Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ការងារ​ធ្វើ​! បុរស​ឥណ្ឌា​ម្នាក់ ជាប់គុក​មួយជីវិត​លេង ដោយសារ​បង្កើត​ការ​ប្លន់​យន្តហោះ​ក្លែងក្លាយ​

spot_img

​អ្នកជំនួញ​ឥណ្ឌា​ម្នាក់ ត្រូវបាន​តុលាការ​ការកាត់ទោស​ឲ្យ​ជាប់គុ​កមួយជីវិត ដោយសារតែ​គាត់​បាន​លួច​ដាក់​សំបុត្រ​គំរាម​ពី​ការ​ប្លន់​យន្តហោះ​ក្លែងក្លាយ នៅក្នុង​បង្គន់​របស់​យន្តហោះ​​មួយគ្រឿង​ ដែល​កំពុង​ធ្វើ​ការហោះហើរ​ពី​ទីក្រុង Delhi ទៅ​កាន់​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា​។​

​លោក Birju Salla គឺជា​មនុស្ស​ទី​មួយ​ដែល​ត្រូវបាន​តុលាការ​កាត់ទោស ក្រោម​ច្បាប់​ប្រឆាំង​នឹង​ការ​ប្លន់​យន្តហោះ​។ ច្បាប់​នោះ​នឹង​ធ្វើ​ការដាក់ទោស​មួយ​ជីវិត​សម្រាប់​ចោរប្លន់​យន្តហោះ ហើយ​នឹង​អាច​ប្រហារជីវិត​ចំពោះ​ទោស​ធ្ងន់​ ។​

​អ្នកជំនួញ​ខាងលើ​បានធ្វើការ​សារភាពថា គាត់​បាន​សរសេរ និង​ព្រីន​សំបុត្រ​ព្រមាន​នៃ​ការប្លន់​យន្តហោះ នៅ​ការិយាល័យ​ធ្វើការ​គាត់​​នៅ​ទីក្រុង Mumbai មុនពេល​ឡើង​ជិះ​យន្តហោះ​កាលពី​ខែ តុលា ឆ្នាំ ២០១៧​កន្លងទៅនេះ​។​

​ក្នុង​សំបុត្រ​ព្រមាន​នោះ​ដែល​ដាក់​ក្នុង​បង្គន់​បាន​និយាយថា នៅលើ​យន្តហោះ​មាន​ចោរប្លន់​ចំនួន ១២​នាក់ និង​គ្រឿងផ្ទុះ​មួយចំនួន និង​បាន​ធ្វើ​ការទាមទា​រឲ្យជើង​ហោះហើ​រ​បែរ​ទិសដៅ​ទៅ​កាន់​តំបន់ Kashmir​។​

​លោក​ត្រូវបាន​គេ​ចាប់ខ្លួន ក្រោយពេល​យន្តហោះ​បានធ្វើការ​ចុះចត​ជា​បន្ទាន់​នៅ​ទីក្រុង Ahmedabad នៃ​រដ្ឋ Gujarat របស់​ឥណ្ឌា ដែល​មាន​ចំងាយ ៧៧៨​គីឡូម៉ែត្រ​ពី​គោលដៅ​ដែល​យន្តហោះ ត្រូវ​ចុះ​។​

​នៅពេល​នោះ​ដែរ បុរស​ខាងលើ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ស្ត្រី​ម្នាក់​ដែល​ជា​នារី​បំរើការ​​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Jet Airways​។​

​លោក​ត្រូវបាន​គេ​រាយការណ៍​ថា បាន​សុំឲ្យ​មិត្តស្រី​របស់​លោក​ផ្លាស់​មក​រ​ស់​នៅ​ទីក្រុង Mumbai ជាមួយគ្នា ប៉ុន្តែ​ត្រូវ​នាង​បដិសេធ ដូច្នេះ​គាត់​ទើប​គាត់​ធ្វើ​ទង្វើ​បែប​នោះ ដោយ​សង្ឃឹមថា នាង​នឹង​បាត់បង់​ការងារ ដោយសារ​មាន​ទំនាក់ទំនង​ជាមួយ​គាត់ ហើយ​នាង​នឹង​ត្រូវ​បង្ខំចិត្ត​រើ​ទៅ​នៅ​ជាមួយ​គាត់​។​

​ព្រះរាជអាជ្ញា​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន AFP ថា លោក Birju Salla​ មិន​បាន​ធ្វើការ​ប្លន់យន្តហោះ​នោះ​ទេ ប៉ុន្តែ​ដោយ​ការដាក់​សំបុត្រ​គំរាម​ពី​ការ​ប្លន់ វា​នៅតែ​អាច​ចាត់ទុកថា​ជា​ការប៉ុនប៉ង​​ប្លន់​យន្តហោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC

spot_img
×