Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា ៖ ​ធ្វើ​ផែនការ​ច្បាស់លាស់ បូក​ជាមួយនឹង​ការយល់ដឹង ចំណេះ ជំនាញ​របស់​យើង នោះ​លទ្ធផល​នឹង​ទួលបាន​វិជ្ជមាន​

spot_img

«​ជួយ​គិត ជួយ​គូរ និង​រួមគ្នា​ទទួលខុសត្រូវ​» នេះ​គឺជា​ប្រសាសន៍​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ថ្លែង​ក្នុង​ពិធី​នៅ​មជ្ឈមណ្ឌល​ភ្នំ​ជំ​រាយ កាលពីពេល​កន្លងទៅ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ តែងតែ​ផ្តល់នូវ​អនុសាសន៍​ល្អៗ អប់រំ​ដល់​អាវុធហត្ថ ដើម្បីឱ្យ​អាវុធហត្ថ​គ្រប់រូប​យល់ ចេះ ដឹង ក្នុង​គោលបំណង​បំពេញ​តួនាទី ភារកិច្ច​ត្រឹមត្រូវ គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​។​

​ថ្មីៗ​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានដាក់​ចេញ​នូវ​ទិស​ស្លោក “​ជួយ​គិត ជួយ​គូរ និង​រួមគ្នា​ទទួលខុសត្រូវ​” គឺ​ក្នុងន័យ​ឱ្យ​អាវុធហត្ថ​គ្រប់រូប ដែលមាន​មុខងារ មាន​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ជួយ​គិតគូរ​រាល់​កិច្ចការងារ​របស់​ខ្លួ​ួ​ន និង​មានការ​ទទួលខុសត្រូវ​រួមគ្នា កុំ​រង​ចាំតែ​បញ្ជា​បានធ្វើ ត្រូវរ​ត់រក​ការងារ​ដើម្បី​ធ្វើ មិនត្រូវ​ឱ្យ​ការងារ​រត់​មករក​យើង​ទេ​។​

​លោក​សៅ សុខា មេបញ្ជាកា​ក​ងេ​ា​ជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃទី​១៣​មិថុនា បាន​សរសេរ​សារ​ថា
​ខ្ញុំបាទ​យល់ថា កិច្ចការងារ​ណា​ក៏​សំខាន់​ដែរ បើ​យើង​ធ្វើបាន​ជោគជ័យ វា​នឹងមាន​តម្លៃ​។ ហើយ​ក្នុង​១​ឆ្នាំៗ កិច្ចការងារ​ភាគច្រើន​ដដែលៗ សំខាន់​យើង​មាន​ឆន្ទៈ រៀបចំ​របៀបរបប​តាម​លំដាប់លំដោយ​ត្រឹមត្រូវ ធ្វើ​ផែនការ​ច្បាស់លាស់ បូក​ជាមួយនឹង​ការយល់ដឹង ចំណេះ ជំនាញ​របស់​យើង នោះ​លទ្ធផល​នឹង​ទួលបាន​វិជ្ជមាន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×