក់​បាត់​ខ្លួន ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​គ្រោះមហន្តរាយ​នោ​ភាគ​ខាងជើង​ប្រទេស​ចិន​។

​នៅ​តំបន់ស្វ័យយ័ត Guangzi មាន​ភ្លៀង​ធ្លាក់​រយៈពេល​មួយ​សប្តាហ៍ បណ្តាលឲ្យ​មាន​ទឹកជំនន់​ក្នុង​ទីក្រុង​ចំនួន ៦ និង​ស្រុក​ចំនួន ៣២ និង​សម្លាប់​មនុស្ស​ចំនួន ៩​នាក់​។ គ្រោះមហន្តរាយ​ប៉ះពាល់​ដល់​មនុស្ស​ចំនួន ៣៦០.០០០​នាក់​។​

​ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ​ច្រើនជាង ១.៣០០​ខ្នង និង​ធ្វើឲ្យ​មនុស្ស​ចំនួន ១៧.០០០​ត្រូវ​គេ​ជន្លៀស​ចេញ​។​

​ចំណែក​នៅក្នុង​ខេត្ត Guangdon ដែល​ជាប់​នឹង​តំបន់ស្វ័យយ័ត​ខាងលើ មាន​មនុស្ស ៧​នាក់​ស្លាប់ និង​បាត់​ខ្លួន​ម្នាក់​។ នៅ​ថ្ងៃ​អង្គារ ជំនន់​ភ្លៀង​បាន​បំផ្លាញ​ផ្លូវ និង​ផ្ទះ​ជាច្រើន​។​

​សូមបញ្ជាក់​ថា គ្រោះមហន្តរាយ​តែង​កើត​មាន​ញឹកញាប់​នៅក្នុង​ប្រទេស​ចិន ដែល​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង ជាពិសេស​នៅ​តំបន់ភ្នំ​៕

អត្ថបទប្រែសម្រួលដោយ ៖ សុភ័ក្រ

ប្រភព៖ Xinhua

spot_img
×