Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ UNDP​ផ្តល់ជំនួយ​១.២​លាន​ដុល្លារ ដល់​ស៊ីម៉ាក់​សម្រាប់​រំដោះ​ផ្ទៃ​ដី​ចំការ​មីន នៅ​ខេត្ត​ចំនួន​៣ ជាប់​ព្រំដែន​ថៃ​

spot_img

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់ CMAC) ទទួលបាន​ជំនួយ​ជា​ថវិកា ចំនួន​១.២០០.០០០​ដុល្លារ​អាមេរិក ពី​អង្គការ UNDP សម្រាប់​រំដោះ​ចំការមីន​រយៈពេល​១​ឆ្នាំ នៅ​ឆ្នាំ​២០១៨ នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ ចំនួន​បី​រួម​មាន​ខេត្ត ប៉ៃលិន បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។​

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់ CMAC) បាន​ថ្លែង​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ថា ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ អង្គភាព​ស៊ីម៉ាក់​ទទួល​ជំនួយ​ចំនួន​១.២០០.០០០​ដុល្លារ (១​លាន​២​សែន​ដុល្លារ​) សម្រាប់​រយៈ​មួយ​ឆ្នាំ (២០១៨) ពី​UNDP តាមរយៈ​ការដាក់​ឱ្យ​ដេញថ្លៃ​ដោយ​អាជ្ញាធរ​មីន​កម្ពុជា​។​

​រដ្ឋាភិបាល​អូស្ត្រាលី ស្វីស កាណាដា និង​UNDP បាន​គាំទ្រ​គម្រោង​សកម្មភាព​មីន​មួយ​ហៅថា “​គម្រោង​បោសសំអាត​សម្រាប់​ទិដ្ឋ​ផល Clearing for Results” សម្រាប់​រំដោះ​ផ្ទៃ​ចំការមីន​ស្ថិតនៅ​៣​ខេត្ត​គឺ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ ដែល​គ្រប់គ្រង​និង​ចាត់ចែង​ដេញថ្លៃ​ដោយ​អាជ្ញាធរ​មីន ហើយ​អង្គភាព​ស៊ីម៉ាក់​បាន​ទទួល​ជោគជ័យ​ទាំង​៣​គម្រោង ដែល​មាន​ថវិកា​សរុប​ចំនួន​១.២០០.០០០ ដុល្លារ​អាមេរិក​ជាមួយ​គំរោង​ទាំង​៣​នេះ ស៊ីម៉ាក់​នឹង​ពង្រាយ​កម្លាំង​ប្រតិ​ប​តិ្ត​ការរំដោះ​ផ្ទៃដី​ចំនួន​៧.៥០០.០០០​ម៉ែត្រការ៉េ ជាមួយនេះដែរ ខាង​អាជ្ញាធរ​មីន​និង​UNDP បានសម្រេច​បន្ថែម​ថវិកា​ចំនួន​ប្រមាណ ៧៥០.០០០ ដុល្លារ លើ​គម្រោង​ឆ្នាំ​២០១៧​នៅ​២​ខេត្ត​គឺ​បាត់ដំបង​និង​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បន្ត​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​កាណាដា​បាន​ត្រឡប់​មក​បន្ត​ជំនួយ​ដោះ​មីន​ន​កម្ពុជា​ឡើងវិញ បន្ទាប់​ពី​បញ្ចប់​ជំនួយ​ជាច្រើន​ឆ្នាំកន្លងមក​។​
​ការអំពាវនាវ​បន្ត​ជំនួយ​និង​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ពង្រឹងពង្រីក​សេដ្ឋកិច្ច សន្តិសុខ​ជា​ឧត្តម​ប្រយោជន៍​ប្រជាជន​និង​សង្គមជាតិ គឺជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​ក្នុង​ការបន្ត​ពង្រឹង​លទិ្ធប្រជាធិបតេយ្យ​និង​សិទ្ធមនុស្ស​នៅ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×