Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ក្រុង​តាខ្មៅ​

spot_img

​កណ្តាល ​៖ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ប្រចាំឆ្នាំ ប្រកបដោយ​ស្ថេរភាព និង​រឹងមាំ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា ដែលជា​កត្តា​ជំរុញ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ទឹក ដូច្នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ស្ថានីយ​បូមទឹក​កខ្វក់ កា​រត​បណ្ដាញ​លូរ និង​ការស្ដារ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​ថ្ងៃ​ពុធ ១០​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ស្ថានីយ​បូមទឹក​កខ្វក់ កា​រត​បណ្ដាញ​លូរ និង​ការស្ដារ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​ការស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ស្ថានីយ​បូមទឹក កា​រត​បណ្ដាញ​លូរ​ពី​ផ្ទះ​ប្រជាពលរដ្ឋ និង​ការស្ដារ​ស្ទឹង​នេះ គឺធ្វើឡើង​ក្រោម​គម្រោង​កម្ចី​ឥណទាន​សម្បទាន​របស់​ធនាគារ​នីហរ័ណ អាហរ័ណ​កូរ៉េ នូវ​ទឹកប្រាក់​ប្រមាណ ៦៤​លាន ដុល្លារ​អាមេរិក ក្នុង​គោលបំណង​ដើម​រក្សាបាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ អនាម័យ​ល្អ បរិស្ថាន​ស្រស់បំព្រង ការពារ​ទឹកជំនន់ និង​ការទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។​

​សូមបញ្ជាក់ថា​៖ អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ចំណុះ ៧៦០០​ម​៣/​ថ្ងៃ ចំណែកឯ​ស្ថានីយ​បូមទឹក​កខ្វក់​ទាំង​១០​ទីតាំង​មាន​សមត្ថភាព​បូម​បាន ២៩ ៩៥២​ម​៣/​ថ្ងៃ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ប្រចាំឆ្នាំ ប្រកបដោយ​ស្ថេរភាព និង​រឹងមាំ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា ដែលជា​កត្តា​ជំរុញ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ទឹក ក៏​ដូច​សម្ភារៈ​ផ្សេងៗ​មានការ​កើនឡើង ព្រមទាំង​ធ្វើឱ្យមាន​ការហូរចូល​នូវ​វិនិយោគ​ចម្រុះ​រួមមាន​៖ ការសាងសង់​អគារ ខុន​ដូរ រមណីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​ធ្វើឱ្យ​បរិមាណ​ទឹក​កខ្វក់​មាន​ការកើនឡើង​ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×