Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​​ស្នើសុំ​អាជ្ញាធរ​ និង​មន្ទីរ​ជំនាញ​ជួយ​ជួសជុល​ផ្លូវ​ខូច​ប្រវែង​ជិត​ ២០០​ម៉ែត្រ​ ជិត​ព្រំដែន​ទ្វេរ​ភាគី​សំរោង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ផ្លូវ​គឺ​ជាស​សៃឈាម​អាទិភាព​មួយ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញ​ក្នុង​ការជំរុញ​អោយ​គ្រប់​ភាគី​ដែល​ពាក់​ពន្ធ័ធ្វើការ​ស្ថាបនា​និង​ជួសជុល​ឡើងវិញ​ ដើម្បី​ងាយស្រួល​និង​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក៏ដូចជា​ការដឹក​កសិផល​ទៅ​កាន់​ទីផ្សារ​ ។​

​ពាក់​ពន្ធ័​ទៅ​នឹង​ការខូចខាត​ផ្លូវ​នៅ​មូលដ្ឋាន​ស្រុក​ចន្ទ្រា​នេះ ​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀងនេះ​បាន​រក​បទ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែនដី និង​ផ្នែក​ដែល​ការពាក់ព័ន្ធ​ធ្វើ​ការជួសជុល​ផ្លូវ​ឡើងវិញ និង​ដើម្បី​ជួយ​សម្រួល​ដល់ការធ្វើដំណើរ និង​ការដឹក​កសិផល​ពី​ជនបទ ឆ្ពោះទៅ​កាន់​ទីផ្សារ ខណៈ​ដែល​ផ្លូវ​នៅក្នុង​ភូមិ​ត្រូវ​ខូចខាត​ដោយ​ទឹកភ្លៀង និង​ទឹក​ហូរ​ចេញពី​ក្លឹប​កាស៊ីណូ និង​ផ្ទះ​ពលរដ្ឋ​ហូរ​ចូល​បំផ្លាញ​ផ្លូវ​។​

​បើ​តាម​ពលរដ្ឋ​នៅ​ភូមិ​ចេក ឃុំ​សំរោង​ស្រុក​ចន្ទ្រា​បានឲ្យដឹងថា ផ្លូវលំ​មួយ​ខ្សែ​នេះ​ដែល​មាន​ប្រវែង​ប្រមាណ​ ២០០​ម៉ែត្រ​ ស្ថិត​នៅ​ចំណុច​ចាប់ពី​ខាងកើត​កា​សុីណូ​សៀង​ហៃរហូត​ជិត​ដល់​ច្រក​ទ្វេភាគី​ព្រំដែន​សំរោង​ ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ត្រូវ​ទទួលរង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ខណៈ​ដែល​ទឹកភ្លៀង រួម​និង​សំណល់​រាវ​ចេញពី​ក្លឹប​កំសាន្ត​កា​ស៊ីណូ និង​ផ្ទះ​ពលរដ្ឋ​ដែល​សង់​នៅ​សងខាង​ផ្លូវ​ហូរ​ចូល​បន្ថែម ខណៈ​ដែល​តំបន់​មួយ​នេះ គ្មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញ​បានឡើយ​។​

​បើ​តាម​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តំបន់​នេះ បាន​លើកឡើង​ទៀត​ថា កាលដើមឡើយ​ផ្លូវ​មួយ​ខ្សែ ដែល​ស្ថិតនៅ​ស្រប និង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​ចេក អាជ្ញាធរ​ដែនដី និង​ផ្នែក​ពាក់ព័ន្ធ​បាន​ស្ថាបនា​ឡើង​បាន​ល្អ ដើម្បី​ធ្វើ​ដំណើរ​តែ​ក្រោយៗ មក​ផ្លូវ​នេះ​បាន​រង​នូវ​ការខូចខាត​ឡើងវិញ​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​យានយន្ត​ច្រើនៗ​ទៅ និង​ពលរដ្ឋ​បន្ត​មក​រស់នៅ​រកស៊ី​បន្ថែម ហើយ​បាន​សាងសង់​ផ្ទះ​កាន់តែច្រើន ធ្វើឲ្យ​កំណើន​សំណល់​រាវមាន​ការកើនឡើង បាន​ហូរ​ចាក់​មក​រក​ផ្លូវ គួប​និង​នៅ​តំបន់​នេះ​គ្មាន​ប្រពន្ធ័​លូ ព្រែក​, បឹង​, អូរ ដើម្បី​រំដោះ​ទឹក បាន​ក៏​បណ្តាលឲ្យ​មាន​ទឹ​កលិច​ផ្លូវ​រង​ការខូចខាត​យ៉ាង​ខ្លាំង​តែ​ម្តង ​។​

​ពាក់​ពន្ធ័​ចំពោះ​បញ្ហា​ផ្លូវខូច​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​នៅលើ​ផ្លូវ​នេះ​សូម​សំណូម​ដល់​អាជ្ញាធរ​ស្រុក​ចន្ទ្រា​និង​មន្ទីរ​ដែល​ពាក់​ពន្ធ័​ត្រូវ​ពន្លឿន​ការជួសជុល​អោយ​បាន​ឆាប់​ព្រោះ​ផ្លូវ​នេះ​មាន​ពលរដ្ឋ​ធ្វើដំណើរ​ច្រើនណាស់​ទាំង​ភ្លៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​នៅ​លើ​ផ្លូវ​នេះ​សូម​គិតគូរ​ពី​កង្វល់​រាស្ត្រ​ផង​ខ​ណះ​ដែល​ពលរដ្ឋ​លំបាក​យូ​ហើយ​។​

​លោក ​ងួន រ៉ាំ ​អភិបាលស្រុក​ចន្ទ្រា​បាន​ប្រាប់​អោយ​ថា​ កន្លងមក​អាជ្ញាធរ​ធ្លាប់​បាន​ទិញ​ថ្មមិច​ចាក់​លើ​ផ្លូវ​នេះ​ដែរ​ តែ​ដោយសារ​ផ្លូវ​នេះ​គ្មាន​ប្រពន្ធ័​លូ​ទើប​ផ្លូវ​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​គួ​សម​ ដោយ​ទឹកភ្លៀង​បន្ថែម​និង​មាន​សំណល់​រាវ​ចេញពីផ្ទះ​ពលរដ្ឋ និង​កាស៊ីណូ​ផង​នោះ​ធ្វើអោយ​ផ្លូវ​ប្រវែង​ជិត​២០០​ម៉ែត្រ​នេះ​ពិបាក​ធ្វើ​ដំណើរ​។​

លោក​បាន​បញ្ជាក់ថា​ក្នុងនាម​អាជ្ញាធរ​មិន​ដែល​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ផ្លូវ​ខូច​នៅ​ភូមិ​ចេក​ឃុំ​សំរោង​នេះ​ទេ​ហើយ​លោក​និង​បន្ត​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការជួសជុល​ផ្លូវ​នេះ​ឡើង​វិញ​សម្រាប់​ស្ថាបនា កែលំអរ​ដោយ​លោក​និង​អំពាវនាវ​រក​សប្បុរស​ជន​និង​ស្នើរ​ដល់​មន្ទីរ​ជំនាញ​អោយ​ជួយ​ជួសជុល​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​៕ ដោយ ៖ វ៉ៃកូ​

spot_img
×