Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះ​ឆែក​ឆេរ​ផ្ទះ​ស្រី​ស្រស់​លក់​ឡេ​សា​ច់ស Ah Gi Leder

spot_img

​ភ្នំពេញ​ ៖ ​កម្លាំង​របស់ គណៈកម្មការ​ប្រយុទ្ធប្រឆាំង ឱសថស្ថាន​ក្លែ ង ក្លាយ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​ឡេ​យីហោ Ah Gi Leder ដែល​កំពុង​ល្បី​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លាំង កាលពី​ម៉ោង​៤​និង​៣០​នាទី រសៀល ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ទីតាំង​លក់​ឡេ​យីហោ Ah Gi Leder តាម​បណ្ដោយ​ផ្លូវ​២៦៥ ផ្ទះ​លេខ​៧ នៅក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​បើ​យោងតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ស្តីពី​ករណី​ចូលរួម​សហការ​ជាមួយ គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ។​

​ដោយយោង​តាម​ដីការ​ឆែកឆេរ​លេខ ៧៩៩ ចុះ​ថ្ងៃ​ពុធ ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ដឹកនាំ​ផ្ទាល់​ដោយ​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​។ នា​រសៀល​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤:៣០​នាទី​កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ចុះ​សហការ ជាមួយ​គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុ​វត្ថ​ភាព​សង្គម ទីតាំង​លក់​គ្រឿង​ក្រអូម​បោះ​ដុំ និង​រាយ​នាំ​មកពី​ប្រទេស​ថៃ​យីហោ​ឈ្មោះ Ah Chi Leder ដែលមាន​អ​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ ៧A ផ្លូវ​២៦៥ ក្រុម​៤៣ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ម្ចាស់​អាជីវកម្ម​មានឈ្មោះ តេង ស៊ី​ណាត ភេទ​ស្រី អាយុ​២០​ឆ្នាំ ។​

​នៅពេលដែល​កំលាំង​សមត្ថកិច្ច​ចម្រុះ​មកដល់​ទីតាំង​ខាងលើ បាន​ត្រួតពិនិត្យ ជាក់ស្តែង​ឃើញ​មាន​គ្រឿងសម្អាង ចំនួន ៨​ប្រភេទ ៖

១-​ឡេ​លាប​ការពារ​កំដៅថ្ងៃ​សម្រាប់​លាប ពេលព្រឹក​(​គ្មាន​ម៉ាក​)​ពណ៌​ស ចំនួន​១០០​ប្រអប់​។​

២-​ឡេ​លាប​ការពារ​កំដៅថ្ងៃ​សម្រាប់​លាប​ពេលព្រឹក​(​គ្មាន​ម៉ាក​)​ពណ៌​ស្វាយ​ចំនួន​១០០​ប្រអប់​។​

៣-​ឡេ​លាប​ស្បែក​អោយ​មាស​(​គ្មាន​ម៉ាក​)​ចំនួន​៣៥០​ប្រអប់​។​

៤-​ឡេ​លាប​ស្បែក​អោយ​មាស​(​គ្មាន​ម៉ាក​)​ចំនួន​២៨០​ប្រអប់​។​

៥-​ឡេ​លាប​ស្បែក​ក្លិន​ក្រូច​(​ម៉ាក MAMJI AHA VIT C​ចំនួន​២៨​ប្រអប់​។​

៦-​ឡេ​លាប​ស្បែក​ក្លិន​Cherry (​ម៉ាក MAMJI AHA VIT C​ចំនួន​១​ប្រអប់​។​

៧-​ស្ក្រា​ប​ទឹកដោះគោ​សម្រាប់​ខាត់​ស្បែក​ម៉ាក Gerepu MilkySpa(​គ្មាន​ម៉ាក​)​ចំនួន​២៤​ប្រអប់​។​

៨-​ក្រែ​ម​លាប​បបូរមាត់​ម៉ាក LipStick AAA Angkor ពណ៌​ក្រហម​ចំនួន​១​បំពង់ សរុប​ស្មើនឹង ៨៩៦​ប្រអប់​។​

នគរបាល​ខណ្ឌ បាន​ឲ្យ​ដឹងថា ក្រោយពី​ត្រួតពិនិត្យ​រួច​គណៈកម្មការ​ធិ​ការ​ចម្រុះ​បាន​ពិនិត្យឃើញថា​ទីតាំង​លក់ដុំ និង​រាយ​គ្រឿងសំអាង​មិនបាន​អនុលោម​ទៅតាម​ច្បាប់​កំណត់​ដូចជា ៖

១-​គ្មាន​លិខិតអនុញ្ញាត​បើក​គ្រឹះស្ថាន​ផលិតផល​គ្រឿងសម្អាង​ពី​ក្រសួងសុខាភិបាល​

២-​ផលិតផល​គ្រឿងសម្អាង​គ្មាន​ចុះ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​

៣-​មិនមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​

៤-​លាយ និង​ផ្សព្វផ្សាយ​លក់រាយ និង​បោះ​ដុំ​

៥-​នៅលើ​សំបក​ពុំមាន​ស្លាក​សញ្ញា​ផលិតផល​

​ក្រៅពី​ដកហូត​សម្ភារៈ​ខាងលើ គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បាន​នាំខ្លួន​ម្ចាស់​អាជីវកម្ម​ឈ្មោះ តេង ស៊ី​ណាត ភេទ​ស្រី អាយុ​២០​ឆ្នាំ ទៅ​លេខាធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​បន្ត ៕​

ដោយ​៖​កូ​ឡាប​

spot_img
×