Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនូ​ន​ ១៧​ ដុំ​ ត្រូវបាន​សមត្ថកិច្ច​ព្រំដែន​ក្របួច​បាន​ ខណៈ​ប្រុង​លោតឆ័ត្រ​ទៅវៀតណាម​

spot_img

ខេត្ត​ស្វាយរៀង ៖ ​​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនូ​ន​ ១៧ ​ដុំ​ ត្រូវបាន​សមត្ថកិច្ច​ព្រំដែន​ធ្លក ​នៃ​វរ​សេនា​តូច​៦១១ ​ក្របួច​បាន ​ខណៈ​ប្រុង​លោតឆ័ត្រ​ទៅវៀតណាម​។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថា ៖ នៅ​វេលា​ម៉ោង​២០និង០០​នាទី​យប់​ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ ២០១៩ ​កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ធ្លក​នៃ​វរៈ​សេនា​តូច​៦១១​ បាន​ចេញ​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ត្រង់ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៧០​និង​១៧១​ខាងជើង​ច្រកទ្វារ​អន្តរជាតិ​បាវិត ​ចម្ងាយ​ប្រហែល ​៥០០ ​ម៉ែត្រ​ បាន​ឃើញ​មនុស្ស​ម្នាក់​ ភេទ​ប្រុស​ ជនជាតិ​វៀតណាម យួរ​វ៉ា​លីស​ដើរកាត់​ស្រែ​កម្លាំង​យើង​ក៍បាន​ហៅ​ឲ្យ​ឈប់​តែ​ជន​នោះ​មិន​ព្រម​ឈប់​ ហើយ​ក៏​បាន​ទំលាក់​វ៉ា​លី​ចោល​រួច​រត់​ចូល​ព្រៃ​ប្រេងខ្យល់​បាត់​ស្រ​មោល​តែ​​ម្តង​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ក្រោយពេល​ដែល​បុរស​ជនជាតិ​វៀតណាម​នោះ​រត់​បាត់​ សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​រុករក​ដែរ​ តែ​មិន​ឃើញ​មនុស្ស​ឡើយ​ គឺ​ឃើញ​តែ​វ៉ា​លី​សហើយ​នៅក្នុង​វ៉ា​លី​នោះ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនូ​ន​ ១៧​ ដុំ​ បច្ចុប្បន្ន​រក្សាទុក​នៅ​ស្នាក់ការ​ប៉ុស្តិ៍ការពារ​ព្រំដែន​ធ្លក ចំពោះ​មុខសញ្ញា សត្ថកិច្ច​យើង​និង​សហការ​ជាមួយ​សម​ត្ថ​កិច្ច ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​បន្តទៀត​ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×