Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​នីតិកម្ម​រដ្ឋសភា​ ពិនិត្យ​សេចក្តីព្រាង​សំណួរ​ សម្រាប់​លើក​មក​សួរ​រាជរដ្ឋាភិបាល​

spot_img

គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ នា​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ​សេចក្តីព្រាង​សំណួរ សម្រាប់​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា​លើក​ឡើង​ទៅ​កាន់​រាជរដ្ឋាភិបាល​លើ​បញ្ហា​អ្វីមួយ​។ សេចក្តីព្រាង​សំណួរ និង​បែបបទ​នីតិវិធី​នេះ ធ្វើឡើង​ស្រប​តាម​មាត្រា​៨៩ មាត្រា​៩៦ មាត្រា​៩៧ រដ្ឋធម្មនុញ្ញ និង​ប្រការ​៣២ ប្រការ​៣៣​ថ្មី​(​ពីរ​) ប្រការ​៣៤​ថ្មី នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។​

​លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ បាន​គូសបញ្ជាក់ថា សេចក្តីសម្រេច​ស្តីពី​បែបបទ​នីតិវិធី និង​វិធានការ​នៃ​ការតាំង សំណួរចម្លើយ និង​ការបំភ្លឺ​នៅ​រដ្ឋសភា ជា​យន្តការ​មួយ​ក្នុង​ការពង្រឹង​តួនាទី​រដ្ឋសភា​។ លោក​លើកឡើង​បន្ត​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​ចែង​ថា​តំណាងរាស្ត្រ មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រដ្ឋាភិបាល ហើយ​សំណួរ​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ប្រគល់​ជូន​តាមរយៈ​ប្រធានរដ្ឋសភា​។ ចម្លើយ​របស់​រាជរដ្ឋាភិបាល អាច​ធ្វើឡើង ដោយ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ និង​ការទទួលខុសត្រូវ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ផ្ទៃ​ក្នុង​នេះ​ទៅ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ គ្រោង​ជួប​ប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ទាំងអស់ និង​ភាគី​ពាក់ព័ន្ធ ផ្សេងទៀត ក្នុងការ​ដំណើរការ​នីតិវិធី​របស់​រដ្ឋសភា​ឲ្យមាន​ប្រសិទ្ធ​ភាព និង​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​៕​ ដោយ​៖​កូឡាប​

spot_img
×