Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនឯកជនបានជួសជុល​ផ្លូវជាតិ​លេខ​ ៣ ខុសបច្ចេកទេស ផ្លូវកំពុងជួសជុលមិនទាន់រួចផង ចាប់ផ្ដើមខូចបណ្ដើរៗឡើងវិញ

spot_img

​កំពត​ ៖ “​ឈប់​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​ទៀតហើយ តែ​យក​ផ្លូវ​ធ្វើ​មាំ​” ប្រសាសន៍​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ​កំណត់​ឲ្យ​ក្រុមហ៊ុន​ជួសជុល និង​សាងសង់​កំណាត់​ផ្លូវ ជាតិ​លេខ​៣ ពី​ទី​រួម​ខេត្តកំពត​ទៅ​រង្វង់​មូល​វាលរេញ ពិនិត្យ​និង​កែតម្រូវ​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ទើប​ក្រសួង​អាច​ទទួលយកបាន​។​

​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ ក្រុមការងារ​បច្ចេកទេស និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ទី​រួម​ខេត្តកំពត ទៅ​រង្វង់​មូល​វាលរេញ ដែល​កំពុង​ជួសជុល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ​។​

​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ទី​រួម​ខេត្តកំពត ទៅ​រង្វង់​មូល​វាលរេញ (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤ និង​លេខ​៣) មាន​ប្រវែង​សរុប ៥៤,៣០ គម ស្ថិតក្រោម​គម្រោង​ជួសជុល និង​សាងសង់​ឡើងវិញ ជា​ប្រភេទ​ផ្លូវ​បេតុង កៅស៊ូ (AC)​។

​កំណាត់​ផ្លូវ​នេះ​ត្រូវបាន​ចាប់ផ្ដើម​ជួសជុល និង​សាងសង់​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​រយៈពេល​៥៤​ខែ អនុវត្ត​គម្រោង​មាន​រយៈពេល​១៨ ខែ និង​ថែទាំ​ប្រចាំ​រយៈពេល​៣៦​ខែ ចំណាយ​ថវិកា ប្រមាណ ១២,០៦១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោម​គម្រោង​ឥណទាន​ធនាគារពិភពលោក បច្ចុប្បន្ន គម្រោង​ផ្លូវ​នេះ​អនុវត្ត​ការជួសជុល និង​សាងសង់​សម្រេចបាន ៦៧,៥០%​ហើយ និង​គ្រោង​នឹង​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ។

​ការចុះ​ត្រួតពិនិត្យ​នេះ ក្រសួង​បាន​រកឃើញថា​៖ ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវ​នេះ​សាងសង់​មិន ទាន់​ស្របតាម​លក្ខណៈ បច្ចេកទេស ដោយ​ត្រង់ចំណុច​ដែល បាន​ជួសជុល​រួច​មាន​ស្នាម​បែក ប្រេះ និង​សំបុកមាន់​ដែល​ត្រូវ​ចាត់វិធានការ​ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា​។

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បានដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ និង​កែតម្រូវ​ឡើងវិញ​ឲ្យ បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ទើប​ក្រសួង​អាច​ទទួលយកបាន​។ ទន្ទឹមនឹងនេះ លោក​ទេស​រដ្ឋ មន្ត្រី​បានបញ្ជាក់​ពី​គោលជំហរ ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​លើ​ការសាងសង់​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ធានា គុណភាព​ផ្លូវ​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ជា​ផលប្រយោជន៍​សម្រាប់​សេដ្ឋ​កិច្ច​ជាតិ និង​សម្រាប់​បម្រើ​ដល់​ភាពងាយស្រួល ក្នុង​ជីវភាព​រស់នៅ និង​ការធ្វើដំណើរ​ទៅមក​ព្រមទាំង​ប្រកប​អា​ជី​កម្ម​ផ្សេងៗ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​នូវ​គោលជំហរ​យើង “​ឈប់​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​ទៀតហើយ តែ​យក​ផ្លូវ​ធ្វើ​មាំ​”​។​

​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និង ដឹកជញ្ជូន បាន ប្រាប់ ថា ក្រសួង មិន អាច ទទួលយក បានទេ ចំពោះ ការ ជួសជុល ផ្លូវជាតិ លេខ ៣ មួយ កំណាត់ ពី ខេត្ត កំពត ឆ្ពោះ ទៅ រង្វង់ មូល វាលរេញ ក្នុងស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ភ្ជាប់ នឹង ផ្លូវជាតិ លេខ ៤ ។​

​លោក​ទេសរដ្ឋមន្ដ្រី បាន សង្កត់ធ្ងន់ថា ក្រុមហ៊ុន ឯកជន បាន ជួសជុល ខុស បច្ចេកទេស ផ្លូវ កំពុង ជួសជុល មិនទាន់រួច ផង ចាប់ផ្ដើម ខូច បណ្ដើរៗ វិញ ។ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី បាន ប្រៀបធៀប ថា អាវ ថ្មី មួយ ទិញ អស់ ជាង ១០ លាន ដុល្លា បែរជា សុទ្ធតែ បំណះ ដូច្នេះ ក្រសួង សាធារណការ មិនអាច ទទួលយកបាន នោះទេ ក្រុមហ៊ុន ជួសជុល ត្រូវតែ ធ្វើឱ្យ ល្អ សារជាថ្មី ឡើងវិញ ដែលមាន ក្នុង គម្រោង ជា ផ្លូវ កៅស៊ូ AC ។​ ​ជា មួយ​គ្នា​នេះ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏ សូម ថ្លែង នូវ ការសុំ អភ័យទោស ដល់ ប្រជាពលរដ្ឋ ដែល ប្រើប្រាស់ ផ្លូវ ផងដែរ ចំពោះ កំហុស របស់ ក្រុមហ៊ុន ទទួលបន្ទុក ការជួសជុល ផ្លូវជាតិ លេខ ៣ មួយ កំណាត់ នេះ ដែល បានធ្វើ ខុស បច្ចេកទេស បែបនេះ ហើយ រំខាន ដល់ ការធ្វើដំណើរ របស់ ប្រជាពលរដ្ឋ ។​

​ផ្លូវជាតិ លេខ ៣ មួយ កំណាត់ ដែល ត ភ្ជាប់ ពី ទី រួម ខេត្តកំពត ឆ្ពោះទៅ រង្វង់ មូល វាលរេញ ក្នុងស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ភ្ជាប់ នឹង ផ្លូវជាតិ លេខ ៤ នេះ មាន ប្រវែង ជាង ៥៤ គីឡូម៉ែត្រ ដែល ត្រូវ ជួសជុល ឡើងវិញ ជា ប្រភេទ ផ្លូវ ក្រាល កៅស៊ូ AC និង ត្រូវ ចំណាយ ថវិការ ជួសជុល ប្រមាណ ១០ លាន ដុល្លា ហើយ បើ គិត ត្រឹម ពេលនេះ ការ ជួសជុល សម្រេចបាន ប្រមាណ ជាង ៦០ ភាគរយ ហើយ តែ បែរជា គ្មាន គុណភាព ដោយសារ ផ្លូវ មាន ស្នាម ប្រះ និង ដក់ ទឹក ទើប លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រតិកម្ម មិន ទទួលយក ដោយ ឱ្យ ក្រុមហ៊ុន ឯកជន នេះ ធ្វើ ថ្មី ឡើងវិញ ហើយ បើ នៅតែ គ្មាន គុណភាព និង ខុស បច្ចេកទេស ទៀត ក្រសួង នឹងដាក់ ក្នុង កិច្ចប្រជុំ ដើម្បី ពិនិត្យ បញ្ចប់ ក្រុមហ៊ុន មួយ នេះ ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×