Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​អឺរ៉ុប ចេញ​សេចក្តីប្រកាស​ព័ត៌មាន រំលឹក​ឲ្យ​មាន​ដំណោះស្រាយ ឬ​ប្រឈម​ការដកហូត EBA

spot_img

«​មន្ត្រី​ពី​គណៈកម្មការ​អឺរ៉ុប (European Commission) និង​វិធានការ​សេវាកម្ម​ខាងក្រៅ (External Action Service)​បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា ពីថ្ងៃ​ទី​០៣-១០ ខែមិថុនា ដែលជា​ផ្នែក​មួយ​នៃ​ការតាមដាន និង​លារ​វាយតម្លៃ នៅក្រោម​នីតិវិធី​ដែល​អាច​ឈានដល់​ការដកហូត​ជា​បណ្តោះអាសន្ន​នៃ​ការអនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា នៅក្រោម​គម្រោង​ពាណិជ្ជកម្ម «​អ្វី​គ្រប់យ៉ាង លើកលែងតែ​សព្វាវុធ EBA» បន្ទាប់ពី​មានការ​ព្រួយបារម្ភ​លើ​កំណត់ត្រា​រំលោភសិទ្ធិ​មនុស្ស​ស្នូល និង​អនុសញ្ញា ស្តីពី​សិទ្ធិ​ការងារ​។ នេះ​បើតាម​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​១១​មិថុនា​២០១៩ ​។​

​គណៈកម្មការ​អឺរ៉ុប​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា ពីថ្ងៃ​ទី​០៣-១០ ខែមិថុនា ដោយ​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងយល់​ដោយផ្ទាល់​ពី​ស្ថានភាព​ប្រទេស​កម្ពុជា

​បើតាម​សេចក្តីប្រកាស បេសកកម្ម​នេះ​ពិនិត្យមើល​បញ្ហា​ចម្បង​នៃ​ការព្រួយបារម្ភ​នៅ​កម្ពុជា រួមទាំង​ការរំលោភ​ជា​សក្តានុពល នៃ​៖ សិទ្ធិ​នយោបាយ សេរីភាព​ខាង​ការបញ្ចេញមតិ និង​សេរីភាព​សមាគម សិទ្ធិ​រៀបចំ និង​ការ​តថ្លៃ​សមូ​ភាព និង​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ដែល​បង្កឡើង​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច ជាពិសេស ក្នុង​វិស័យ​ស្ករអំពៅ​។​

​រយៈពេល​នៃ​ការតាមដាន និង​ការវាយតម្លៃ​នេះ នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែសីហា​។ បន្ទាប់ពី​កាល​បរិ​ច្ឆេ​ួ​ទ​នោះ សហភាព​អឺរ៉ុប នឹង​ចេញ​របាយការណ៍​មួយ ស្តីពី​ការរកឃើញ និង​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​។ កម្ពុជា​នឹងមាន​ពេល​មួយខែ ដើម្បី​ឆ្លើយតប​ចំពោះ​របាយការណ៍​នោះ​។

​ទិសដៅ​របស់​សហភាព​អឺរ៉ុប ត្រូវ​ដោះស្រាយ​ការព្រួយបារម្ភ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​។ សហភាព​អឺរ៉ុប​ប្តេជ្ញា​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​សម្រេច​ទិសដៅ​នេះ​។ កម្ពុជា​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការកែលម្អ​ពិតប្រាកដ ជឿទុកចិត្ត​លើ​បញ្ហា​ជាការ​ព្រួយបារម្ភ ដើម្បី​បញ្ចៀស​ការដកហូត​ការអនុគ្រោះ EBA»​។​

​សូមបញ្ជាក់ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សហភាព​អឺរ៉ុប បានប្រកាស​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដែល​អាច​នាំឱ្យមាន​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ Everything But Arms (EBA)​។ ប្រព័ន្ធ EBA អាច​នឹង​លុបចោល​ប្រសិនបើ រកឃើញថា​ប្រទេស​ទទួលផល​នេះ មិន​គោរព​សិ​ទិ្ធ​មនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​អឺរ៉ុប ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​កិច្ចព្រមព្រៀង អនុគ្រោះ ពន្ធ ឬ EBA (Everything But Arms) ជា​កិច្ចព្រមព្រៀង​ដែល​សហភាព អឺរ៉ុប បានផ្តល់ ឲ្យ កម្ពុជា និង ប្រទេស អភិវឌ្ឍ តិចតួច ផ្សេងទៀត​នៅលើ​ពិភពលោក នូវ ឱកាស នាំ គ្រប់ ផលិតផល ទាំងអស់ (​លើកលែងតែ អាវុធ​) ចូលទៅក្នុង ទីផ្សារ រួម តែមួយ របស់ សហភាព អឺរ៉ុប ដោយ មិន ជាប់ ពន្ធគយ និង មិន ជាប់ កូតា​។​

​ការផ្តួចផ្តើម​គំនិត​នេះ មិន​មានន័យថា សហភាព​អឺរ៉ុប​ចាប់ផ្តើម​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ ឬ​ជា​ស្វ័យប្រវត្តិ​នោះឡើយ គ្រាន់តែ​ជា​ពេលវេលា​ដែល​ចាប់ផ្តើម​បើក​នីតិវិធី​ពិគ្រោះ យោបល់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ កម្ពុ​ជាមាន​រយៈពេល​៦​ខែ​ក្នុង​ការជជែក​តវ៉ា និង​លើក​ហេតុផល​ផ្សេងៗ​ពន្យល់​ទៅ​គណៈកម្មការ​អឺរ៉ុប​។​

​ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​មិន​ទទួលយក​ការពន្យល់​របស់​កម្ពុជា ហើយ​នៅតែ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន គឺ​ត្រូវ​ប្រើ​រយៈពេល​ចំនួន ១៨​ខែ គិត​ចាប់​ពីថ្ងៃ​ចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់​ការចូល​ជា​ធរមាន​។ ពោល​ទំនិញ​របស់​កម្ពុជា​នៅតែ​បន្ត​នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប​ដោយ​មិន​ជាប់ពន្ធ​រយៈពេល​ជាង ១​ឆ្នាំ​ទៀត មុននឹង​មានការ​សម្រេច​ជាថ្មី​។​

​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ការសម្រេចចិត្ត​អឺរ៉ុប​នេះ ជា​រឿង​ភាពអយុត្តិធម៌​បំផុត ព្រោះនេះ បង្ហាញ​ឲ្យ​ឃើញថា សហភាព​អ៊ឺរ៉ុប​បាន​បដិសេធ​ដោយ​ចំហរ អំពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ដែល​ប្រទេស​កម្ពុជា​សម្រេចបាន​។​

​ទោះជា​យ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច ព្រមទាំង​ដាក់ចេញ​នូវ​យន្តការ​ផ្សេងៗ​ទៀត ដើម្បី​ឆ្លើយតប​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផងដែរ​។​

EBA គឺជា​គំនិត​ផ្តួចផ្តើម​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​ឲ្យ​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​មិនបាច់​បង់ពន្ធ ហើយ​កម្មវិធី​អនុគ្រោះ​ពន្ធ​នេះ អាច​ត្រូវបាន​ដកចេញ​វិញ ក្នុងករណី​មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។

​យោងតាម​តួលេខ​ផ្លូវការ ទំនិញ​ដល់​ទៅ ៤០​ភាគរយ​នៃ​ទំនិញ​ទាំងអស់ ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប​។​

​បន្ទាប់ពី​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ អឺរ៉ុប​បាន​និយាយថា ខ្លួន​សង្ឃឹមថា នឹងមាន​ការរីកចម្រើន​ដោយ​និរន្តរភាព​និង​ការវិវត្តន៍​ដ៏​រឹងមាំ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ដែល​ស្ថិតក្រោម EBA ហើយ​សង្ឃឹមថា កម្ពុជា​នឹង​ចាត់វិធានការ​ចាំបាច់​ជាបន្ទាន់​ដើម្បី​រក្សា​ការទទួល​ផលប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​។​

​នៅពេលនោះ សហគមន៍​អឺរ៉ុប​ក៏បាន​និយាយ​ផងដែរ​ថា ទស្សនកិច្ច​នៅ​កម្ពុជា​គឺជា​ឱកាស​ដំបូង​សម្រាប់​កិច្ចពិភាក្សា​ក្នុងអំឡុងពេល​តាមដាន​និង​វាយតម្លៃ​បន្ទាប់ពី​អឺរ៉ុប​បានប្រកាស​នូវ​នីតិវិធី​ដែល​អាច​នាំឱ្យមាន​ការដក EBA ជា​បណ្តោះអាសន្ន​ពី​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×