Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដេញថ្លៃ​គម្រោង​កែលំអរ​ផ្លូវលំ​ចំនួន​ ១០ ​ក្នុង​ស្រុក​កំពង់រោទ៌​ មានភាព​រញ៉េរញ៉ៃ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១២​ ខែមិថុនា ឆ្នាំ​២០១៩ ​នៅ​សាលប្រជុំ​សាលា​ស្រុក​កំពង់រោទ៌​មាន​រៀបចំ​ពិធី​ដេញថ្លៃ​គម្រោង​កែលំអរ​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​និង​ក្រាល​ក្រួស​ក្រហម​ចំនួន​១០​ខ្សែ ​ក្នុង​ឃុំ​ចំនួន​១០ ​នៃ​រដ្ឋបាល​ស្រុក​កំពង់រោទ៌​ ដោយ​មាន​ការចូលរួម​ជា​អធិបតី​ពី​លោក សុច ពិសី អភិបាល​ស្រុក​កំពង់រោទ៌​និង​មន្ត្រី​លទ្ធកម្ម​ខេត្ត​និង​ក្រុមប្រឹក្សា​ឃុំ​ទាំង​១០​ ដែល​ជា​ម្ចាស់​គម្រោង​ព្រមទាំង​តំណាង​ក្រុមហ៊ុន​ចំនួន​២៧​ក្រុមហ៊ុន​បាន​ចូលរួម​ដេញថ្លៃ​។​

​ការដេញថ្លៃ​នេះដែរ​ គឺ​មើលទៅ​មាន​ភាព​រញ៉េរញ៉ៃ​ ​ខ្វះ​សណ្តាប់ធ្នាប់​ធ្វើឲ្យ​ដំណើរការ​ដេញថ្លៃព​ន្យារ​ពេល​លើស​ម៉ោង​កំណត់​៣០​នាទី គឺ​ការ​កំណត់​ពេល​វ​លា​ចា​ប់ទ​ទូល​ពាក្យ​នៅវេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក បិទ​ឈប់​ទទួល​ពាក្យ​នៅវេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ក៏ប៉ុន្តែ​ពន្យា​ពេល​ដល់​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ​ដោយសារ​មនុស្ស​តំណាង​ក្រុមហ៊ុន​មក​ចូលរួម​ដេញថ្លៃ​បង្កើត​ភាព​រញ៉េរញ៉ៃ​ដើរ​ប្រសេចប្រសាច​ខ្លះ​ឈរ​ទ្រឹ​ង​មិន​ព្រម​យក​ឯកសារ​ដាក់ចូល​ដេញថ្លៃ​ទេ ​រហូត​ដល់​មន្ត្រី​លទ្ធកម្ម​ប្រកាសបិទ​ទើប​នាំគ្នា​ប្រច្រៀ​តដាក់​ដេញថ្លៃ​ហើយ​ក្រុមហ៊ុន​ខ្លះ​ទៀត ​ពេល​ក្រុមប្រឹក្សាឃុំ​បិទ​ឈប់​ទទួល​ហើយ​ នៅតែ​តវ៉ាសុំ​ដាក់​ដេញថ្លៃ​ដែរ​ ធ្វើឲ្យ​មន្ត្រី​បច្ចេកទេស​ក្រពុលមុខ​យ៉ាងខ្លាំង​។​

​មុន​នឹង​ដំណើរការ​ដាក់​ឲ្យ​ដេញថ្លៃ​លោក​ សុច ​ពិសី​ អភិបាលស្រុក​កំពង់រោទ៌​​ បាន​មានប្រ​សាសន៍​ណែនាំ​អំពី​គោ​ការណ៍​និង​លក្ខខណ្ឌក្នុង​ការដាក់ដេញ​ថ្លៃ​នេះ​ថា សូម​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​ដែល​មក​ចូលរួម​ដេញថ្លៃ​គម្រោង​កែរ​លម្អរ​ផ្លូវ​ទាំង​១០​ខ្សែរ​នេះ គឺ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​ប័ណ្ណនិង​មាន​ប្រាក់កក់​២០​ភាគរយ ​ទើប​មាន​សិទ្ធិ​ចូល​ដាក់​ដេញថ្លៃ​ ។ ហើយ​ការដេញថ្លៃ​ទៀតសោធ​ត្រូវ​តែ​គិត​អំពី​ស្តង់ដារ​បច្ចេកទេស​និង​មាន​គុណភាព ​សូមកុំ​ចេះ​តែ​ដាក់​តម្លៃ​ទាប​ចង់តែ​ពី​ឈ្នះ​ចង់​តែ​ពី​បាន​ហើយ​ពេល​ចាប់​ដំណើរការ​ជួសជុល​កែលំអរផ្លូរ​ស្រែក​ត្អូញត្អែរថា​ខាត​សុំឲ្យ​អជ្ញាធរ​ជួយ​គឺ​​មិន​អាច​ទេ​ សូម​ពិចារណានិង​ពិនិត្យ​ស្ថានភាព​ផ្លូវ​ និង​តម្លៃ​ដី ក្រួស​ក្រហម​និង​ខ្សាច់​ភ្នំ តម្លៃ​លូ​កាត់​ប្រឡាយឲ្យបាន​ច្បាស់លាស់ ជា​ពិសេស​ត្រូវ​ធ្វើ​ទៅ​តាម​គម្រោង តាម​បទដ្ឋាន​ស្តង់ដា​បច្ចេកទេស​ ​ដែល​ចុះ​កិច្ចព្រមព្រៀង​របស់​មន្ត្រី​លទ្ធកម្ម​និង​ម្ចាស់​គម្រោង​។ ​ហើយ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​នោះ​គឺ​​គុណភាព​ផ្លូវ​នៅពេល​កែលម្អរ​រួច ​តើ​ធ្វើតាម​ស្តង់ដា​របច្ចេកទេស​ដែរ​ឬ​ទេ ​លទ្ធផល​ដេញថ្លៃ​ដាក់​តម្លៃ​ទាប​ជាង​តម្លៃ​ការប៉ាន់ប្រមាណ​របស់​ម្ចាស់​គម្រោង​ចាប់ពី ​៤០​ភាគរយ​រហូត​ដល់​ក្រោម​ ៥០​ភាគរយ​ទៅ​ទៀត​នោះ​ ។​ សូម​ពិនិត្យ​មើល​ទាំងអស់គ្នា​។ ១.ឃុំ​ញរ គម្រោង​កែរ​លម្អរ​ផ្លូវ​ក្រាល​ថ្ម​បំបែក ប្រវែង​១,៧០០​ម៉ែត្រ ទទឹង​៣,៥០​ម៉ែត្រ​កម្រាស់​ថ្ម​បំបែក​០,១៥​ម៉ែត្រ​តម្លៃ​ប៉ាន់ស្មាន​ទឹកប្រាក់​១០២,៩១៨,៧០០​រៀល​។​មាន​ក្រុមហ៊ុន​ដាក់ ៥​សំណើរ​ក្រុមហ៊ុន​ដែល​ដេញ​បាន​គឺ​ក្រុមហ៊ុន​ហាក់​លក្ខិណា ដាក់​តម្លៃ​ទាប គឺ​៖ ៥០,៦៦០,០០០​រៀល​។​(​ក្រោម​៥០%) ២,​ឃុំ​ខ្សែ​ត្រ គម្រោង​កែរ​លម្អរ​ផ្លូវដី​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង​២,៦០០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​កម្រាស់​ក្រួស​ក្រហម​០,១៥​ម៉ែត្រ​ស្លាក​ផ្លូវ​១ ​តម្លៃ​ប៉ាន់ស្មាន​១១៨,៣៣០,០០០​រៀល​។​មាន​៤​ក្រុមហ៊ុន​ដាក់សំណើរ​ក្រុមហ៊ុន​ដេញ​បាន​គឺ​ក្រុមហ៊ុន​ហាក់​លក្ខិណា តម្លៃ​ទាប ៦៤,៧៤០,០០០​រៀល​(​ក្រោម​៥០%)​។​៣,​ឃុំ​សំឡី ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​១,២០០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​តម្លៃ​ប៉ាន់ស្មាន​៩៥,៤៩៣,៨០០​រៀល​។​មាន​៤​ក្រុមហ៊ុន​ដេញថ្លៃ ក្រុមហ៊ុន​ម៉ី​សម្បត្តិ​ខន​ស្ត្រា​ក់សិន​ដេញ​បាន​តម្លៃ​៥១,៤៨០,០០០​រៀល​ (​លើ​៥០%)​។​៤,​ឃុំ​ថ្មី ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​១,៧៥០​ម៉ែត្រ​ទទឹង​៣,៥០​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​តម្លៃ​ប៉ាន់ស្មាន​៨៩,២៨១,៥០០​រៀល​។​ក្រុមហ៊ុន​ម៉ី​សម្បត្តិ​ដេញ​បាន​តម្លៃ​៤៧,៤៥០,០០០​រៀល​(​លើ​៥០%)​។​ ៥,​ឃុំ​សំ​យ៉ោង ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​១,៨០០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​តម្លៃ​ប៉ាន់ស្មាន​ ៧៥,៧៣២,៥០០​រៀល​។​ក្រុមហ៊ុន​ម៉ី​សម្បត្តិ​ខន​ស្ត្រា​ក់សិន​ដេញ​បាន​តម្លៃ​ទាប​៤០,៨៦០,០០០​រៀល​(​លើ​៥០%)​។ ​៦,​ឃុំ​ព្រៃធំ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​១,៨០០​ម៉ែត្រ​ទទឹង​៣,៥០​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន​៧៤,១៨២,៧០០​រៀល​។​ក្រុមហ៊ុន​អ៊ុំ​វណ្ណៈ​ដេញ​បាន តម្លៃ​៤០,១៤០,០០០​រៀល​(​ក្រោម​៥០%)​។​ ៧,​ឃុំ​ព្រះ​ព​ន្លា ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​២,០៧០​ម៉ែត្រ​ទទឹង​៣,៥០​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​តម្លៃ​ប៉ាន់ស្មាន​៨៦,៣៧៥,៣០០​រៀល​។​ក្រុមហ៊ុន ​អ៊ុំ​ វណ្ណៈ​ ដេញ​បាន​​តម្លៃ​៤៣,០៥៦,០០០​រៀល​(​លើ​៥០%)​។​៨,​ឃុំ​បន្ទាយ​ក្រាំង ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​១,២៥០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​និង​ដាក់លូ​កាត់​ប្រឡាយ​៣​កន្លែង​តម្លៃ​ប៉ាន់ស្មាន​៨៧,៦៥៤,៥០០​រៀល​។​

​ក្រុមហ៊ុន​ពុត​ក​ន្ថា ដេញ​បាន​តម្លៃ​៥០,៣០០,០០០​រៀល​(​លើ​៤០%)​។​ចំពោះ​ឃុំ​រាជមន្ទីរ​និង​ឃុំ​១​ទៀត​ មិន​បាន​ថត​ទេ​។​មហាជន​បាន​រិះគន់​ថា​ផ្លូវលំ​ដែល​ជួសជុល​កែរ​លម្អរ​កន្លងមក​គឺ​គ្មាន​គុណភាព​ទេ​ធ្វើ​ខាង​មុខ​ខូច​ខាងក្រោយ​ផ្លូវ​ខ្លះទៀត​ធ្វើបាន​២​ខែ​ទៅ​៣​ខែ​គឺ​ខូច​អស់ហើយ​គឺ​ឡើង​គម្រោង​ធ្វើ​រហូត​។​បើ​តាម​មន្ត្រី​លទ្ធកម្ម​ម្នាក់​បាន​បង្ហើប​ឲ្យដឹងថា ផ្លូវលំ​ដែល​ដេញថ្លៃ ផ្លូវ​មូលដ្ឋាន​ដែល​ប្រើ​ប្រាក់​ភិ​ភាជរ​បស់​គម្រោង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្រសួង​កុងត្រា​ជួសជុល​ថែទាំ​តែ​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​ទើប​ផ្លូវ​​លំ​ ​ចេះ​តែ​ខូច​នោះ​កុំ​ឆ្ងល់​ពេក​ទាន ​។ ​ប្រជាពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​គួរតែ​ចុះ​ពិនិត្យ​ដំណើរការ​ដេញថ្លៃ​កែរ​លម្អរ​ផ្លូវ​នេះ​ផង​មហាជន​ប្រាប់ថា មាន​បញ្ហា​ខុស​ប្រកតី​និង​រញ៉ីរញ៉ៃ​ណាស់​៕ ដោយ ៖ វ៉ៃកូ​

spot_img
×