Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដោះមីន​តាម​បណ្តោយ​ព្រំដែន ចិន វៀតណាម និង កម្ពុជា ថៃ​

spot_img

​ភ្នំពេញ​៖ គេ​ដឹងថា ប្រទេស​វៀតណាម​និង​ប្រទេស​ចិន មិនមែនជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​អូ​តា​វ៉ា​ទេ តែ​បាន​រួមគ្នា​ដោះ​គ្រាប់មីន​តាម​ព្រំដែន​ចិន​-​វៀតណាម ដើម្បី​ជំរុញ​ប្រជាជន​នៃ​ជាតិ​សាស្ត្រ​ទាំង​២ អស់​ការភ័យខ្លាច​ជាមួយ​ចំការមីន​តាម​ព្រំដែន​។​នេះ​បើតាម​ការ​ថ្លែង​របស់លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​២៨​ខែធ្នូ​នេះ​។

​លោក​បន្តថា ដោយសារ​ជំលោះ​ព្រំដែន​ក្នុង​ដើម​ទសវត្សរ៍​១៩៨០​នោះ ប្រទេស​ទាំង​២ បានដាក់​គ្រាប់មីន​ការពារ​ព្រំដែន​រៀងៗ​ខ្លួន​មាន​ចំនួន​ប្រមាណ​៤៥០.០០០​គ្រាប់ ហើយ​ការ​បោសសំអាត​មីន​នៅ​ព្រំដែន​តាម​តំបន់ភ្នំ​នេះ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ប្រមាណ​៥០.០០០​នាក់​។​

​ដោយឡែក​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​ផ្ទៃដី​តាម​បណ្តោយ​ព្រំដែន​ប្រមាណ​៨០០​គីឡូម៉ែត្រ ជា​តំបន់​ចំការមីន​ដោយសារ​ជំលោះ​ផ្ទៃក្នុង​រវាង​ខែ្មរ​និង​ខែ្មរ និង​ជំលោះ​ព្រំដែន​ខែ្មរ​-​ថៃ មាន​ចំការមីន​ខ្លះ​តាំងពី​ឆ្នាំ​១៩៦២ និង​ចំការមីន​ខ្លះ​ចាប់ពី​ឆ្នាំ​១៩៧៥​ត​មក​ឆ្នាំ​១៩៩៨​។ រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ បានផ្តល់​ភារកិច្ច​ឱ្យ​អង្គភាព​ស៊ីម៉ាក់​និង​អង្គភាព​ដោះមីន​ជាតិ​ថៃ ធី​ម៉ាក់ (TMAC) សហការគ្នា​ដោះមីន​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​បង្កើន​សុខ​សុ​វ​តិ្ថ​ភាព​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​សន្តិសុខ ការអភិវឌ្ឍន៍​នៃ​ប្រជាជន​និង​ប្រទេស​ទាំង​២​។ ស៊ីម៉ាក់​នឹង​ចាប់ផ្តើម​ពង្រឹងកំលាំង​ប្រតិ​ប​តិ្ត​ការ​តាម​ព្រំដែន​នេះ​ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ​។​

​សូមបញ្ជាក់ថា ទាំង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​អូ​តា​វ៉ា​ដូចគ្នា​ដែលមាន កាតព្វកិច្ច​សំរេច​ឱយបាន​ជោគជ័យ​តាម​ស្មារតី​អនុសញ្ញា​អន្តរជាតិ​នេះ ។ ប្រទេស​ថៃ​ទើបតែ​ស្នើសុំ​អន្តរជាតិ​នៅ​កិច្ចប្រជុំ​ឯ​ប្រទេស​អូទ្រីស​ក្នុង​ខែធ្នូ​២០១៧​នេះ បន្ត​អនុវត្ត​អនុសញ្ញា​នេះ​៥​ឆ្នាំ​ទៀត ពោលគឺ​២០១៨-២០២២ រីឯ​កម្ពុជា​យើង​ត្រៀម​ស្នើសុំ​នៅ​ចុងឆ្នាំ​២០១៨​ដើម្បី​សុំ​បញ្ចប់​កាតព្វកិច្ច​របស់ខ្លួន​ដល់​ឆ្នាំ​២០២៥៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×