Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​យន្តហោះ​យោធា​នៅ​វៀតណាម សម្លាប់​អ្នក​បើក ២​នាក់​

spot_img

យន្តហោះ​យោធា​មួយ​គ្រឿង​បាន​ធ្លាក់​នៅក្នុង​ប្រទេស​វៀតណាម កំឡុង​ពេល​ហោះ​ហ្វឹកហាត់ បណ្តាល​ឲ្យ​អ្នក​បើក​ចំនួន ២​នាក់​ស្លាប់​បាត់បង់​ជីវិត​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារពត៌មាន​វៀតណាម​។​

​យន្តហោះ​បាន​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ក្រោយពេល​វា​ធ្លាក់​នៅ​ស្រុក Cam Lam នៃ​ខេត្ត Khanh Hoa​។​

​អ្នកបើក​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​អ្នកបើក​ម្នាក់ទៀត​ស្លាប់​ក្រោយ​ពេល​បញ្ជូន​​ទៅកាន់​គ្លីនិច​នៅក្បែរនោះ​។​

​លោក Ngo Vinh Phuc នាយក​សាលា​ហ្វឹកហាត់​កងកម្លាំង​ផ្នែក​អាកាស​ក្នុង​ខេត្ត​ខាងលើ បានបញ្ជាក់​ថា ​យន្តហោះ​ដែល​ធ្លាក់​នោះ​ជា​របស់​សាលា​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Xinhua​

spot_img
×