Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្បាល​ចចក​អាយុកាល ៤០.០០០​ឆ្នាំ ត្រូវ​គេ​រកឃើញ​នៅ​ក្រោម​ស្រទាប់​ទឹកកក និង​នៅ​មាន​ទម្រង់​ល្អ​ដដែល​

spot_img

​ក្បាល​ចចក​អាយុកាល ៤០.០០០​ឆ្នាំ​ ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​ស៊ី​បេរី ស្ថិត​ក្នុង​ប្រទេស​រុស្សុី។ ក្បាល​នោះ​ត្រូវបាន​រក្សា​យ៉ាង​ល្អ​នៅ​ក្រោម​ស្រទាប់​ទឹក​ក​ក់នៅ​តំបន់​ប៉ូល ដោយ​មាន​ធ្មេញ និង​រោម​ទាំងអស់​។​

​ប្រជាជន​រស់នៅ​តំបន់​ខាងលើ​ដែល​ជា​អ្នកស្វែងរក​ភ្លុក​របស់​សាកសព​សត្វ បាន​ប្រទះឃើញ​ក្បាល​ចចក​ខាងលើ​នៅ​លើ​ច្រាំងទន្លេ Tirekhtyakh និង​បាន​យក​វា​ទៅ​កន្លែង​សិក្សា​ពី​សព​អប់ ស្ថិត​ក្នុង​ក្នុង​សាធារណៈរដ្ឋ Sakha​។​

​លោក Albert Protopopov ប្រធាន​វិទ្យាស្ថាន​សិក្សា​សាកសព​អ​ប់ បាន​ថ្លែង​ប្រាប់ CNN ថា “​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ក្បាល​របស់​ចចក​បុរាណ​ត្រូវ​បាន​រកឃើញ​ដែល​ជាលិកា​ទន់​របស់​វា ត្រូវបាន​រក្សា​ទុក​យ៉ាង​ល្អ ក្រោយពេល ៤០.០០០​ឆ្នាំ​។ វា​គឺជា​ចចក​ពេញវ័យ”​។​

​បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​កំពុង​ដែល​បង្កើត​គំរូ​ឌីជីថល​នៃ​ខួរក្បាល និង​ផ្នែក​ខាងក្នុង​របស់​លលា​ក្បាល ដើម្បី​ធ្វើ​ការសិក្សា​បន្ថែម​។​

​សូមបញ្ជាក់​ថា កាលពីដើមឆ្នាំ​នេះ អ្នកវិទ្យាសាស្ត្រ​បានប្រកាស​ពី​ការរកឃើញ​ឈាម និង​ទឹកនោម​រាវ​នៅលើ​សាកសព​របស់​កូន​សេះ​បុរាណ​ដែល​មាន​អាយុកាល ៤២.០០០​ឆ្នាំ ដែល​ត្រូវបាន​អប់​យ៉ាង​ល្អ​ដោយ​ស្រទាប់​ទឹកកក​។​

​សាកសព​អប់​របស់​កូន​សេះ​នោះ ​ត្រូវបាន​រកឃើញ​ដោយ​អ្នកស្វែងរក​ភ្លុក​សាកសព​សត្វ​អប់ នៅ​តំបន់ Verkhoyansk​ ។ អ្នកវិទ្យា​សាស្ត្រ​​សង្ឃឹមថា​នឹង​ធ្វើការ​ក្លូន​កូន​សោះ​នោះ ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN


spot_img
×