Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​តវ៉ា​ហុងកុង​រាប់ពាន់នាក់ ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​ជាមួយ​រដ្ឋាភិបាល​ជុំវិញច្បាប់​ធ្វើ​បត្យាប័ន ​ដ៏​ចម្រូងចម្រាស់​

spot_img

​អ្នក​តវ៉ា​រាប់ពាន់​នាក់​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ប្រឈម និង​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​ជុំវិញ​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស់​។ ការត្រៀមខ្លួន​របស់​បា​តុ​ការ​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​មាន​ការប៉ះទង្គិច​គ្នា​ម្សិលមិញ ដែល​ប៉ូលីស​បាន​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ដាក់​លើ​ក្រុមអ្នកតវ៉ា​។​

​សិស្សសាលា​ជាច្រើន​បាន​ចូលរួម​ក្នុង​បាតុកម្ម​ដែល​បង្កើត​ឲ្យ​កាន់តែ​មាន​មនុស្ស​ច្រើន​។​

​អ្នក​តវ៉ា​ម្នាក់​ឈ្មោះ Natalie Wong បាន​ថ្លែងថា “​ពួក​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​មាន​សង្គ្រាម​ជាមួយ​នឹង​រដ្ឋាភិបាល​។ ខ្ញុំ​នៅ​ក្មេង ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​ដើម្បី​ទីក្រុង​ហុងកុង​”​។​

​សូមបញ្ជាក់​ថា ការតវ៉ា​ទូទាំង​ហុងកុង​បាន​ផ្ទុះឡើង ក្រោយពេល​ក្រុមប្រឹក្សា​ច្បាប់​ដែល​គាំទ្រ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​គ្រោង​ប្រកាស និង​អនុម័ត​សេចក្តីព្រាងច្បាប់ ដែល​អនុញ្ញាតឲ្យ​មាន​ការធ្វើ​បត្យាប័ន​អ្នកទោស​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ប្រទេស​ចិន​។

​សេចក្តីព្រាងច្បាប់​នោះ​បាន​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ថា​ វាអា​ច​គំរាមកំហែង​ដល់​នីតិរដ្ឋ​ដែល​គាំទ្រ លក្ខខណ្ឌ​ហិរញ្ញវត្ថុ​អន្ត​រ​ជាតិ​របស់​ទីក្រុង​ហុងកុង​។

​កាលពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ ក្រុមប្រឹក្សា​ច្បាប់​បានប្រកាសថា ការជួបជុំ​ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ ត្រូវ​ដូរ​ពេល​ទៅ​ថ្ងៃ​​ក្រោយ​វិញ​។​

​បើទោះបីជា​មាន​ការតវ៉ា​ទូ​ទាំង​ហុងកុង រដ្ឋាភិបាល​បាន​និយាយថា ខ្លួន​នឹង​នៅតែ​បន្ត​ជំរុញ​ឲ្យមាន​ច្បាប់​ធ្វើប​ត្យា​ប័ន​នោះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​និយាយថា ការបោះឆ្នោត​ចុងក្រោយ​អាច​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី ២០ ខែ​មិថុនា​នេះ ហើយ​ក្រុមប្រឹក្សា​ច្បាប់​ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើ​ការអនុម័ត​ច្បាប់​នោះ​។​

​បើ​ច្បាប់​នោះ​ត្រូវបាន​អនុម័ត វា​នឹង​មាន​ការអនុញ្ញាតឲ្យ​បញ្ជូន​ជនសង្ស័យ​នៅ​ទីក្រុង​ហុងកុង ទៅកាន់​ប្រទេស​ចិន​ដើម្បី​ធ្វើការ​កាត់ទោស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ channelnewsasia​

spot_img
×