Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រិះគន់​ការចាក់​ថ្ម​លើ​ផ្លូវ​សាធារណៈ មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរមិនអាចធ្វើដំណើរឆ្លងកាត់​ផ្លូវ​ខាងក្រោយ​សណ្ឋាគារ​ខ្សាច់​ស ក្រុងព្រះសីហនុ បាន​រិះគន់​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ លើ​ករណី​ដឹក​ថ្ម ក្រួស និង​ខ្សាច់ នាំយក​មក​ដាក់​គរ នៅលើ​ផ្លូវ​បេតុង (​ផ្លូវ​ម្តុំ​ខាងក្រោយ​សណ្ឋាគារ​ខ្សាច់​ស​) មុន​អាច​ឲ្យ​មធ្យោបាយ​យានតន្ត​ធ្វើដំណើរ​ឆ្លងកាត់​បាន​។​

​ត្រង់​ចំណុច​នេះ ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ និង​សាធារណៈជន​នានា បាន​រិះគន់​ថា រាល់​ការ​ដាក់​សម្ភារៈ​សំណង់ខាងលើនេះ បាន​រំលោភ​បិទ​ផ្លូវ​សាធារណៈ និង​បង្ក​នាំ​ការកកស្ទះ​ចរាច​រណ៍​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ថ្លែង​ពន្យល់​តាម​ប្រព័ន្ធ Telegram នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ករណីនេះ​មិនមែន​ជា​ការដាក់​សម្ភារៈ​សំណង់​រំលោភ​លើ​ផ្លូវ​នោះទេ ប៉ុន្តែ​ជា​ការដាក់​បិទ​បណ្តោះអាសន្ន​ត្រង់​កន្លែង​ដែល​ទើប​ចាក់​បេតុង​ថ្មីៗ ក្រោម​គម្រោង​ឧបត្ថម្ភ​ពី​សប្បុរសជន​តែប៉ុណ្ណោះ​។​

​លោក​បន្តថា ចំណុច​ដែល​មាន​ការរិះគន់​នេះ គឺជា​បេតុង​ដែល​ទើប​ចាក់​ថ្មី​(​មិនទាន់​រឹង​) ដែល​មិន​ទាន់​អាចឲ្យ​រថយន្ត​បើកបរ​ពី​លើ​បាន​នៅឡើយ​ទេ​។ ហើយ​ថា ប្រសិនបើ​មិន​នាំ​យក​សម្ភារៈ​សំណង់​ទាំងនោះ យកមក​ដាក់​បិទ​បណ្តោះអាសន្ន​ទេ វា​អាច​មាន​រថយន្ត​ធំៗ​ដូចជា​៖ រថយន្ត​ក្រឡុក​សុីម៉ង់ត៍​ជាដើម បាន​បើក​កិន​ពី​លើ នាំ​ឲ្យ​ខូច​បេតុង​ផ្លូវ​ដែល​ទើប​ចាក់​ថ្មី​ខាងលើនេះ​។​

​លោក ណុប ហេង ក៏​បាន​ស្នើសុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកធ្វើ​ដំណើរ​ទាំងអស់គ្នា ចំពោះ​ការកកស្ទះ​ចរាច​រណ៍​តាម​ផ្លូវ​នេះ​។​

​លោក​បន្រថា ក្រោយ​បេតុង​ដែល​ទើប​ចាក់​ផ្លូវ​ថ្មី​ខាងើ​នេះ រឹង​គ្រប់​កម្រិត​ហើយ​នោះ នឹង​បើក​ឥ្ត​ពលរដ្ឋ​ធ្វើដំណើរ​ជាធម្មតា​ទាំងសងខាង​វិញ​ហើយ​៕ ដែន សីមា​

spot_img
×