Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ​១​ក្រុម ​ដែល​បង្ក​ភាពអនាធិបតេយ្យ​នៅ​ទី​ប្រជុំជន​ក្រុង​ក្រចេះ​

spot_img

​ក្រចេះ​ ៖ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រុម​ក្មេង​ទំនើ​ង​១​ក្រុម មាន​គ្នា ​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ដែល​ចុះ​ល្បាត ធ្វើការ​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា នៅ​ពេល​ពួកគេ កំពុង​ប្រមូលផ្តុំ​គ្នា នៅ​មាត់​ទន្លេ មុខ​សាលា​ខេត្តក្រចេះ បង្ក​ភាពអនាធិបតេយ្យ ប៉ះពាល់​សុខ​សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​ទីប្រជុំជន​ក្រុង​ក្រចេះ ​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​វរសេនីយ៍ឯក គុណ សោភ័ណ្ឌ បានអោយដឹងថា ក្រោយ​ការឃាត់ខ្លួន នគរបាល​បាន ធ្វើ​តេស្តទឹកនោម របស់​ពួកគេ​ទាំង ​៧​ នាក់ ក្នុង​នោះមាន​ម្នាក់ រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន ​ត្រូវបាន​ចាត់​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​គ្រឿងញៀន ខណៈ​ ៦ ​នាក់​ទៀត ត្រូវបាន​នគរបាល ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា រួច​ប្រគល់ឲ្យអ​ណា​ព្យាបាលយក​ទៅ​អប់រំ​បន្ត​រៀងៗ​ខ្លួន​ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×