Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​ពិនិត្យ មន្ត្រី​ដែល​មិន​បានមក​បំពេញការងា​រ ឬ​មក​បំពេញការងារ​មិន​ទៀងទាត់ ឬ អវត្តមាន​ដោយ​គ្មាន​មូលហេតុ

spot_img

​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​កសិកម្ម បានស្នើ​មន្ត្រី​ដែល​នឹង​ចូលកាន់​តំណែង​ថ្មី​ ​អនុវត្ត​ឲ្យ​បានជា​ប្រចាំ និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ក្រមសីលធម៌ មន្ត្រីរាជការ និង​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ត្រួតពិនិត្យ និង​ចាត់វិធានការ​សមស្រប ដើម្បី​ពង្រឹង​ការគ្រប់គ្រង​វត្តមាន និង​ត្រូវ​ធ្វើបញ្ជី​សម្រង់​វត្តមាន​ឱ្យបាន​ហ្មត់ចត់​។ ទន្ទឹមនឹងនេះ ត្រូវ​ទទួលខុសត្រូវ​ផ្ទាល់​ចំពោះ​មន្ត្រីក្រោមឱវាទ​ដែល​មិន​បានមក​បំពេញការងា​រ ឬ​មក​បំពេញការងារ​មិន​ទៀងទាត់ ឬ អវត្តមាន​ដោយ​គ្មាន​មូលហេតុ​។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​បែបនេះ ​នៅ​ទីស្តី​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ពុធ ១០​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​មន្ត្រីរាជការ និង​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ស្តីពី “​ការគ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ​” ជូន​មន្ត្រីរាជការ ក្រសួងកសិកម្ម ​។​

​ពាក់ព័ន្ធ​ការងារ​កសិកម្ម លោក​រដ្ឋ​ន្ត្រី​បាន​ថ្លែង​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន បញ្ញា​ប្រឈម និង​យន្តការ​ដោះស្រាយ​ជា​បន្តបន្ទាប់​។​ល​។ លោក​បាន​ក្រើនរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​គ្រប់គ្រង ចំណេះ​ជំនាញ បទពិសោធន៍​និង​ត្រូវ​លើកកម្ពស់​ភាព​ទទួលខុស​ត្រូវ ជាពិសេស​មន្ត្រី​ដែល​នឹង​ចូលកាន់​តំណែង​ថ្មី​នា​ថ្ងៃនេះ​។

​ដើម្បី​ទទួលបាន​នូវ​ពុទ្ធិ​ថ្មី៑ និង​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​យកទៅ​ធ្វើជា​គន្លឹះ​ទាំង​ក្នង​ការដឹកនាំ និង​អនុវត្ត​ភារកិច្ច​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​អនុវិស័យ​នីមួយៗ​ថែមទៀត លោក​រដ្ឋមន្ត្រី​បាន​ជូន​ជា​អនុសាសន៍​មួយចំនួន​បន្ថែមទៀត​ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ដោយ​សង្ខេប ជា​បន្តបន្ទាប់​ដូចខាងក្រោម​ ៖

​ទី​១- ត្រូវអនុវត្ត​ឲ្យ​បានជា​ប្រចាំ និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ក្រមសីលធម៌ មន្ត្រីរាជការ​ក្នុងការ គ្រប់គ្រង​ដឹកនាំ ការបំពេញភារកិច្ច​ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ មាត្រា​៣៣ ដល់​មាត្រា​៣៨ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល និង​ត្រូវគោរព​តាម​ឋានានុក្រម​ការងារ​ជា​ចាំបាច់​តាម​គោល ការណ៍ “​សមូហ​-​ភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​”​។​

​ទី​២- ត្រូវយក​អស់​ស្មារតី​ទទួលខុសត្រូវ លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​ឲ្យ​សមស្រប​តាម​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច និង​ការ​វិវឌ្ឍន៍​រីក ចម្រើន​របស់​ប្រទេសជាតិ និង​ជាពិសេស​ដើម្បី​ឈានទៅ​សម្រេច​គោលនយោបាយ​អភិវឌ្ឍ​វិស័ក​សិ​កម្ម​២០១៩-២០២៣ និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។

​ទី​៣- ត្រូវ​ចេះ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​នៅក្រោម​បង្គាប់ ធ្វើការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​អង្គភាព ធ្វើ​វិមជ្ឈការ​ការសម្រេចចិត្ត​ដល់​ថ្នាក់ក្រោម និង​ត្រូវ​ចាត់ទុក​សមិទ្ធផល​ដែល​ទទួល​បានជា​ការខិតខំ​ប្រឹងប្រែង​រួមគ្នា និង​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ជាមួយ​អង្គភាព​ផ្សេងៗ​ទៀត​ក្រោម​ឱវាទ​។​

​ទី​៤- ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​របស់​មេ ៦​យ៉ាង​គឺ ​៖ ១-​អត់ធ្មត់ ២-​នឹករលឹក ឲ្យ​បាន​សព្វគ្រប់ ៣-​ព្យាយាម​ប្រឹងប្រែង ៤-​ចែករំលែក​គ្នា ៥-​ចិត្ត​ទន់ភ្លន់ ៦-​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​

​ទី​៥- ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ត្រួតពិនិត្យ និង​ចាត់វិធានការ​សមស្រប ដើម្បី​ពង្រឹង​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ីវិល​និង​មន្ត្រី​ជាប់កិច្ចសន្យា និង​ត្រូវ​ធ្វើបញ្ជី​សម្រង់​វត្តមាន​ឱ្យបាន​ហ្មត់ចត់​។ ទន្ទឹមនឹងនេះ ត្រូវ​ទទួលខុសត្រូវ​ផ្ទាល់​ចំពោះ​មន្ត្រីក្រោមឱវាទ​ដែល​មិន​បានមក​បំពេញការងា​រ ឬ​មក​បំពេញការងារ​មិន​ទៀងទាត់ ឬ អវត្តមាន​ដោយ​គ្មាន​មូលហេតុ​ ។​

​ទី​៦- ដោយឡែក​អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ រដ្ឋ បាល​ព្រៃឈើ រដ្ឋបាល​ជលផល អគ្គនាយកដ្ឋាន​កៅស៊ូ សាលា​ជាតិ​កសិកម្ម​ក្រោម​ឱវាទ​ក្រសួង​ទាំង​០៣ និង​មន្ទីរ​ទាំងអស់​ត្រូវ​ពង្រឹង និង​លើកកម្ពស់​ការទទួលខុសត្រូវ​លើ​ភារកិច្ច​របស់ខ្លួន​យក ចិត្ត​ទុកដាក់​លើ​ការអនុវត្ត​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួង​ដើម្បី​ធានាបាន​នូវ​យន្តការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×