Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមិទ្ធផល​និង​ស្នាដៃ​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​មូលដ្ឋាន​ចូល​បញ្ចាំង​ឲ្យឃើញ​ពី​ការអនុវត្ត​កំណែទ​ម្រង់​ស៊ីជម្រៅ​

spot_img

​ភ្នំពេញ ​៖ ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា សមិទ្ធផល​និង​ស្នាដៃ​ការងារ ដែល​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​សម្រេចបាន ព្រម​ទាំង​សមិទ្ធផល​នៃ​ការបោះឆ្នោត គឺជា​មូលដ្ឋាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ កាន់តែ​ច្បាស់​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ការអនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ ​។​

​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មិថុនា​ឆ្នាំ ២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ
​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដំណើរការ​ការងារ​ប្រចាំ​ថ្ងៃ​ជា​ប្រក្រតី​ដោយ​អនុលោម​តាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ក្របខ័ណ្ឌ​គតិយុត្ត​បទបញ្ជា​និង​លិខិត​បទដ្ឋាន​ជា​ធរមាន​។ ការគ្រប់គ្រង​រដ្ឋបាល​ដែនដី​ត្រូវ​កំណត់​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមប្រឹក្សា​និង​មាន​គណៈ​អភិបាល​មួយ​សម្រាប់​ដឹកនាំ​ហើយ​ទាំង​ក្រុមប្រឹក្សា​និង​គណៈ​អភិបាល​ត្រូវមាន​គណនេយ្យភាព​ធ្វើទៅ​គឺ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​និង​ចំពោះមុខ​រាជរដ្ឋាភិបាល​ជុំវិញ​ការអនុវត្តន៍​លិខិត​បទដ្ឋាន​គតិយុត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ពុះពារ​រួមគ្នា​ជំនះ​រាល់​ការលំបាក​បញ្ហា​ប្រឈម​នឹង​ភាពមិនច្បាស់លាស់​មួយចំនួន​ដែល​បាន​ជួបប្រទះ​ទាំង​ក្នុង​ផ្នែក​គ្រប់គ្រង​រដ្ឋបាល​តាមរ​បៀ​ប​របប​ម៉ី​តាម​ការ​តម្រូវ​ដោយ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​និង​ទាំង​ក្នុង​ផ្នែក​គ្រប់គ្រង​ចាត់ចែង​ធនធាន​របស់​រាជធានី​ភ្នំពេញ​ឱ្យ​មាន​ប្រសិទ្ធភាព​ចំ​ទិសដៅ​និង​មាន​ប្រសិទ្ធ​ផល​សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ​មូលដ្ឋាន​សេវាសាធារណៈ​និង​គុណភាព​ជីវិត​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​ឃួង​ស្រេង​បាន​លើកឡើង​ថា សមិទ្ធផល​និង​ស្នាដៃ​ការងារ​ដែល​គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​សម្រេច​បាន​ព្រម​ទាំង​សមិទ្ធផល​នៃ​ការបោះឆ្នោត​គឺជា​មូលដ្ឋាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​កាន់តែ​ច្បាស់​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​តាមរយៈ​ការអនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ​ដែល​ជា​របៀបវារៈដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចំរើន​ឈាន​ឡើង​។​

​លោក​បាន​បន្ថែមទៀតថា​ទោះបី​យើង​សម្រេចបាន​នូវ​ផល​ជា​ច្រើនក្តី ក៏​នៅ​មាន​កិច្ចការ​ជា​អាទិភាព​និង​បញ្ហា​ប្រឈម​ថ្មីៗ​មួយចំនួន​ទៀត​ដែល​គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី ៣ ត្រូវ​ខិតខំ​បន្ត​រួម​គ្នា​ពុះពារ​ជំនះ​ដោះស្រាយ​នាពេល​ខាងមុខ​នេះ​ជាពិសេស​ការបន្ត​អនុវត្ត​ការងារ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​និង​ការធ្វើ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​ផ្ដល់​សេវា​សាធារណៈ​និង​កិច្ច​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​សមធម៌​គណនេយ្យភាព​និង​ត្រូវ​ធានា​ថា​រាល់​ការ​ធ្វើ​សេចក្តីសម្រេចចិត្ត​នានា​របស់​រដ្ឋបាល​ខ្លួន​ពិតជា​អាច​ឆ្លើយតបបាន​ទាន់ពេលវេលា​និង​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ក្នុងឱកាស​នោះ​ដែរ​លោក​ប៉ា​សុជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ប្ដេជ្ញា​ពង្រឹង​តួនាទី​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ដោយ​ឈរ​លើ​គោលការណ៍​រដ្ឋបាល​ឯកភាព​ដើម្បី​ឲ្យ​រដ្ឋបាល​មាន​ភាព​ម្ចាស់​ការគ្រប់គ្រង​ការចាត់ចែង​មុខងារ​បុគ្គលិក​ទ្រព្យសម្បត្តិ​និង​ធនធាន​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ចំ​ទិសដៅ​នឹង​ឆ្លើយតប​ទាន់ពេលវេលា​នូវ​តម្រូវការ​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាពិសេស​ជំរុញ​ការផ្ដល់សេវា​សាធារណៈ​តាមរយៈ​យន្តការ​ច្រកចេញចូល​តែ​មួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ​៕​ ដោយ​៖​កូឡាប​

spot_img
×