Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ស្ទឹងហាវ ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន ២​នាក់ បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​នគរបាល​ស្រុក​ស្ទឹងហាវ បានឲ្យដឹងថា សមត្ថកិច្ច​ជំនាញ បាន​បើក​យុទ្ធនាការចុះ​បង្ក្រាប​បទល្មើសគ្រឿងញៀន​១​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ និង​រឹបអូស​បាន​ថ្នាំញៀន ២​កញ្ចប់​ធំ​។​

​លោក​វរសេនីយ៍ឯក រស់ កី អធិការនគរបាល​ស្រុក​ស្ទឹងហាវ បានឲ្យដឹងថា យុទ្ធនាការ​ចុះ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​នេះ ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតក្នុង​ក្រុម​ទី​១៣ ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។​

​លោក រស់ កី បន្តថាសកម្មភាពរបស់​សមត្ថកិច្ច​ជំនាញ បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន ២​នាក់ ​៖ ឈ្មោះ ឆៃ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង ឈ្មោះ ម៉េត សុភ័ណ្ឌ​ភេទ​ស្រី អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​ចំណែក​វត្ថុតាង ដែល​សមត្ថកិច្ច ចាប់​យក​បាន​រួម​មាន​៖ ម្សៅ​ក្រោម​ពណ៌ ស ថ្លា សង្ស័យ ជា​សារធាតុ​ញៀន ចំនួន​២​កញ្ចប់​ធំ​។ កញ្ឆារ ១ កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់ ដើម្បី​ជក់​គ្រឿងញៀន មួយចំនួនទៀត​។​

​លោក រស់ កី អធិការនគរបាល​ស្រុក​ស្ទឹងហាវ បន្ថែមថា ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​ទាំង​ពីរ​នាក់​នេះ គឺជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ផ្ទាល់ ហើយ​សមត្ថកិច្ចរបស់​លោក​ បាន​តាមដានចំពោះ​សកម្មភាពរបស់​ជនសង្ស័យជា​យូរ​មក​ហើយ មុន​ឈានដល់​ចាប់​ឃាត់ខ្លួន​។​

​បច្ចុប្បន្ននេះ ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​ខាងលើនេះ សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង ២​នាក់ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕ ដែន សីមា​

spot_img
×