Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​លាក់​មុខ សំណល់​ពី​សង្គ្រាម ជា​ប្រភេទ​គ្រាប់បេ សម្លាប់​យុវជនម្នាក់ នៅ​ខេត្ត​ប៉ៃលិន​

spot_img

លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន ហៅ​កាត់​ថា​ស៊ីម៉ាក់ នៅ​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវការ​ថា ឃាតករ​លាក់​មុខ សំណល់​ពី​សង្គ្រាម ជា​ប្រភេទ​គ្រាប់បេ សម្លាប់​យុវជនម្នាក់ នៅ​ខេត្ត​ប៉ៃលិន​! សូម​សម្តែង​នូវ​ការសោកស្តាយ និង​មរណទុក្ខ​ចំពោះ​យុវជន ដែល​បាត់បង់​ជីវិត ដោយសារ​សំណល់​ជម្លោះ​រវាង​ខែ្មរ​-​ខែ្មរ​ពីអតីតកាល​នេះ​! ។​

​កាលពី​វេលា​ម៉ោង ១៥និង២៥ នាទី ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ​២០១៩ មាន​ករណី​ផ្ទុះ​គ្រាប់​មិន​ទាន់​ផ្ទុះ មួយ​កើតឡើង នៅ​ចំណុច​មាត់​ស្ទឹង ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ជនរងគ្រោះ ឈ្មោះ វិន ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ស្ទឹងត្រង់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មូលហេតុ​ទៅធ្វើ​ស្មៅ​ដំឡូង​កាប់​ត្រូវ គ្រាប់​មិន​ទាន់​ផ្ទុះ (​សល់​ពី​សង្គ្រាម​) ប្រភេទ​គ្រាប់ បេ បណ្ដាលឱ្យ​ផ្ទុះ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​

​ក្រុម​ជំនាញ​យេី​ង​ខ្ញុំ​តែងតែ ជំរុញ​ឱយ​ការរៀបចំ​គោលនយោបាយ​ថ្នាក់ជាតិ ឱយបាន​គ្រប់​ជ្រុងជ្រោយ ដោយ​ចៀសវាង​ដាច់ខាត ចំពោះ​ការ​យល់​ថា តំបន់​សម​ភូមិ តំបន់​មាន​គ្រប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ចាត់​កំរិត​គំរាមកំហែង សុវត្ថិភាព​ទាប ដោយ​កំណត់​ថា រង់ចាំឃេី​ញ​គ្រាប់​មិន​ទាន់​ផ្ទុះ ទេីប​ហៅ​ជំនាញ​ទៅ​បោសសម្អាត ទង្វេី​និង​ការ​គិតបែបនេះ ជា​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ណាស់​! ជា​គោលនយោបាយ សុ​វតិ្ថ​ភាព​គ្រាប់មីន​និង​ UXOs ត្រូវតែ​មាន​ទស្សនវិស័យ ចាត់​វិធាន​បង្ការ មិនមែន​ចាត់​វិធានការ​កែតម្រូវ​នោះទេ ( preventive action, not corrective action)៕​ ដោយ​៖​កូឡាប​

spot_img
×