Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ។ ជា​ថ្ងៃមួយ​ដ៏​លំបាក​នឿយហត់​តែ​សមិទ្ធផល​ទទួលបាន​បែរជា​មិន​ដូច​ការទន្ទឹងរង់ចាំ​។ ថ្ងៃនេះ​អ្នក​ជួប​ការលំបាក​ក្នុងការ​បង្វិលទុន​។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា​ទប់ស្កាត់​ការឈ្លោះប្រកែក​។ ទិស​នាំ​លាភ ទិស​លិច តំណម​ទិស​ត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ភាគច្រើន​នៃ​ជោគជ័យ​នេះ គឺ​ផ្អែកលើ​ភាពម្ចាស់ការ និង​សកម្ម​ការងារ​របស់​អ្នក​។ ចំណូល​រក្សាបាន​ស្ថិរភាព​។ មនោសញ្ចេតនា ជា​ថ្ងៃមួយ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ខៀវ​។ អ្នកយក​អាសារ​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ។ ការងារ​ជួប​ការលំបាក​ហ៊ុមព័ទ្ធ សម្ពាធ​កើនឡើង​។ ដោយសារតែ​ការជួយ​អ្នកដទៃ​អ្នក​ត្រូវ​ចាញ់បោក​ខាតបង់​ប្រាក់​ធំ​។ មនោសញ្ចេតនា លំបាក​បាន​ដូច​ចិត្ត​, ពុំ​មានឱកាស​បានទទួល​ការឆ្លើយតប​ពី​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំថោះ រាសី​ស្រុតចុះ។ ការងារ ត្រូវ​ត្រៀម​ចិត្ត​ព្រោះ​អាច​ថ្ងៃនេះ​នឹងមាន​ការប្រែប្រួល​ចាត់តាំង​ថ្មី​ក្នុង​ការងារ​។ យីអ៊ុន​ពុំ​ល្អ គ្មាន​ឱកាស​បាន​លាភ​ចូល​។ មនោសញ្ចេតនា ពេលវេលា​របស់​អ្នកភាគច្រើន គឺ​សម្រាប់​ការងារ ហេតុនេះ​មនោសញ្ចេតនា​ហាក់​មាន​ភាព​សោះកក្រោះ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ឡើងខ្ពស់​។ មានឱកាស​ល្អ​ច្រើន​ដើម្បី​ពង្រីក​ស្នាដៃ​ក្នុង​ការងារ​។ ខ្ទង់​ចំណូល​រក្សាបាន​ស្ថិរភាព​ដូចដើម​។ មនោសញ្ចេតនា ចំពោះ​អ្នក​កំពុងមាន​ស្នេហា​អាច​ភ្ជាប់ពាក្យ​ឈានទៅ​រៀបការ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ។ ការងារ​ជួប​ឧបសគ្គ គូសត្រូវ​បង្កើន​ការ​ប្រជែង ត្រូវ​ប្រយ័ត្ន​ក្នុង​គ្រប់​ស្ថានការណ៍​។ ថ្ងៃនេះ​ពុំមាន​លាភ​សំណាង​ចាយវាយ​ត្រូវ​ត្បិតត្បៀត​។ មនោសញ្ចេតនា កុំ​ទម្លាក់​ភាព​មួរ​ម៉ៅ និង​សម្ពាធ​របស់ខ្លួន​ទៅលើ​អ្នកដទៃ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ​ត្រូវ​បន្ត​លើកកម្ពស់​សមត្ថភាព ដើម្បី​សម្រប​នឹង​ការរីកចម្រើន​ការងារ​ក្នុង​អនាគត​។ ថ្ងៃនេះ​មិត្តភក្តិ​នឹង​នាំមក​ឲ្យ​អ្នក​នូវ​ឱកាស​រកប្រាក់​យ៉ាង​ល្អ​។ មនោសញ្ចេតនា មានរឿង​រកាំរកូស​ប​ន្តិ​ច​បន្តួច​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​គ្រប់​ពាក្យសម្តី និង​ទង្វើ​របស់ខ្លួន​។ យីអ៊ុន​មិនល្អ អាច​ត្រូវ​ថ្នាក់លើ​ស្តីបន្ទោស ឬ​ពិន័យ មនោសញ្ចេតនា ពិបាក​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសីស្រុតចុះ​។ ការងារ​លំបាក រង​សម្ពាធ​ច្រើន ត្រូវ​ប្រឈមមុខ​តែម្នាក់ឯង​។ ថ្ងៃនេះ​មិនត្រូវ​វិនិយោគ ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា មិនល្អ​ប្រសើរ មាន​ឧ​បគ្គ​រាំងស្ទះ​មិន​ឲ្យ​ទំនាក់ទំនង​ឈានទៅ​មុខ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសីល្អមធ្យម​។ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ជាង​មុន ទើប​សម្រេចបាន​លទ្ធផល​ដូច​បំណង​។ ថ្ងៃនេះ​មានរឿង​ជាច្រើន​ត្រូវ​គិតគូរ ត្រូវ​ចំណាយ​ប្រាក់​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នៅតែ​ពុំទាន់​អាច​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​បាន​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ឡើងខ្ពស់​។ ការងារ​ត្រូវ​នឹងនរ​ចំពោះ​គ្រប់ការ​វាយឆ្មក់​របស់​គូសត្រូវ​។ ថ្ងៃនេះ​រកស៊ី​អ្វី​ក៏​ជោគជ័យ អា​ចរក​ចំណេញ​បាន​យ៉ាង​គាប់ចិត្ត​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នៅតែ​ពុំទាន់​អាច​ឈានដល់​អាពាហ៍ពិពាហ៍ អ្នក​បាន​រៀបការ នឹង​ជា​ថ្ងៃ​ដ៏​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើងខ្ពស់។ ការងារ​មានឱកាស​ថ្មី​មកដល់​អ្នក កុំ​ឲ្យ​ខកខាន​។ រាសី​ឡើង លុយកាក់​ហូរ​ចូល​សន្ធឹក​។ មនោសញ្ចេតនា មានការ​ឈ្លោះប្រកែក ខឹង​គ្នា ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ នោះ​គ្រប់យ៉ាង នឹង​កន្លងផុត​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

spot_img
×