Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​តវ៉ា​រាប់ពាន់នាក់​ឡោម​ព័ន្ធ​អាគារ​រដ្ឋាភិបាល​នៅ​ហុងកុង ដើម្បី​តវ៉ា​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​

spot_img

​អ្នក​តវ៉ា និង​ប៉ូលីស​រាប់ពាន់នាក់​កំពុង​ប្រឈមមុខ​ដាក់គ្នា ខណៈ​ដែល​ការតវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​​ច្បាប់​ដែល​អនុញ្ញាតឲ្យ​មាន​ការធ្វើ​បត្យាប័ន​អ្នកទោស​ទៅចិន កំពុង​កើនឡើង​យ៉ាងខ្លាំង​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ អ្នក​តវ៉ា​ជា​ច្រើន ដែល​មាន​ពាក់​ម៉ាស់​យ៉ាងច្រើន បានធ្វើការ​បិទ​ផ្លូវ​សំខាន់ៗ​ជាច្រើន នៅ​ជុំវិញ​អាគាររដ្ឋាភិបាល។​

​ប៉ូលីស​បង្ក្រាប​កុប្បកម្ម បានធ្វើការ​ឆ្លើយ​តប​ដោយ​ការបាញ់​ម្សៅ​ម្រេច​ទៅលើ​ក្រុមបាតុករ ដើម្បី​បំពែក​ពួកគេ ហើយ​ប៉ូលីស​បញ្ជាក់ថា​ពួកគេ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ប្រើ​កម្លាំង​។​

​ក្រុមប្រឹក្សា​ច្បាប់ ឥឡូវនេះ​បាន​ធ្វើ​ការពន្យា​ពេល​អាន​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ​។​

​ក្រុមប្រឹក្សា​ច្បាប់​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ធ្វើ​ការបញ្ជាក់​ថា ការជួប​ប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ម៉ោង ១១​ព្រឹក​ថ្ងៃ​ពុធ​នេះ ត្រូវ​ដូរ​ពេល​ទៅ​ថ្ងៃ​​ក្រោយ​វិញ​។​

​បើទោះបីជា​មាន​ការតវ៉ា​ទូ​ទាំង​ហុងកុង រដ្ឋាភិបាល​បាន​និយាយថា ខ្លួន​នឹង​នៅតែ​បន្ត​ជំរុញ​ឲ្យមាន​ច្បាប់​ធ្វើប​ត្យា​ប័ន​នោះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​និយាយថា ការបោះឆ្នោត​ចុងក្រោយ​អាច​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី ២០ ខែ​មិថុនា​នេះ ហើយ​ក្រុមប្រឹក្សា​ច្បាប់​ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើ​ការអនុម័ត​ច្បាប់​នោះ​។​

​បើ​ច្បាប់​នោះ​ត្រូវបាន​អនុម័ត វា​នឹង​មាន​ការអនុញ្ញាតិឲ្យ​បញ្ជូន​ជនសង្ស័យ​នៅ​ទីក្រុង​ហុងកុង ទៅកាន់​ប្រទេស​ចិន​ដើម្បី​ធ្វើការ​កាត់ទោស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

 

spot_img
×