Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្សា​ស្រាវជ្រាវ​ប្រមូល​តម្រុយ​តាម​ពា្យ​បណ្ដឹង​ពលរដ្ឋ ​៣ ករណី ដែល​ប្តឹង​ក្រុមហ៊ុន​វឌ្ឍនៈ និង​ឧកញ៉ា ស៊ុន សុខណា​

spot_img

ភ្នំពេញ ​៖ ​លោក​វីល្លាម បាន​លើកឡើងថា កាលពី​ថ្ងៃ ១៣ ខែ មិថុនា ឆ្នាំ ២០១៩ នេះ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក ដឹកនាំ​ដោយ​ខ្ញុំបាទ រួមទាំង​សហកា​និង​មន្ត្រី​លេខាធិកា​ដ្ឋា​ន​២​រូប​ចុះ​សិក្សា​ស្រាវជ្រាវ​ប្រមូល​តម្រុយ​តាម​ពា្យ​បណ្ដឹង​ពលរដ្ឋ​ ៣ ករណី​ ៖

​លោក​បាន​ឲ្យ​ដឹងថា ករណី​ទាំង​៣​រួមមាន​៖

​ករណី​ទី​១ ពលរដ្ឋ ១២៥ គ្រួសារ នៅ​ភូមិ​រទាំង​លេី ឃុំ​ភូមិធំ ស្រុក​គៀនស្វាយ ខេត្តកណ្ដាល ប្ដឹង​ចំពោះ​ក្រុមហ៊ុន​វឌ្ឍនៈ ដែល​អះអាងថា​ក្រុមហ៊ុន​ព័ទ្ធរបង​យក​ដី​ពួកគាត់ ហេី​យ​ពួកគាត់​បាន​ប្ដឹង​សុំ​ការ​ដំណោះស្រាយ​ពី​រដ្ឋបាលខេត្ត តែ​ពុំ​ទទួលបាន​លទ្ធផល​។​

​ករណី​ទី​២ ពលរដ្ឋ ឈ្មោះ ម៉ាន់​គឹម​សៀ នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ព្នៅ ខ័​ណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ប្ដឹង​ចំពោះ​ឧកញ៉ា ស៊ុន សុខ ណា ដែល​គាត់​អះអាងថា ឧកញ៉ា​នេះ​ប្រេី​អំណាច​រំលោភ​យក​ដី​គាត់​ដែលមាន​ផ្នូរ​បុព្វបុរស​គាត់​នៅក្នុង​នោះ​ទៀតផង​។​

​ករណី​ទី​៣ ពលរដ្ឋ​ឈ្មោះ អៃ ច័ន្ទ​សុ​វ​ឌ្ឍ​នា ប្ដឹង​ចំពោះ​ករណី​បុគ្គល​ឈ្មោះ កាយ ចរិយា ដែល​យក​ប្លង់​នៅ​ភូមិ​ផ្សេង មក​យក​ដី​គាត់​លក់​អោយ​អ្នក​ទី​បី ជាពិសេស​ទោះ​ប្លង់​ខុស​ទីតាំង​ក៏​រដ្ឋបាល​មូលដ្ឋាន​ចុះហត្ថលេខា​ទាំង​មិន​ពិនិត្យ​។​

​ករណី​ទាំងនេះ មិន​ត្រឹម​ជា​ករណី​វិវាទ​ដីធ្លី​ទេ តែ​ជាការ​ឆ្លុះ​ប​ញ្ជាំ​ង​រាល់​ភាព​អសកម្ម​ក្នុងការ​អនុវត្តន៍​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន អំពេី​ឃុបឃិត​ផងដែរ បន្ទាប់ពី​សិក្សា​រួច​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ប្រមូល​តម្រុយ​ជា​មូលដ្ឋាន​ឈានដល់​ការដាក់​របាយការណ៍​ជូន​សម្ដេច​តេ​ជោ តាម​នីតិវិធី ដេី​ម្បី​ឲ្យ​លោក​ពិនិត្យ​សម្រេច ៕​ ដោយ​៖​កូ​ឡាប​

spot_img
×