Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​កំពុងតែ​ធ្វើ​ការផ្លាស់ប្ដូរ​អំពី​ការផ្សព្វផ្សាយ​ពី​អាណា​ឡុក​ទៅ​ជា​ឌីជីថល នៅ​ឆ្នាំ​២០២៣

spot_img

​ភ្នំពេញ ​៖ ​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ប្រាប់​គណៈប្រតិភូ​ប្រធាន​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​អភិវឌ្ឍ​ការផ្សព្វផ្សាយ​(AIBD) ថា កម្ពុជា​កំពុងតែ​ធ្វើ​ការផ្លាស់ប្ដូរ​អំពី​ការផ្សព្វផ្សាយ​ពី​អាណា​ឡុក (Analog) ទៅ​ជា​ឌីជីថល​(Digital) ដោយ​នឹងត្រូវ​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ​។ ហើយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ក៏​មាន​ការប្រើប្រាស់​ពី​អាណូ​ឡូក​ទៅ​ជា​ឌីជីថ​លហើយ​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ មុន​នឹង​អញ្ជើញ​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា ខេត្ត​សៀមរាប​នោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Fayyar Sheheryar ប្រធាន​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​អភិវឌ្ឍ​ការផ្សព្វផ្សាយ​(AIBD)​។

​ក្នុងជំនួប​នោះ លោក Fayyar Sheheryar បាន​គោរ​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា​ដែល​កំពុងតែ​មាន​ការរីក​ចម្រើន​លូតលាស់ និង​ជាទី​ចាប់អារម្មណ៍​។ លោក​ក៏​បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោថា លោក​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ដឹកនាំ​ប្រតិភូ​នៃ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​អភិវឌ្ឍ​ការផ្សព្វផ្សាយ​(AIBD) មក​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នាពេលនេះ ជាពិសេស​នៅក្នុង​ទីក្រុង​សៀមរាប​ដែល​ជា​ទឹកដី​អង្គរ​ដ៏​បវរ​រុងរឿង​របស់​កម្ពុជា​។ លោក​បាន​គោរព​ជម្រាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា វត្តមាន​របស់​លោក​និង​សមាជិក​របស់​លោក​ក្នុង​សន្និសីទ​នេះ​គឺ​ដើម្បី​ធ្វើការ​ចែករំលែក​នូវ​ចំណេះដឹង និង​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក​ផង ដើម្បី​បម្រើ​ប្រជាជន​ទូទាំង​ពិភពលោក​ជាពិសេស​នៅក្នុង​តំបន់​ឲ្យបាន​ទទួល​នូវ​ព័ត៌មាន​តាម​វិជ្ជាជីវៈ​។ លោក​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោផង​ដែរថា ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការផ្លាស់ប្ដូរ​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​នេះ យើង​គប្បី​ណា​សហការ​រួមគ្នា​ជំរុញ​វឌ្ឍនភាព​លើ​ការផ្សព្វផ្សាយ​នេះ​ឲ្យស្រប​ទៅ​តាម​ការ​វិវឌ្ឍរប​ស់​បច្ចេកវិទ្យា ជា​ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​ការផ្សព្វផ្សាយ​នេះ​មាន​ភាព​ជា​វិជ្ជមាន​។

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​សមាជិក វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​អភិវឌ្ឍ​ការផ្សព្វផ្សាយ​(AIBD) ដែល​បាន​មក​ចូលរួម​ក្នុង​សន្និសីទ នៅ​ខេត្ត​សៀមរាប​នាពេលនេះ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ជម្រាប​ជូន​ប្រតិភូ​ថា កម្ពុជា​កំពុងតែ​ធ្វើ​ការផ្លាស់ប្ដូរ​អំពី​ការផ្សព្វផ្សាយ​ពី​អាណា​ឡុក (Analog) ទៅ​ជា​ឌីជីថល​(Digital) ដោយ​នឹងត្រូវ​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ​។ ហើយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ក៏​មាន​ការប្រើប្រាស់​ពី​អាណូ​ឡូក​ទៅ​ជា​ឌីជីថ​លហើយ​ផងដែរ​។​ទន្ទឹមនឹងនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​ប្រតិ​ភូ ផងដែរ​ថា ការផ្លាស់ប្ដូរ​ការវិវឌ្ឍ​ខាង​បច្ចេកវិទ្យា​នេះ គឺជា​រឿង​មួយ ប៉ុន្តែ​ការផ្លាស់ប្ដូរ និង​ការអភិវឌ្ឍន៍​ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ​គឺជា​រឿង​មួយ​ទៀត ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ពិត​។ ទាក់ទិន​នឹង​ចំណុច​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ថា ទន្ទឹម​នឹង​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ដ៏​វិជ្ជមាន​នេះ យើង​គប្បី​ណា​ជំរុញ និង​រៀបចំ​ធ្វើយ៉ាងណា​ឲ្យមាន​ការវិ​វ​ឌ្ឍ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យមាន​ភាពវិជ្ជមាន​ផងដែរ​៕​ ដោយ​៖​កូឡាប​

spot_img
×