Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លេីង​ប្រច័ណ្ឌ ប្តី​ចិត្តខ្លាំង​ប្រេី​កាំបិតកាប់​ប្រពន្ធប៉ងសម្លាប់ រួច​អារ​ក​ខ្លួនឯងរហូត​ស្លាប់​

spot_img

​បាត់ដំបង ​៖ ​ដោយ​សារភ្លេីង​ប្រច័ណ្ឌទប្តី​ចិត្តខ្លាំង ប្រេី​កាំបិត​កាប់​ប្រពន្ធប៉ងសម្លាប់ រួច​អារ​ក​ខ្លួន​ឯង​រហូត​ស្លាប់​បាត់បង់​ជីវិត នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា នៅ​ថ្ងៃ ព្រហស្បតិ៍ ១១ កើត ខែ ជេ​ស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ ១៧ និង​៤០​នាទី នៅ​ចំណុច​ផ្ទះ​លេខ ១៩៦ ក្រុមទី ១៣ ភូមិ​ដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ​បុរស​ជា​ជន​សង្សយ័​និង​ត្រូវជា​ប្តី​ឈ្មោះ រ៉ាត់ ចិ​ត្រា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​កើតហេតុ​ខាងលើ បាន​ប្រើ​ហិង្សា​យក​កាំបិត​កាប់​ជា​ច្រេី​ន​កាំបិត​ទៅលើ​ប្រពន្ធ របស់​ខ្លួន​ឈ្មោះ សុខ លីន អាយុ ២៧ ឆ្នាំ បណ្ដាលអោយ​រងរបួស​ធ្ងន់ធ្ងរ​ ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥( ពេទ្យ​ព​២)​។ ក្នុងខណៈ​ពេល​នោះ ប្ដី​ស្មានថា​ ប្រពន្ធ​របស់​ខ្លួន​ស្លាប់ ក៏​រត់​ទៅ​ផ្ទះ​អ្នកជិតខាង រួច​យក​កាំបិត​អារ​ក​សម្លាប់​ខ្លួនឯង​តែម្ដងទៅ​។​

លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង បានឲ្យដឹងថា ប្តី​ប្រពន្ធ​មួយគូរ​នេះ ទេីប​វិលត្រឡប់​មក​ពីធ្វេី​ការនៅ​ប្រទេស​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ហេី​យ​ជារឿយៗ ប្តី​រូប​នេះ​តែងតែ​ប្រច័ណ្ឌ​ប្រពន្ធរបស់​ខ្លួន ហួសហេតុ រហូត​ដល់​ថ្ងៃកេីតហេតុ​ខាងលេី ក៏​មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​គ្នា ហេី​យ​ភ្លាមនោះ ប្តី​រូប​នេះ​បាន​យក​កាំបិត កាប់​ទៅលេី​ប្រពន្ធជា​​ច្រេី​ន​​កាំបិត​នៅលេី​ក្បាល និង​ដងខ្លួន បណ្តាលឲ្យ​រងរបួស​យ៉ា​ង​ធ្នន់​ធ្ង​រ ដោយ​យល់ថា​ប្រពន្ធ​ខ្លួន​នឹង​ស្លាប់ ទេីប​ប្តី​រូបនះ ទៅ​យក​កាំបិត​ពី​អ្នកជិតខាង មក​អាករ​សម្លាប់​ខ្លួន​ឯង នៅក្បែរ​លំនៅដ្ឋាន​ខាងលេី​តែម្តង​។​

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ បានបញ្ជាក់​ថា តាម​ការសន្និដ្ឋាន​របស់ សមត្ថកិច្ច​ដោយ​ផ្អែក​លេីការ បញ្ជាក់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ និង​អ្នកជិតខាង​ករណី​ខាងលេី ជា​ករណី​ឃាតកម្ម​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ រួច​ធ្វេី​អត្តឃា​ត​អារ​ក​សម្លាប់​ខ្លួនឯ​ងជា​ក្រោយ ដែល​រឿង​នេះ ផ្តេី​ម​ឡេីង​ពីការ​ប្រច័ណ្ឌហួសហេតុ​របស់​ប្តី ឈ្មោះ​រ៉ា​ត ចិត្ត្រា​៕​ ដោយ​៖​កូឡាប

spot_img
×