Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា​ថា គ្មាន​គម្រោង​ដឹកយក​សំរាម​ប្លា​ស្ទិច​ត្រឡប់មក​ពី​ម៉ាឡេស៊ី​វិ​ញ​នោះ​ទេ​

spot_img

​ទីក្រុង​អូ​តា​វ៉ា មិន​មាន​គម្រោង​ដឹក​សំរាម​ប្លា​ស្ទិច​ត្រឡប់មក​ពី​ប្រទេសម៉ា​ឡេ​ស៊ី​វិញ​នោះទេ​។ សំរាម​ប្លា​ស្ទិក​ជាច្រើន​តោន​ត្រូវបាន​គេ​ដាក់​ស្លាកសញ្ញា​ថា​ជា​សំរាម​កែច្នៃ​ឡើងវិញ និង​បាន​ធ្វើ​ការដឹក​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​។​

​កាលពី​ចុងខែ​ឧសភា​កន្លង​ទៅនេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ថ្លែងថា ខ្លួន​នឹង​ដឹក​សំរាម​ចំនួន ៣០០​តោន ​ត្រឡប់​ទៅកាន់​ប្រទេស​ដើម​ចំនួន ១៤​វិញ ដែល​ប្រទេស​ទាំងនោះ​រួមមាន កាណាដា អា​មេ​រិច ជប៉ុន បារាំង អូស្ត្រាលី និង​អង់គ្លេស​។​

​នៅក្នុង​សេចក្តីប្រកាស​ដែល​ផ្ញើ​ទៅកាន់​ទីភ្នាក់ងារ​សារពត៌មាន Reuters អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន និង​បំរែបំរួល​អាកាស​ធាតិ​កាណាដា លោក Gabrielle Lamontagne បាន​ថ្លែង​បញ្ជាក់ថា “​មិន​មាន​គម្រោង​ទេ​ដែល​រដ្ឋាភិបាល​ត្រូវ​ដឹក​សំរាម​ត្រឡប់មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ​”​។​

​លោក​ថ្លែង​បញ្ជាក់ថា ប្រទេស​កាណាដា​មិន​ទទួលបាន​ពត៌មាន​ពី​ការដឹក​ជញ្ជូន​សម្រាម​ពី​កាណាដា ទៅកាន់​ម៉ាឡេស៊ី​ឡើយ ហើយ​ក្រសួង​បាន​ទាក់ទង​ភាគី​ម៉ា​ស៊ីឡេ​ដើម្បី​សួរព័ត៌មាន​លំអិត​។​

​លោក​បន្ថែមថា មិន​មាន​ការបញ្ជាក់​មួយ​សោះ ថា​តើ​សំរាម​ប៉ុន្មាន​ជា​របស់​កាណាដា​។

​សូមបញ្ជាក់​ថា កាលពី​ខែ​មុន រដ្ឋាភិបាល​កាណាដា​បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយនឹង​ភី​លី​ពី​ន ក្នុង​ការដឹក​សំណល់​ផ្ទះ​ត្រឡប់មក​កាណាដា​វិញ ហើយ​ការដឹក​នោះ​ត្រូវ​គេ​រំពឹងថា​នឹង​កើតឡើង​ចុងខែ មិថុនា​នេះ​។​

​កាលពីដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​កាណាដា បាន​ប្រកាស​ពី​គម្រោង​ហាម​ប្រើប្រាស់​ប្លា​ស្ទិច​ដែល​ប្រើប្រាស់​តែ​មួយ​ដង ដូចជា​បំពង់​បឺត និង ថង់​ជាដើម នៅ​ដើមឆ្នាំ ២១០ ដើម្បី​កាត់បន្ថយ​សម្រាម និង​ការពារ​មហាសមុទ្រ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×