Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រង​របួសធ្ងន់​ម្នាក់​ ស្រាល​ម្នាក់ ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​បុរស​ ២​នាក់​ បាន​រង​របួសធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​ម៉ូតូ ​ស្ថិតនៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង លើ​ផ្លូវ​លេខ​ ៣១៤ D បណ្តាលអោយ​មនុស្ស​រង​របួសធ្ងន់ ១​នាក់ ប្រុស រថយន្ត​មិន​ខូចខាត និង ម៉ូតូ ខូចខាត​ស្រាល ១​គ្រឿង​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​១៣​ ខែមិថុនា ឆ្នាំ ២០១៩ ​វេលា​ម៉ោង​១៩​និង​៤៥ នាទីល្ងាច​។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថា ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក ហុងដា​សេ​១០០ ពណ៌​ព្រីង​ទុំ ស្លាក​លេខ ៥៥៩៥ ភ​.​ព​១ បើកបរ​ដោយ​ឈ្មោះ ហឹង ណា​ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​រាជមន្ទី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង រងរបួស​ធ្ងន់ (​ពាក់មួក​សុវត្ថិភាព​)​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ បាន​បុក​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ​.​ព ៣C ២៧៣២ ពីក្រោយ ដែល​កំពុង​ឈប់​ដាក់​ម៉ួយ​ចុះ​ពី​លើ​រថយន្ត ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ សួស សឹង​ដា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ​ទូល​ត្របែក ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង គ្មាន​របួស​ស្នាម ករណីនេះ​អ្នករងរបួស​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្វាយទាប​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ​ចំពោះ​មធ្យោបាយ​ទាំង​ពីរ​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រសូត្រ​ ។

មូលហេតុ​ ៖ ម៉ូតូ​បើកបរ​ពេល​យប់​គ្មាន​ភ្លើង​បំភ្លឺ​មុខ​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×