Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ដកំពង់ស្ពឺ​ ប្រកាសយុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ងញៀន​ខុសច្បាប់​លេីកទី​៤​

spot_img

កំពង់ស្ពឺ ៖ លោកសរ​ សុពុត្រា​ អភិបាល​រងខេត្ដ​ ជាប្រធា​ន​លេខាធិការដ្ឋាន​ នៃគណៈកម្មការត្រួតពិនិត្យគ្រឿង​ញៀនខេត្តកំពង់ស្ពឺបានស្នេីសុំឲ្យ​ស្ថាប័នច្បាប់​ “ព្រះរាជអាជ្ញា​,ចៅក្រម​”មេត្តា​ពិនិត្យ​អំពីធា​តុផ្សំនៃបទល្មេីសគ្រឿងញៀន ករណីមាន​ចំណុច​ឆកល្វែងមេត្ដាផ្ដល់នូវកិច្ចកែតម្រូវជៀសវាងការរុញទូកប​ណ្ដោយទឹកនាំឲ្យរងនូវមតិរិះគន់ពីប្រជាពលរដ្ឋនិងមហាជន​ពិសេស​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​ពីសំណាក់​មន្រ្តី​អនុវត្ត​ន៍​តាមច្បាប់​ ជះឥទ្ធិពល​អាក្រក់ដល់កា​រអនុវត្ដន៍គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព​ ។

នាព្រឹកថៃ្ង​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩​នៅ​រដ្ឋ​បាល​សាលា​ខេត្ដកំពង់ស្ពឺ​ អគារខាងជេីង​ មានរៀបចំកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយផែនកា​រ​ស​កម្មភាព​ ស្ដីពី​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ង​ញៀន​ខុសច្បាប់​លេីកទី​ ៤​ ក្រោមអធិ​បតីភាព​លោក សរ​ សុពុត្រា​ អភិបាល​រង​ខេត្ត​ និ​ង​ជាអនុប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ដ​ លោកឧត្តមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ជា​អ​នុប្រធានគ​ណៈកម្មការត្រួតពិនិត្យគ្រឿង​ញៀនខេត្ដ​ និងជា​ប្រធាន​អនុគណៈកម្មការអនុវត្ដន៍ច្បាប់ និងមាន​កា​រ​អញ្ញេីញ​ចូលរួ​ម​ពីសំណាក់​អនុប្រធាន​សាលាដំ​បូងខេត្ដ​កំពង់​ស្ពឺ​ លោកស្រី​ព្រះរាជអាជ្ញា​ ​អយ្យកា​រ​អមសា​លា​ដំបូ​ងខេត្ដកំពង់​ស្ពឺ​ លោកប្រធាន​ពន្ធ​នាគារ​ខេ​ត្ត​ លោ​ក​ស្នងការរង​ខេត្ត​ មេបញ្ជា​ការ​រង​ កងរាជអាវុធហ​ត្ថខេត្ដ​ មេបញ្ជាការ​រង​ ប្រតិបត្តិ​ការ​សឹក​រ​ង​ខេត្ដ​ អ​ស់​លោ​ក​ លោក​ស្រី​តំណាង​ស្ថាប័ន​ មន្ទី​រ​ ជុំវិញ​រដ្ឋបា​ល​ខេត្ត​ អភិបាល​ក្រុង​ ស្រុក​ អធិការ​ន​គរបា​ល​ក្រុង​ ស្រុក​ ទាំង​ ៨​ មន្ទីរ​ជំនាញ​កងរាជអាវុធហ​ត្ថខេត្ដ​ លោកមេឃុំ​ ចៅ​សង្កាត់​ លោកនា​យប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំ​ង​ ៨៧​ និងមន្រ្ដី​ អ្នក​សម្របសម្រួលជាច្រេីនរូប​ទៀត។

យោងតាមរបាយ​ការណ៍​គណៈកម្មកា​រ​ត្រួតពិនិត្យ​​គ្រឿងញៀន​ខេត្ត​ ដែលបា​នធ្វេីការបូក​សរុប​ លេីកឡេីងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ​ ដោ​យ​លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ន​គរបាល​ខេត្ត​កំពង់ស្ពឺ​ ជាប្រធានអនុគណៈកម្មការ​អនុវត្ត​ន៍​ច្បាប់​ បានគូសបញ្ជាក់បង្ហាញអំពីលទ្ធផ​លដែលបង្រ្កាប​បានក្នុងឆ្នាំកន្លងមក​ ចំណុចខ្លាំង​ ខ្សោ​យនិងបញ្ហា​ប្រឈម​ដែលត្រូវ​រួមគ្នាដោះស្រាយបញ្ចប់ដេីម្បី​អោយគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ថ្នាក់ខេត្ដ​ទទួលបាន​លទ្ធ​ផ​ល​ល្អលុបបំបាត់បញ្ហា​ប្រេី​ប្រាស់​ ជួយ​ដូរសារធា​តុញៀន​ទាំង​ស្រុង១០០ភាគរយ ​។

បន្ទាប់​មកលោកឧត្ដ​មសេនីយ៍ត្រី​ ម៉ាត់​ ធុច​ ស្នងការរង​ ទទួល​ផែនប្រឆាំងគ្រឿងញៀន​នៃស្នងកា​រដ្ឋាន​នគរបាល​ខេត្តបាន​ឡេីង​អានផែនការសកម្មភាព​ លេខ​ ១៤/១៩​ ផ.ក​ ស្ដីពី​យុទ្ធ​នា​ការ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លេីកទី​ ៤​ រយៈពេ​ល​ ១ឆ្នាំ​ ជូនសមាជិក​ សមាជិការអង្គប្រជុំជ្រាប។

លោកសរ​ សុពុត្រា​ ប្រធាន​លេខាធិការដ្ឋាន​ក្នុ​ង​នាម​ឯកឧត្តម​ប្រធាន​​​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀនខេត្ដ​ សូមធ្វើ​ការគាំទ្រ​ និងកោតស​រសេីរចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការ​ងា​រ​គណៈកម្មការ​ត្រួតពិ​និត្យ​គ្រឿងញៀន​ទាំងអស់​ ដែល​បាន​ខិត​ខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​បេសកកម្ម​ទទួលបាន​លទ្ធផ​ល​ល្អ​ដូចរបាយការណ៍ដែល​បានស្ដែងឡេីងក្នុងពេល​នេះ​ ទន្ទឹម​នឹង​នោះ​ក៏នៅ​មានចំណុចខ្វះខា​ត​បញ្ហា​ប្រឈម​មួយចំនួន​ដែលត្រូវ​រួមគ្នាធ្វេីការដោះស្រាយអោយបាន​ដាច់ខាត​ រួមគ្នា​លុបបំបា​ត់​បញ្ហាគ្រឿងញៀន​ព្រោះគ្រឿងញៀនជាបញ្ហា​សកល​នាពេលបច្ចុប្បន្ននេះ​ មិនថាខេត្ដកំពង់ស្ពឺ​នោះទេ​ ត្រូវ​តែមានកិច្ចសហការដេីម្បីលុបបំបាត់​ជាការសំណូមពរ​ លោកបានស្នេីសុំឲ្យ​ស្ថាប័នច្បាប់​ “ព្រះរាជអាជ្ញា​,ចៅក្រម​”មេត្តា​ពិនិត្យ​អំពីធា​តុផ្សំនៃបទល្មេីសករណីមាន​ចំណុច​ឆកល្វែងមេត្ដាផ្ដល់នូវកិច្ចកែតម្រូវជៀសវាងការរុញទូកប​ណ្ដោយទឹកនាំឲ្យរងនូវមតិរិះគន់ពីប្រជាពលរដ្ឋនិងមហាជន​ពិសេស​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​ពីសំណាក់​មន្រ្តី​អនុវត្ត​ន៍​តាមច្បាប់​ ជះឥទ្ធិពល​អាក្រក់ដល់កា​រអនុវត្ដន៍គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព​ របស់​រាជរដ្ឋាភិបាលកម្ពុជា​ស្ដីពី​ស្ថិរភាព​ក្នុង​តំបន់គ្មានគ្រឿងញៀន​ នាឱកា​ស​នោះដែរ​ក្នុង​នាម​ឯក​ឧត្ដម​​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿ​ងញៀន​ខេត្ត​ បានផ្ដល់លិខិតសរ​សេីរលេីក​ទឹកចិត្ដជូនដល់អង្គភាពដែលបានបំព​ញការងារ​ល្អ​ មានស្នាដៃក្នុងការបង្រ្កាបគ្រឿងញៀនក្នុងមូ​លដ្ឋានគ្រប់គ្រង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕ ដោយ ៖ កូឡាប

 

spot_img
×