Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​២ ប្រតិបត្តិការ​ជួសជុល​ផ្លូវ​២​ខ្សែ ប្រវែង​២១៨​គីឡូម៉ែត្រ ចំណាយ​២០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត ឲ្យ​ក្រុមហ៊ុន​ចំនួន​២ ប្រតិបត្តិការ​ជួសជុល​ផ្លូវ​ចំនួន​២​ខ្សែ មាន​ប្រវែង​សរុប ២១៨​គីឡូម៉ែត្រ (​កែ​ពី​កម្រាល​កៅស៊ូ​ប្រភេទ DEST ទៅ​ជា​កម្រាល​ប្រភេទ AC) ដែល​ប្រើប្រាស់​ថវិកា​ចំនួន ២០​លាន​ដុល្លារ​អាមេរិក ក្រោម​ឥណទាន​សម្បទាន​ពី ធនាគារពិភពលោក​។

​ផ្លូវ​ដែល​ត្រូវ​ជួសជុល​ទាំង​២​ខ្សែ​នោះ រួមមាន​៖ ខ្សែ​ទី​១. កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់​ពី​ទី​រួម​ខេត្តកំពត ទៅ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ប្រវែង ១១១​គីឡូម៉ែត្រ និង​ខ្សែ​ទី​២. កំណាត់​ផ្លូវជាតិ​លេខ​៧ តទៅ​ផ្លូវ​ជាតិ​លេខ​៧៣ ចាប់​ពី​ឃុំ​ថ្នល់ទទឹង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ទៅ​ព្រំប្រទល់​ខេត្ត​ក្រចេះ មាន​ប្រវែង​ប្រវែង ១០៧​គីឡូម៉ែត្រ (​ចាប់ពី គម ១៣៦ ដល់ ២៤៣) សរុប​ទាំង​២​ខ្សែ ២១៨​គីឡូម៉ែត្រ​។ ការផ្លាស់ប្តូរ​ពី DBST មក AC ដោយសារ យើង​មាន​ថ​វិក​ស​គ្រប់គ្រាន់ ចំនួន យានយន្ត​កើន ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​មាន​ស្ថេរភាព សាងសង់ ១៨​ខែ និង​បន្ត​ថែទាំ ៣៦​ខែ ការធ្វើ​ផ្លូវ​នេះ មាន​ការពិនិត្យ​លក្ខណៈ​បច្ចេកទេស ដោយ​ក្រុមហ៊ុន consultant សហការ​ជាមួយ​អគ្គនាយកដ្ឋាន​បច្ចេកទេស​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ផ្លូវ​ដែល​យើង​គ្រោង​ជួសជុល ដែល​យើង​នឹង​ចាប់ផ្ដើម​នេះ​អស់ ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅលើ​កញ្ចប់ ៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ការលើកឡើង​នេះ បាន​ធ្វើឡើង ខណៈ​ដែល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា លើក​កម្រិត​និង​ថែទាំ​ផ្លូវ​ជាតិ​លេខ​៧ ប្រវែង​១០៧​គីឡូម៉ែត្រ ទៅ​ជា​កម្រាល AC រវាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Guangdong Provincial Changda Highway Engineering Co., Ltd ក្រោម​ឥណទាន​សម្បទាន ធនាគារ​ពិភព​លោ​កលេ​ខ 5789-KH Road Asset Management Project II (RAMP-II) នៅ​រសៀល ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការក្រសួង​សាធារណការ​។​

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដោយ​ទទូច​ឲ្យ​ប្រជាពលរដ្ឋ គោរព​ច្បាប់​ចរាច​រណ៍ ដោយ​មិន​ត្រូវ​ដឹក​លើស​ទម្ងន់​កំណត់ នាំ​ឱ្យ​ខូច​ផ្លូវ​នោះ​ទេ​។ ក្រសួង​សាធារណការ និង​កម្លាំង​សមត្ថកិច្ច ត្រូវ​បន្ដ​ការងារ​ចុះ​ចាប់​រថយន្ត​ណា ដែល​ដឹក​ទំនិញ​លើស​ទម្ងន់​។ ត្រង់​ចំណុច​នេះ លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើង​ថា កម្លាំង​សមត្ថកិច្ច មិន​ចង់​ឃាត់​រថយន្ត​ឲ្យ​ច្រើន​នោះ​ទេ តែ​ចង់ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ កុំ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់ ដើម្បី​ឲ្យ​គុណភាព​ផ្លូវ​ប្រើប្រាស់​បាន​យូរអង្វែង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×