Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាខ​ណ្ឌ​ដើរតួនាទី​ជា​អ្នក​ត្រួតពិនិត្យ​មើល​ពី​ដំណើរការ​និង​សកម្មភាព របស់​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​

spot_img

​ភ្នំពេញ​ ៖ ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេង​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ខណ្ឌ​ដើរតួនាទី​ជា​អ្នក​ត្រួតពិនិត្យ​មើល​ពី​ដំណើរការ​និង​សកម្មភាព​របស់​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ​ជាមុន​ថែមទៀត​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជម្រុញ​បែបនេះ​នៅ​នេះ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់ដំណែង​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​អាណត្តិ​ទី​៣​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមិថុនា​២០១៩​នៅ​សាលាខណ្ឌ​ព្រែក​ព្នៅ​។​

លោក​ឃួង​ស្រេង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រុមប្រឹក្សា​ខណ្ឌ​គឺជា​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដូច្នេះ​រាល់​កង្វល់​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្រុមប្រឹក្សា​ខណ្ឌ​ត្រូវ​ដឹង​ដើម្បីអោយ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​ទាំងនោះ​ជូន​ប្រជាពលរដ្ឋ​អោយមាន​ប្រសិទ្ធភាព​និង​ទាន់​ពេលវេលា​។​ចំពោះ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ខណ្ឌ ក្នុងនាម​ក្រុមប្រឹក្សា​ខណ្ឌ​ត្រូវមាន​តួនាទី​ត្រួតពិនិត្យ​មើល​ពី​ដំណើរការ​របស់​ច្រក​ថា​តើ​បាន​បំពេញ​ការងា​រលើ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​នេះ​បាន​ល្អ​ទេ​បើទោះបី​កន្លងមកនេះ​ការបម្រើ​សេវា​តាម​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​បាន​ល្អប្រសើរ​ហើយ​ក្តី​។​

លោក​ឃួង​ស្រេងក៏​បានប្រកាសពី​ការរៀប​ចំ​វេទិកា​សាធារណៈ​ឲ្យ​បាន​គ្រប់​ខណ្ឌ​សង្កាត់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រមូល​បញ្ហា​សម្រាប់​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព​។​

លោក​បាន​ចាត់ទុកថា​ការរៀបចំ​វេទិកាសាធារណៈ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការជួបជុំ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​បាន​ដឹង​ពី​តម្រូវការ​ថ្មីៗ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។​

លោក​បន្តថា​វេទិកាសាធារណៈ​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​ធ្វើ​ឡើង​គ្រប់​ពេលវេលា​នៅពេល​ដែល​ដឹង​ថា​កន្លែង​ណា​មាន​បញ្ហា​ស្មុគស្មាញ​កើតឡើង​អញ្ចឹង​ការ​ប្រឈម​នានា​ចៅសង្កាត់​ក៏​ដូចជា​អភិបាល​ខណ្ឌ​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​អោយ​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ដែល​ទើបតែ​តាំង​ថ្មី​ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា​និង​គណ​:​អភិបាល មន្ត្រីរាជការ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ដោយ​ឈរ​លើ​មូលដ្ឋាន​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ​។​

លោក​បាន​បញ្ជាក់ថា​ការលើកកម្ពស់​ការទទួល​ខុស​ត្រូវ​និង​ភាពជា​ម្ចាស់​របស់​មន្ត្រី​នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ឆ្លើយ​បត​ប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​សម្រេច​គោលដៅ​មូលដ្ឋាន​មាន​ការអភិវឌ្ឍ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរ​ជា​លំដាប់​។​

ក្នុងឱកាស​នោះ​ដែរ​លោក​សុខ​សម្បត្តិ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ក៏បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​នៃ​ការដឹកនាំ​ក្នុង​មូលដ្ឋាន​ក៏ដូចជា​ការលើកកម្ពស់​ការទទួលខុសត្រូវ​និង​ភាពជា​ម្ចាស់​របស់​មន្ត្រី​នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​នា​ពេលកន្លងមក សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ឆ្លើយ​បត​ប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​សម្រេច​គោលដៅ​មូលដ្ឋាន​មាន​ការអភិវឌ្ឍ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរ​ជា​លំដាប់​ក្នុងនោះ​បាន​អនុវត្ត​នូវ​អភិក្រម​ទាំង​៥​ក៏​ដូចជា​អនុវត្ត​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

សូមបញ្ជាក់ថា​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មិថុនា​នេះ​គឺ​លោក​ម៉ៅ​បូរ៉ា​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១៧​រូប​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×