Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចោទ​អុីរ៉ង់ថា​ ជា​អ្នក​វាយប្រហារ​កប៉ាល់​ដឹកប្រេង​នៅ​សមុទ្រ​អូ​ម៉ង់ តែ​អុីរ៉ង់ថា​ខ្លួន​មិន​ពាក់ព័ន្ធ​ទេ​

spot_img

​សហរដ្ឋ​អា​មេ​រិច​បាន​ធ្វើ​ការចោទប្រកាន់​ប្រទេស​អ៊ីរ៉ង់​ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​កប៉ាល់​ដឹក​ប្រេង​ចំនួន ២​គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់ ប៉ុន្តែ​ភាគី​អ៊ីរ៉ង​បាន​បដិសេធ​ការចោទប្រកាន់​នោះ​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ដែល​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍័ ម្សិលមិញ​នេះ​។

​លោក​ថា អា​មេ​រិច​បាន​ធ្វើ​ការចោទប្រកាន់​ដោយ​ផ្អែក​ទៅលើ​ការស៊ើបអង្កេត​លើ​ប្រភេទ​អាវុធ​ដែល​​ប្រើប្រាស់​ក្នុង​ការវាយប្រហារ​នោះ។​

​ប៉ុន្តែ​ត្រូវបាន​ភាគី​អ៊ីរ៉ង់​បដិសេធ និង​បាន​ចាត់ទុក​វា​ថា​ជា​ការចោទប្រកាន់​គ្មាន​សម​ហេតុផល​សោះ​។

​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់ម្នាក់​បាន​ថ្លែង​ប្រាប់ BBC ថា​”​អ៊ីរ៉ង់គ្មាន​ការពាក់ព័ន្ធ​នឹង​ការផ្ទុះ​នោះ​ទេ​”​។​

​សូមបញ្ជាក់​ថា កាល​ពី​ម្សិលមិញ​មាន​ការវាយប្រហារ​ទៅ​លើ​កប៉ាល់​ដឹង​ប្រេង​ចំនួន ២​គ្រឿង​ដែល​មួយ​គ្រឿង​ជា​របស់​ក្រុមហ៊ុន​ជប៉ុន Kokuka Courageous និង​មួយទៀត​របស់​ក្រុមហ៊ុនណូ​វេរ​។​

​ទាំង​អ៊ីរ៉ង់ និង​អា​មេ​រិច​បញ្ជាក់ថា ពួកគេ​ជា​អ្នក​ជួយ​ជន្លៀស​មនុស្ស​នៅ​លើ​កប៉ាល់​នោះ​ចេញ​។​

​នៅក្នុង​សេចក្តីប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ បេក​សកម្ម​អ៊ីរ៉ង់ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយថា “​អ៊ីរ៉ង់បដិសេធ​ដាច់ខាត​ចំពោះ​ការអះអាង​គ្មាន​ហេតុផល​របស់​អា​មេ​រិច ជុំវិញ​ការវាយប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​នៅ​ថ្ងៃទី ១៣ ខែមិថុនា និង​សូម​ធ្វើការ​ថ្កោលទោស​”៕​ សុភ័ក្រ

spot_img
×