Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នំ​បញ្ចុក​នយោបាយ កំណត់​ថ្ងៃ​ហូប​ក្នុងពេល​តែ​មួយ​ដ៏​ទូលំទូលាយ បាន​ផ្ទុះឡើង​នូវ​ភាព​ប្រេះស្រាំ​

spot_img

​ភ្នំពេញ​ ៖ ​លោក​គង់ គាំ ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ថ្ងៃ​ទី​១២​មិថុនា នេះ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា នំ​បញ្ចុក អាហារ​ពេញ​និយម​របស់​ខេមរៈ​ជាតិ គឺ​អាច​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ជា​ធម្មតា និង​ប្រើប្រាស់​នៅ​គ្រប់​ពិធី​តូចធំ​ជាទូទៅ​ជា​ប្រពៃណី​គ្រប់​ជំនាន់​។​

​លោក​បាន​បន្តទៀតថា នំ​បញ្ចុក​នយោបាយ​ដែល​កំណត់​ថ្ងៃ​ហូប​ក្នុងពេល​តែ​មួយ​ដ៏​ទូលំទូលាយ (​ផ្តួចផ្តើម​ដោយ​មេដឹកនាំ និង​ក្រុម​នយោបាយ​ជាប់ទោស ជាប់​បម្រាម ពិសេស​ដោយ​បណ្តាញ​សម្រាប់​រៀបចំ​ការជូន និង​ទទួល​ទណ្ឌិត សម រង្ស៊ី វិល​ចូល​មក​កម្ពុជា​វិញ​) ហើយ​ត្រូវ​អំណាច ហ៊ុន សែន ក្រុម​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​បាន​ចាក់បណ្តោយ​ប្រកាស​អោយ​មាន​ការ​ហូប​នំ​បញ្ចុក​ដ៏​ទូលំទូលាយ​ទូទាំង​ប្រទេស​ទន្ទឹមគ្នា និង​ត្រៀម​ហូប​អ្វីៗ (​ក្រៅពី​ដុំថ្ម​)​ស្របគ្នា​ជា​ហូរហែរ​តទៅ ដែល​មិនមែន​ជា​ការ​ឆ្ពោះ​ទៅរក​ការចចារ​នោះ​) បាន​ផ្ទុះឡើង​នូវ​ភាព​ប្រេះស្រាំ​របស់​ជាតិ​ជា​ប្រវត្តិសាស្ត្រ​តែប៉ុណ្ណោះ​។

​លោក​គង់ គាំ បាន​ថ្លែងថា តាំងពី​ឆ្នាំ ២០១៥ មេដឹកនាំ​ខ្មែរ (​បក្សប្រឆាំង​)​ដែល​បាន​អះអាងថា​មាន​ថ្នាក់​ដឹកនាំ​សំខាន់​ក្នុង​រាជរដ្ឋាភិបាល និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ជូន​ព័ត៌មាន និង​យោបល់​ចំពោះ​ខ្លួន​ថា (​បើ​ចេញពី​កូរ៉េខាងត្បូង​ចូល​កម្ពុជា ពេល​នោះ​ការចាប់ខ្លួន​ប្រាកដ​ជា​ត្រូវអនុវត្ត​)​។ មេដឹកនាំ​ខ្មែរ (​បក្សប្រឆាំង​) ដែល​ក្រុម​គេ​ថា​មហា​អង់អាច មហា​ឈ្លាសវៃ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ដើរ​តាម​ក្បួន (​មេ​ត្រូវ​តែ​រួចខ្លួន ការស្លាប់ និង​ការជាប់គុក គឺ​ពិតជា​ឥតប្រយោជន៍​)​។

​នៅ​ឆ្នាំ ២០១៨ និង​ឆ្នាំ​២០១៩ យុទ្ធសាស្ត្រ​តូច​ក៏​រលំ យុទ្ធសាស្ត្រ​ធំ​ក៏​រលាយ គឺ​សេចក្តីសង្ឃឹម និង​ការរង់ចាំ​ការវិល​ចូល​កម្ពុជា​របស់​មេដឹកនាំ​ដែល​ខ្លួន​ផ្ញើរ​សេចក្តីទុកចិត្ត ពី​ពេល​មួយ​ទៅ​ពេល​មួយ​ចេះ​តែ​ថមថយ ហេវ​ហត់ អស់​ភាព​អត់ធ្មត់ អស់​ការជឿជាក់​ជា​បន្ត​បន្ទាប់​។​

សហភាព​អឺរ៉ុប ដែល​ពិចារណា​ដក EBA ពី​កម្ពុជា​កន្លងមក ហើយ​នៅ​ដើម​ខែ​ប្រាំ​មួយឆ្នាំ​២០១៩​នេះ បានបញ្ចប់​ការស៊ើបអង្កេត​នៅ​កម្ពុជា​ផ្ទាល់​ជា​លើកចុងក្រោយ ហើយ​បើ​អាច​មាន​ការសម្រេច​ដក EBA ពី​កម្ពុជា​នោះ ពេលវេលា​អនុវត្ត​ត្រូវ​ចាំ​ប្រាំមួយ​ខែ​ក្រោយ គឺ​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៩​។ បញ្ហា​ដូច​ខាងលើ​នេះ ការ​ប្តូរផ្តាច់​វិល​ចូល​កម្ពុជា​របស់ សម រង្ស៊ី នៅ​ឆ្នាំ​២០១៩​អោយខាងតែបាន នឹង​ត្រូវ​បរាជ័យ​ជាថ្មីទៀត​។ ក្រុម​ឆោត​បន្ត​ជឿ​ថា​បី​ខែ​ទៀត សម រង្ស៊ី ចូលមក​កម្ពុជា តែ​ក្រុម​ឆោត​កំពុង​គិត​ថា​តើ​បី​ខែ​ទៀត គេ​មាន​អ្វី​ថ្មី​ដើម្បី​ភូត​បន្ត​។

ក្នុងដំណាក់កាល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​ប្រទេស និង​បញ្ហា​ដាក់​ពន្ធ​ដក​ពន្ធ​របស់​ប្រទេស​នានា​ទៅវិញទៅមក គឺ​ត្រូវ​ពឹង​ទៅលើ​ការដកដង្ហើម​ដោយ​ខ្លួនឯង មិន​ពឹង​ដង្ហើម​អ្នក​ដ៏​ទៃ​ដើម្បី​រស់​នោះ​ទេ​។ កម្ពុជា ដែល​ងាក​មក​នាំ​ចេញ​នាំ​ចូល​ដោយ​បង់ពន្ធ​គឺ​ត្រូវរ​ត់​អោយ​រួច រស់​ដោយ​សមត្ថភាព និង​ដោយ​ថ្លៃថ្នូរ។​

តាម​ការសន្ទនា​កន្លង​មក​រវាង​តំណាង EU ប្រចាំ​កម្ពុជា និង​គណៈប្រតិភូ​គណបក្ស ឆន្ទៈ​ខ្មែរ យើង​សង្ឃឹម​ថា​គណបក្ស ឆន្ទៈ​ខ្មែរ ដែល​ជា​ប៉ូល​នយោបាយ​ថ្មី មាន​ក្រុម​អ្នកនយោបាយ​វ័យក្មេង និង​ក្រុម​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ជា​ស្ថាបនិក ព្រមទាំង​មាន​ការចូលរួម និង​គាំទ្រ​គួរអោយ​កត់សម្គាល់​ពី​មជ្ឈដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ចង់អោយ​មាន​ការផ្លាស់ប្តូ​រ​នៅ​កម្ពុជា ធ្វើអោយ EU ចាប់អារម្មណ៍​ថា​លំហ​ប្រជាធិបតេយ្យ សិទ្ធិ​នយោបាយ សេរីភាព​សម្តែង​មតិ និង​យន្តការ​ក្រៅ​សភា និង​ក្រៅ​រដ្ឋាភិបាល (​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​) ដែល​គណបក្ស ឆន្ទៈ​ខ្មែរ បាន​ចូលរួម​ពិតជា​បាន​រួមចំណែក​អោយ​របប​ដឹកនាំ​ពហុបក្ស​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ (​ក្នុងដំណាក់កាល​អន្តរ​កាល​) ឆ្ពោះ​ទៅ​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ក្រោយ​ឆ្នាំ​២០២២ ជា​មធ្យោបាយ​តែ​មួយគត់ ដើម្បី​ស្តារ និង​អភិវឌ្ឍ​ស្ថានភាព​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​ដែល​មជ្ឈដ្ឋាន​នានា​ចង់ឃើញ និង​ចង់បាន​៕​ ដោយ ៖ កូឡាប

spot_img
×