Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំខ្លួន ផែង វណ្ណៈ ក្នុង​ឯកសណ្ឋាន​អ្នកទោស ឡើង​តុលាការ​បើកសវនាការ​

spot_img

​ភ្នំពេញ ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាកា​រលើ​សំណុំរឿង លោក ផែង វណ្ណៈ ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ យោងតាម​ពាក្យបណ្ដឹង​របស់​លោក​គី តិច មេធាវី របស់​សម្ដេច​តេជោ​ហ៊ុនសែន​។​

​លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៩ តាម​ដីកា​របស់​ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​ចូល​ខ្លួន ដើម្បី​សាកសួរ​ពាក់ព័ន្ធ នឹង​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ ក្រោយមក​លោក​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​។​

​ការចាប់​ឃាត់​ខ្លួន​លោក ផែង វណ្ណៈ ធ្វើឡើង​បន្ទាប់​ពី​មេធាវី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​លោក គី តិច បាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ លោក ផែង វណ្ណៈ បាន​សរសេរ​លិខិត​មួយ ដោយ​សុំ​ការខន្តី​អភ័យទោស​ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នូវ​អ្វី​ដែល​ខ្លួន​បាន​សរសេរ​ព័ត៌មាន ប្រៀបធៀប​មិន​សមរម្យ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ព្រមទាំង​សុំ​ការ​អភ័យទោស​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បងប្អូន​មួយចំនួន​ចំពោះ​កំហុសឆ្គង​របស់​លោក​កន្លង​មក​ផង​ដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ អង្គភាព​ព័ត៌មាន Fresh News ក៏​បាន​ដាក់​ពាក្យបណ្តឹង​ចូល សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង លោក ផែង វណ្ណៈ ពីបទ «​បរិហា​រ្តិ៍​ជា​សាធារណៈ​» ៕​ ដោយ​៖​កូឡាប​

spot_img
×