Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រីជាន់ខ្ពស់​សុខាភិបាល​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា មិន​អន់​ខ្សោយ​ដូច​គេ​និយាយ​នោះទេ បើ​អន់​មែន​គ្រប់គ្នា​មិន​អាច​រស់​បាន​ឡើយ​

spot_img

​ភ្នំពេញ ​៖ ថ្លែង​នៅក្នុង​ឱកាស​ដែល​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ ​ផ្លូវការ មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​លើកឡើង​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា គឺ​មិន​អន់​ខ្សោយ​ដូច​គេ​និយាយ ​នោះ​ឡើយ ប្រសិនបើ​អន់​ខ្សោយ​ពិតមែន​ម្ល៉េះ​ហើយ​មិនមានប្រជាពលរដ្ឋ​ប្រមាណ ​១៦​លាន​នាក់​រស់នៅ​បាន​ឡើយ ឬ មាន​អាយុកាល​បាន​វែង​ទេ ព្រោះ​មនុស្ស ​ម្នាក់ៗ មិន​អាច​ចៀសផុត​ពី​ជំងឺ​បានឡើយ ហើយ​ពេល​មាន​ជំងឺ​ពលរដ្ឋ នឹង​មក​ទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​មិន​ថា​ពេទ្យ​រដ្ឋ​, ពេទ្យ​ឯកជន ឬ​ពេទ្យ ​នៅ​​ក្រៅ​ប្រទេស​នោះ​ឡើយ​។​

​លោកស្រី​វេជ្ជបណ្ឌិត​បន្ដថា ក្នុងន័យ​នេះ​ចង់​បញ្ជាក់ថា វិស័យ​សុខាភិបាល​មិនមែន​សុទ្ធតែ​អាក្រក់​នោះឡើយ ហើយ​អាក្រក់​ទៅ​តាម​កន្លែង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ចំណែក​ឯ​មួយចំនួន​ធំ​ទៀតគឺ​ល្អ​៕​ ដោយ​៖​កូឡាប​

spot_img
×