Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ឃាតក​៣​នាក់ ដែល​ប្លន់​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ ជា​អ្នករកស៊ី​លក់​ទិញ​ម៉ូតូ នៅ​ស្រុក​ក្រូចឆ្មារ កាលពី 2​ខែ​មុន​

spot_img

ត្បូងឃ្មុំ​៖ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា កងកម្លាំង​នគរបាល​បាន​ប្រើពេល​ប្រមាណ​ជាង​២​ខែ ដើម្បី​ស្រាវជ្រាវ​និង​ឈានទៅដល់​ការចាប់ខ្លួន​ឃាតករ​៣​នាក់​ដែល​បានធ្វើ​សកម្ម​យ៉ាង​ឃោរឃៅ​ប្លន់​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ ដែលជា​អ្នករកស៊ី​លក់​ទិញ​ម៉ូតូ ស្ថិតនៅ​ភូមិ​៧ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​២០ ខែតុលា ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់ថា ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែតុលា ហើយ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ មេឃាតករ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ។ ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ ជ្រូក ចាន់ អាយុ​៤៤​ឆ្នាំ ទី​២-​ឈ្មោះ មួន ជ្រាយ អាយុ​៤១​ឆ្នាំ ដែល​ពួកគេ​ទាំង​២​នាក់​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​។ ដោយឡែក​មេឃាតក ឈ្មោះ អ៊ី សារី អាយុ​៥០​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៨ ខែធ្នូ ដោយ​ជនសង្ស័យ​រូបនេះ ទើប​ចេញពី​ពន្ធនាគារ ខណៈ​ប្រពន្ធ​របស់ខ្លួន​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​នៅឡើយ ដោយសារ​បទល្មើស​គ្រឿងញៀន​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ជនរងគ្រោះ​២​នាក់​ប្តី​-​ប្រពន្ធ ដែល​ប្តី​ឈ្មោះ គីម សេងគាង អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ និង​ទិញ​ម៉ូតូ និង​ប្រពន្ធ​ឈ្មោះ ហួយ ពៅ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវបាន​ជនសង្ស័យ​ទាំង​៣​នាក់ ចូល​ប្លន់​តែ​មិនបាន​សម្រេច ក៏​សម្លាប់​ពួកគេ​ចោល​តែម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×