Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ហុងគ្រី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ខណៈ​ទំហំ​ពាណិជ្ជកម្ម​មាន​ជាង ១៦​លាន​ដុល្លារ​

spot_img

(​ហុងគ្រី​)៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម តំណាង​រដ្ឋាភិបាល​កម្ពុ​ជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុងគ្រី ជាមួយ​លោក Péter Szijjártó រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី ដើម្បី​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី ដោយ​ផ្អែក​លើ​សមភាព និង​ផលប្រយោជន៍​រួម​។​

​កិច្ចព្រមព្រៀង​នេះ គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​ជាច្រើន រាប់​ចាប់តាំងពី​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត វិស្វកម្ម កសិកម្ម ឧស្សហ​កម្ម បរិស្ថាន ថាមពល សុខាភិបាល ទូ​រគ​មនាគ​ន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និង​ធនាគារ វិទ្យាសាស្ត្រ និង​ការស្រាវជ្រាវ ព្រមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បម្រើ​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​។​

​ក្រៅពីនេះ វិស័យ​ផ្សេងទៀត​ក៏​នឹង​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​-​ហុងគ្រី ធ្វើ​ការពង្រីក​បន្ថែម​ផងដែរ ជាពិសេស​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​តែ​វិបត្តិ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា កាល​ពី​កំឡុង​ឆ្នាំ​១៩៧៥​។

​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ថ្ងៃ​នេះ គេ​រំពឹងថា​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ថែម​ទៀត ខណៈ​ដែល​បច្ចុប្បន្ន​ការធ្វើ​ពាណិជ្ជកម្ម​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ហុងគ្រី មាន​ចំនួន​ជាង ១៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ក្នុង​នោះ​កម្ពុជា នាំចេញ​ទៅ​ហុងគ្រី​មាន​ទឹកប្រាក់ ១៣​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ទឹកប្រាក់​ជាង ៣​លាន​ដុល្លារ​អាមេរិក​។​

​សូម​ជម្រាប​ដែរ​ថា ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ស្របគ្នា​នឹង​ដំណើ​រទស្ស​កិច្ច​ផ្លូវការ​រយៈពេល ០២​ថ្ងៃ របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ហុងគ្រី ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ស្តីពី​អន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៥ ដែល​នឹង​រៀបចំឡើង នៅ​ទីក្រុង​ឌូ​ស្ហាន់​បេ​៕​ ដោយ​៖​កូឡាប​

spot_img
×