Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​បញ្ជាក់ថា បុរស​ដែល​ជិះឡាន​រេ​ពេញ​ផ្លូវ ក្បែរ​ក្បួន​សម្ដេច​ហ៊ុន​សែន គឺ​ដោយសារ​ស្រវឹងស្រា​ជោគជាំ​

spot_img

​ភ្នំពេញ​ ៖ បន្ទាប់​ពី​មាន​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​សង្គម បាន​ចុះផ្សាយ​ថា មាន​ករណី​បុរស​ចិត្តខ្លាំង​ម្នាក់ បានធ្វើ​សកម្មភាព​ជិះឡាន​មាន​ចេតនាបុក​ឡាន​ក្បួន​ដង្ហែរ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហុងគ្រី ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីបំភ្លឺ​ជម្រាប​ជូន​សាធារណជន​ថា ពុំ​មាន​ករណី​ដូច​ខាងលើ​កើតឡើង​ទេ គឺ​បុរស​នោះ​មាន​សភាព​ស្រវឹង​ជោគជាំ ហើយ​បើក​ឡាន​រេ​ពេញ​ផ្លូវ ទើប​សមត្ថកិច្ច​ឃាត់​ចាប់​យក​មក​ពិនិត្យ និង​ឱ្យ​ផ្លុំ ដើម្បី​វាស់​ជាតិ​អាកុល​។​

​សេចក្តីបំភ្លឺ​របស់​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៣ ខែ​មិថុនា​នេះ បានឲ្យដឹងថា លោក​វរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បានឲ្យដឹងថា ពុំ​មាន​កា​របេី​ក​រថយន្តចូល​ក្បួន​ថ្នាក់ដឹកនាំ​ដូច​សារព័ត៌​មួយចំនួន បាន​ចុះផ្សាយ​នោះទេ ដោយ​នៅ​វេលា​ម៉ោង​៥​ព្រឹក ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ កងកម្លាំង​ចរាចរ​នគរបាល​ផ្លូវគោក ដែល​រៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ និង​សម្រួល​ចរាចរ ជូន​គណ​:​ប្រតិភូ​ជាតិ អន្តរជាតិ ក៏ដូចជា​ប្រជ​ពលរដ្ឋ​នៅ​តំបន់​នោះ បានឃេី​ញ​រថយន្ត​ម៉ាក​ព្រុស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ-5242 បេី​កបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿនរេចង្កូត​ពេញ​ផ្លូវ ទេីប​ក្រុម​អន្តរាគមន៍​ចរា​ចរណ៍ចល័​ត តាម​ឃាត់​រថយន្ត​នោះ ដេី​ម្បី​ធ្វេី​ការឃាត់ខ្លួន​អ្នក​បេី​កបរ និង​ជៀសវាងការបង្ករ​គ្រោះថ្នាក់​ជា​យថាហេតុ កម្លាំង​នគរបាល​បាន ឃាត់​រថយន្ត​នោះ បាន​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ជិត​រោងចក្រ​មិថុនា នៅ​ខណ្ឌ​សែន​សុខ​។ បន្ទាប់​ពី​ការត្រួតពិនិត្យ​រួច បាន​បង្ហាញ​ឲ្យ​ឃេី​ញ​ថា បុរស​ម្នាក់​នោះ ពិតជា​មាន​សារជាតិ​ស្រវឹង​ពិតប្រាកដ​មែន ។ សូម​សារព័ត៌មាន​មួយ​ចំនួន​មេត្តាស្វែងរក​ព័ត៌មាន​ឲ្យបាន​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ និង​ពិតប្រាកដ​ជា​មុន​សិន មុន​និង​បង្ហោះ​ជា​សាធារណ​: ព្រោះ​វា​អាច​ធ្វេី​ឲ្យ​មហាជន​មាន​ការយល់ច្រឡំ ​។​

​នៅវេលា​ម៉ោង ៧និង២០ នាទី ថ្ងៃទី ១៣​ ខែមិថុនា ​ឆ្នាំ២០១៩ បុរស​ចិត្តខ្លាំង​ម្នាក់ បានធ្វើ​សកម្មភាព​ជិះឡាន​មាន​ចេតនា បុក​ឡាន​ក្បួន​ដង្ហែរ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហុងគ្រី បន្ទាប់មក​ក៏​បាន​ជិះ​ទៅ​បុក​ឡាន​របស់ ប៉ូលិស ភ្លាមៗ​នោះដែរ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។ ត្រូវបាន​សមត្តកិច្ច ព័ទ្ធ​ចាប់​ជាក់​ជំនាញ​ចរាចរ​ផ្លូវគោក បាន​យក​ទៅ​ស្នងការ​ក្រុង ដើម្បី​ធ្វើ​និតិ​វិធី​បន្ត​៕​ ដោយ​៖​កូឡាប​

spot_img
×