Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​សហគមន៍​តា​តុ​ក ស្នើសុំ​អភិបាល​រាជធានី​ភ្នំពេញ ​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ ០៣ អភិវឌ្ឍ​នៅ​នឹង​កន្លែង​

spot_img

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ ៣០ គ្រួសារ ​នៅ​ក្នុង​សហគមន៍​តា​តុ​ក​ ដែល​ស្ថិតនៅក្នុង​តំបន់​ជើងឯក ​បាន​នាំគ្នា​តវ៉ា​ដោយ​លើក​បដា​ស្នើសុំ​ដល់​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដី​លំនៅឋាន​ជូន​ពួក​គាត់​ ដោយ​ស្នើសុំ​អភិវឌ្ឍ​ន៍នៅ​នឹង​កន្លែង​ដោយ​កាត់​ឆ្វៀល​ចេញ​ពី​គម្រោង​អភិវឌ្ឍ​ន៍។

​ការតវ៉ា​នៅ​ពី​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី ១៣ ខែ​មិថុនា​នេះ​ តំណាង​ប្រជាពលរដ្ឋ​អ្នកស្រី​ ប៉ោ ស្រី​ម៉ៅ បាននិយាយ​ប្រាប់​អ្នកកាសែត​ថា​ ៖ ពួក​គាត់​រស់នៅ​ក្នុង​សហគមន៍​តា​តុ​ក​ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្លឹង​ សង្កាត់​ជើងឯក​​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ​ដែល​មាន​ចំនួន ៣០​គ្រួសារ ​រស់នៅ​លើ​ដី​ទំហំ​ប្រមាណ ១ ហិច​តា​ តាម​បណ្ដោយ​ប្រឡាយ ០៣ បាននាំគ្នា​ទាំង​ចាស់​ទាំង​ក្មេង​មក​បដា​ស្នើសុំ​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យជួយ​ឆ្វៀល​ដី​សហគមន៍​តា​តុ​ក​ចេញពី​គម្រោង​អភិវឌ្ឍ​ន៍ប្រឡាយ ០៣ តាម​ផែនការ​អភិវឌ្ឍ​ជម្រើស​របស់​ប្រជាពលរដ្ឋ​និង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​សហគមន៍​យើងខ្ញុំ​។

​ចំណែក​អ្នកស្រី​ណា​ង​ស្រីរ័ត្ន​ជា​តំណាង​សមាគម​តា​តុ​ក​បាន​និយាយ​ផងដែរ​ថា​យើងខ្ញុំ​ទាំងអស់​គ្នា​មក​ពី​សង្គម​តា​តុ​កមាន​បំណង​ចូលរួម​រៀបចំ​ទីក្រុង​ឲ្យមាន​សណ្ដាប់ធ្នាប់​និង​មាន​សោភ័ណភាព​ល្អ​ប្រសើរ​ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​អាស្រ័យ​ហេតុនេះ​ សូម​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​តាម​សំណើ​ស្នើសុំ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​។

ទោះ​យ៉ាងណា​បន្ទាប់ពី​មាន​ការតវ៉ា​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ​បានអនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ ៥ នាក់​ ចូល​ជួប​ដោះស្រាយ​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​៕​ ដោយ​៖​កូឡាប

spot_img
×