Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិចស៊ិចកូ​លក់​យន្តហោះ​ប្រធានាធិបតី ដើម្បី​យក​លុយ​ចំណាយ​លើ​កិច្ចការ​ទប់​ស្កាត់​អន្តោប្រវេសន៍ ក្រោយ​រង​សម្ពាធ​ខ្លាំង​ពី​អា​មេ​រិច​

spot_img

​ប្រធានាធិបតី​មិច​ស៊ី​ច​កូ លោក Andres Manuel Lopez Obrador បាន​សន្យាថា​នឹង​យកលុយ​​ដែល​បានមកពី​ការលក់​យន្តហោះ​ប្រណីត​របស់​ប្រធានាធិបតី ទៅ​ចំណាយ​លើ​កិច្ចការ​ដើម្បី​ទប់ស្កាត់​​ជន​អន្ត​ប្រវេសន៍​កុំឲ្យ​ឆ្លង​ចូល​ក្នុង​ទឹក​ដីអា​មេ​រិច​។​

​វិធានការ​បែប​នេះ​កើតឡើង ក្រោយពេល​មិចស៊ិចកូ និង​អា​មេ​រិច​ បានសម្រេច​កិច្ចព្រមព្រៀង​មួយ ដែល​ចៀស​ផុត​ពី​ការយកពន្ធ​របស់​អា​មេ​រិច​លើ​ទំនិញ​របស់​ខ្លួន​។ មិចស៊ិចកូ​ប្តេជ្ញា​ប្រឹង​ធ្វើ​កិច្ចការ ដើម្បី​ទប់ស្កាត់​លំហូរ​អន្តោប្រវេសន៍​ខុសច្បាប់​ចូល​ទឹកដី​អា​មេ​រិច ជា​ថ្នូរ​នឹង​ការ​គេចផុត​ពី​ការយកពន្ធ​​លើ​ទំនិញ​នាំចូល​អា​មេ​រិច​។​

​ក្នុងកំឡុងពេល​យុទ្ធនាការ មេដឹកនាំ​មិចស៊ិចកូ បាន​សន្យាថា​នឹង​លក់​យន្តហោះ ហើយ​នឹង​ប្រើប្រាស់​លុយ​ទាំងនោះ​ទៅ​ជួយ​សហគមន៍​ក្រីក្រ​។

​គាត់​បាន​ប៉ាន់ប្រមាណ​ថា យន្តហោះ​ប្រភេទ Boeing 787 Dreamliner អាច​លក់បាន ១៥០​លាន​ដុល្លារ​។ យន្តហោះ​នោះ​ទិញ​មក​តម្លៃ ២១៨​លាន​ដុល្លា​រ។​

​សូមបញ្ជាក់​ថា យន្តហោះ​ប្រធានាធិបតី​មិចស៊ិចកូ ត្រូវបាន​ដាក់​លក់​អស់​រយៈពេល ៧​ខែ​មក​ហើយ ប៉ុន្តែ​មិនទាន់​មាន​ការចាប់អារម្មណ៍​ទិញ​ពី​អ្នកណា​សោះ​។ យន្តហោះ​នោះ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ឃ្លាំង ក្នុង​រដ្ឋ California សហរដ្ឋ​អា​មេ​រិច​។

​មិចស៊ិចកូ កំពុង​ស្វែងរក​ការលក់​យន្តហោះ​រដ្ឋាភិបាល​ចំនួន ៦០​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៧០​គ្រឿង​ផង​ដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព ៖ BBC​

spot_img
×