Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វិ​ល្លាម នឹង​លេីក​យក​ភាព​អវិជ្ជមាន​ក្នុង​វិស័យ​សុខាភិបាល សួរនាំ​រដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៩​ខាងមុខនេះ​

spot_img

​នៅ​រសៀល​ថ្ងៃ​ទី ១២ ខែមិថុនា ឆ្នាំ ២០១៩​នេះ លោក​វិ​ល្លាម សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក​បានឲ្យដឹងថា សម្ដេច​តេជោបា​នឯកភាព​តប​តាម​កា​រ​ស្នេី​សុំ​របស់​លោក​ហើយ ក្នុងការ​អញ្ជេី​ញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ប្រតិភូ​ក្រសួង​សុខាភិបាល ចូល​ប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ។​

​កិច្ចប្រជុំ​ជាមួយ​នឹង​ប្រតិភូ​ក្រសួង​សុខាភិបាល នឹង​ចាប់ផ្ដេីម​នៅ​ថ្ងៃ​ទី​១៩ ខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។​

​ជាមួយគ្នានេះដែរ លោក​វិ​ល្លាម បានឲ្យដឹង​ទៀតថា ក្នុង​កិច្ចប្រជុំ​នេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក នឹង​តាមដាន​ការអនុវត្តន៍​ច្បាប់ ដោយ​សុំ​ការបំភ្លឺ​នានា​ទាក់ទិន​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល ដូចជា ៖ ក្រមសីលធម៌​គ្រូពេទ្យ , ការគ្រប់គ្រង​ធូររលុង​លេី​គ្លីនិក​ឯកជន , ការខ្វះ​ទំនួល​ខុស​ត្រូវ​ចំ​ពោះ​ការព្យាបាល​អ្នកជំងឺ​របស់​គ្លីនិក​ឯកជន , ការ​លំហូរ​ចូល​នូវ​ឱសថ​ក្លែងក្លាយ​ដែល​ប៉ះពាល់​សុខភាព , ដែល​សុទ្ធសឹង​ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ដែលជា​អ្នក​ទទួលយក​សេវា​ធា​រណៈ សេវា​ឯកជន​ពី​វិស័យ​សុខាភិបាល​កេី​ត​ក្ដី​មិន​ពេញចិត្ត និង​រិះគន់​ជា​ដេី​ម ។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី ១៩ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្តម​វិ​ល្លាម បាន​ដាក់​លិខិតស្នេី​សុំ​ទៅ​សម្ដេច​តេជោ ដេ​ី​ម្បី​សុំ​ការឯកភាព​ពី​សម្ដេច ក្នុងការ​អញ្ជេី​ញ​រដ្ឋមន្ត្រី​២​រូប មក​ចូលរួម​បំភ្លឺ​ក្នុង​កិច្ចប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​ក្នុងនោះ​រួមមាន វិស័យ​ការពារ​ជាតិ​/​យោធា និង​វិស័យ​សុខាភិបាល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×