Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា​ឫស្សី​ម្នាក់ លោតទឹក​ស្រះលង់​ស្លាប់ ក្នុង​វត្ត​ឧត្តរា​វ​ត្តី​

spot_img

​ភ្នំពេញ ​៖ យុវ​សិស្ស​ម្នាក់​បាន​លង់​ទឹកស្រះ​ក្នុង​វត្ត​ស្លាប់ ទោះជា​ប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ ព្យាយាម​ចុះ​រាវ​យក ស្រង់​បានមក​វិញ​ភ្លាម យ៉ាងណា​ក៏​មិនអាច​សង្គ្រោះ​អាយុជីវិត​បានដែរ​បន្ទា​ប់​ពីយុវ​សិស្ស​រងគ្រោះ រួមជា​មួយ​​មិត្តភក្តិ​៦​នាក់ ឆ្លៀត​ម៉ោង​ទំនេរ​នាំគ្នា​ទិញផ្លែ​ឈេី គ្រឿង​ម្ជូរ ទៅ​ហូប​នៅ​មាត់​ស្រះ​ទឹក ក្នុង​វត្ត​ឧត្តរា​វ​ត្តី ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ។​

​យុវ​សិស្ស​រងគ្រោះ​ឈ្មោះ អៀ​ត សំរិទ្ធ​បញ្ញា អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៧ ED​នៃ​អនុវិទ្យាល័យ​ឫស្សី​កែវ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫ​ស្សី​កែវ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ យុវ​សិស្ស​រងគ្រោះ និង​មិត្ត​រួម​ថ្នាក់​សរុប​មាន​គ្នា​៦​នាក់​ឆ្លៀត​ម៉ោង​ទំនេរ ព្រោះ​សាលា​ក៏​នៅជាប់​ទី​របង​វត្ត ក៏បាន​នាំគ្នា​ទិញ​គ្រឿង​ម្ជូរ ទៅ​អង្គុយ​ហូប​នៅ​មាត់​ស្រះ​ក្នុង​បរិវេណ​វត្ត កន្លែងកើតហេតុ​ហូប​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ មិនទាន់​ទាំងអស់​ផង ជនរងគ្រោះ​ដោះអាវ​ស្រាតខោ​ជើងវែង លោត​ចុះ​ងូត​ទឹកស្រះ​តែម្នាក់ឯង ស្រាប់តែ​លង់​លិច​បាត់​តែម្តង រកតែ​ជួយ​មិនទាន់​ផង​ទើប​បង្ក​ឲ្យ​ផ្អើលឆោឡោ ប្រជាពលរដ្ឋ​សមត្ថកិច្ច ក្រុមគ្រួសារ​នាំគ្នា​ចុះ​រាវ ស្រង់​ឡើងគោក​វិញ​ដើម្បី​សង្គ្រោះ​លើក​រលាក់ យ៉ាងណាក្តី ក៏មិនអាច​ដឹងខ្លួន​ឡើងវិញ​បានដែរ​ ហើយក្រុមគ្រួសារ​បាន​ត្រឹម​បង្ហូរទឹកភ្នែក​ទាំង​ក្តី​អាណិត ។​

​តាម​លោកតា​អាចារ្យ​ម្នាក់បាន​ឲ្យ​ដឹងថា ស្រះ​ទឹកមុខ​ព្រះវិហារ​ខាងលើ មាន​ជម្រៅ​រហូតដល់​ទៅ​៣​ម៉ែត្រ ។​

ជនរងគ្រោះ​ក្រោយ​កើតហេតុ ត្រូវបាន​ស្រង់​សង្គ្រោះ​បឋម​រួច​បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត ហេី​យ​ត្រូវ​គ្រូពេទ្យ​ប្រាប់ថា​ស្លាប់​បាត់ទៅ​ហេី​យ​រួច​សមត្ថកិច្ច​មក​ពិនិត្យ កោសល្យវិច័យ​ជាក់ស្តែងឃើញថា ស្លាប់​ដោយសារ លង់ទឹក​ពិតមែន ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×