Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ជួប​គ្នា​និយាយ​រឿង​ព្រំដែន​

spot_img

ខេត្ត​ស្វាយរៀង ៖ ​​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ឯកឧត្តម​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា-វៀតណាម នៃ​រាជបណ្ឌិតសភា​កម្ពុជា​នៅ​សាលប្រជុំ​ម​ន្ទីរ​ អគារ ខ សាលាខេត្ត​ស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន ប្រតិភូ​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យ សភា​កម្ពុជា លោក​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព តំណាង​កងកម្លាំង​ទាំង​បី អភិបាលក្រុង ស្រុក កងកម្លាំង​វរៈព្រំដែន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ទ្វេភាគី និង​អស់លោក លោកស្រី ដែល​ជា​សមាជិក​អនុគណៈកម្មាធិការ​ព្រំដែន​ខេត្ត​ជាច្រើន​រូប​ទៀត​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​ជម្រាបជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម និង​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​លោក​បណ្ឌិត សភាព​ចារ្យ​សុខ ទូច​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ព្រមទាំង​គណៈប្រតិភូ​អមដំណើរ​ដែល​បាន​អញ្ជើញចុះ​មក​បំពេញបេសកកម្ម ដើម្បី​សិក្សា​ឈ្វេងយល់​ពី​ស្ថានភាព​ព្រំដែន នៅក្នុង​ភូមិសាស្ត្រ​ខេត្ដ​ស្វាយរៀង នាពេលនេះ​។ ក្នុងនាម​អនុគណៈកម្មាធិការ​ព្រំដែន​ខេត្ត សូម​សម្ដែង​នូវ​ការគាំទ្រ និង​សហការ​សម្រប សម្រួល​ជានិច្ច​ជាមួយ​ក្រុមការងារ ដើម្បី​គាំទ្រ​កិច្ចការ​ដ៏​មាន​សារៈសំខាន់​នេះ ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ សម្រាប់​ជា​ប្រយោជន៍​របស់​ប្រទេសជាតិ​យើង​និយាយ​ជារួម និង​ក្នុង​ខេត្ត​ស្វាយរៀង​និយាយដោយឡែក ។

​លោក​អភិបាលខេត្ត​បាន​បន្តថា ក្នុងនាម​អនុគណៈកម្មាធិការ​ព្រំដែន​ខេត្ត​សូម​ស្នើ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើងការពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន រដ្ឋបាល​ក្រុង ស្រុក​ជាប់​ព្រំដែន ដែល​មាន​វត្តមាន​នៅ​ទីនេះ​ស្រាប់​ត្រូវត្រៀម​សហការ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង​ជាមួយ​ក្រុមការងារ រាជ​បណ្ឌិត សភា​កម្ពុជា ដើម្បីឲ្យ​ការចុះ​បំពេញបេសកកម្ម សិក្សា​ស្រាវជ្រាវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅខេត្ដ​ស្វាយរៀង ទទួលបាន​លទ្ធផល​ល្អ និង​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ៕ ដោយ ៖ វ៉ៃកូ​

spot_img
×