Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បាល​ស្រុក​ស្ទឹងហាវ បង្ក្រាប​មុខសញ្ញា​លក់​ថ្នាំញៀន តាម​រថយន្ត​ធុន​ធំ

spot_img

ខេត្ត​ព្រះសីហនុ ​៖ នៅ​ថ្ងៃទី​១២ ​ខែមិថុនា ឆ្នាំ ២០១៩ វេលា​ម៉ោង​៩ ព្រឹក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងហាវ បាន​បង្ក្រាប​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន តាម​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​ករណី ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ។ តែ​ពេល​ដេញ​បង្ក្រាប​នោះ មុខសញ្ញា​បាន​លោត​ចុះ​ពី​រថយន្ត ហើយ​រត់គេចខ្លួន​ពួន​ក្នុងព្រៃ នៅ​មិនទាន់​រកឃើញ​នៅឡើយ​។ បន្ទាប់មក កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​រថយន្ត រកឃើញ​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន​។

លោក​វរសេនីយ៍ឯក រស់ កី អធិការនគរបាល​ស្រុក​ស្ទឹងហាវ បាន​ឲ្យ​ដឹងថា ៖ មុខសញ្ញា​លក់​ចែកចាយ​គ្រឿង​ញៀន​តាម​រថយន្ត​ធុន​ធំ​នេះ សមត្ថកិច្ច​ជំនាញ បាន​តាមដាន​ឃ្លាំមើល​យូរ​មកហើយ លុះដល់​វេលា​ម៉ោង​ដូចខាងលើ ពេល​សមត្ថកិច្ច​ឃាត់​រថយន្ត​បំរុង​ឆែកឆេរ ស្រាប់តែ​មុខសញ្ញា​បាន​បើករថយន្ត​ធុន​ធំ យ៉ាង​លឿន​ដើម្បី​គេចខ្លួន សមត្ថកិច្ច​បានសំរេច​ប្រើ​អាវុធ​បាញ់​បំបែក​កង់​មុខតែ​ម្តង ពេល​រថយន្ដ​ត្រូវបាន​បញ្ឈប់​ល្បឿន អ្នកបើក​បរបាន​លោត​ចុះ ហើយ​រត់គេចខ្លួន​ចូលទៅ​ក្នុងព្រៃ បាត់ទៅ​។ ពេលនោះ​កម្លាំង​ជំនាញ់ បាន​ដេញ​តាមរក នៅក្នុង​ព្រៃ​នោះដែរ ប៉ុន្តែ​ជនសង្ស័យ​នោះបាន​គេចខ្លួន​បាត់ទៅហើយ សមត្ថកិច្ច​បាន​បន្ត​ស្វែងរក​រហូតដល់​ម៉ោង ១៤ និង​០០​នាទី ទៅហើយ​នៅតែ​មិនឃើញ​។

ពេលដែល​កម្លាំង​ជំនាញ់​ធ្វើការ​ឆែកឆេរ​ក្នុង​រថយន្ត បាន​រកឃើញ​វត្ថុតាង​មួយចំនួន​មាន​៖

១,​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យថា​ជា​សា​ធាតុ​ញៀន​ចំនួន ១០​កញ្ចប់​តូច​។

២,​ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន និង​ឯកសារ​អត្ត​សញ្ញា​ណ័​ណ្ណស​ញ្ចា​តិ​ខ្មែរ ប័ណ្ណបើកបរ ជា​របស់ ជនសង្ស័យ​មាន ឈ្មោះ​មុ​ិ​ច ចន្ថា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មាន​ស្រុកកំណើត នៅ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ​បើកបរ​រថ​យន្ត​៕​ ដោយ ​៖​ ស្រីនាថ​

spot_img
×