Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ដ៏​សកម្ម ចំនួន​០២​នាក់ បាន​ជា​បន្តបន្ទាប់ ជាប់​ពាក់ព័ន្ធ​នឹង​ករណីអំពើ​លួច​កាច់​សោក​ម៉ូតូ ក្នុង​ក្រុង​សៀមរាប​

spot_img

​ក្រុង​សៀមរាប​ ៖ ជនសង្ស័យ​២​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ (​កាច់​សោក​ម៉ូតូ​) ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១៤​មិថុនា​នេះ ត្រូវបាន នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​កាល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ម៉ោង ០៨និង៣៤​នាទី​ព្រឹក នៅ​ចំណុច​មុខ​ហាង​លក់​អាហារ​យីហោ​មី​ឡូ​ទល់មុខ​វិទ្យាល័យ​អង្គរ​ស្ថិតក្នុង​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មាន​ករណីជនសង្ស័យ​ចំនួន​ពីរ​នាក់ មិន​ស្គាល់​អត្ត​ស​ញ្ញណ បានធ្វើ​សកម្មភាព លួច​កាច់​សោ​រក​យក​ម៉ូតូ​០១ គ្រឿង​ម៉ាក​ដ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ សៀមរាប ១AD-២៣៨០ លេខ​តួ​+​លេខ​ម៉ាស៊ីន ៥៣៧១៦៨០ របស់​ជនរងគ្រោះ​ឈ្មោះ សូត្រ គឹម​សុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ខណៈពេល​ដែល​ជនរងគ្រោះ​បាន​ជិះ​យក​ម៉ូតូ​ភិនភាគ​ខាងលើ​ទៅ​ចត​ទុក​នៅ​ចំណុច​កើតហេតុ​ខាងលើ មិន​បាន​ចាក់សោរ អ្វី​ទាំងអស់​រួច​ចូល​ទៅ​ហូប​អាហារក្នុង​ហាង​នោះ​។

​ក្រោយ​ទទួលបាន​ព័ត៌មាន និង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ពី​ករណី​ខាងលើ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចាត់តាំង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សាលា​កំរើក និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ នួន សក្តិ័​ចំរើន​រិទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ចុះទៅ​ពិនិត្យ​បរិវេណ​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​មុខសញ្ញា​ជ​ន​សង្ស័យ ។ យោង​តាម​ទិន្នន័យ ពី​កាម៉េរ៉ា​សុវត្ថិភាព​សមត្ថកិច្ច​យើង​រក​បាន​យើង​បានកំណត់ ភិនភាគ​មុខមាត់​ជនសង្ស័យ​បាន រួម​ទាំង​ភិនភាគ​ម៉ូតូ​ដែល​ពួកគេ​ជិះ​ធ្វើ​សកម្មភាព ដែលមាន ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1HM-4753 ។

​នៅវេលា​ម៉ោង​១៥:០០​នាទី​ថ្ងៃ​ដដែល សមត្ថកិច្ច​យើង បាន​ប្រទះឃើញ ភិនភាគ​ជនសង្ស័យ​ទាំងពីរ​ខាងលើ រួមទាំង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព បំរុង​កាច់​សោរ​ក​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​ចំនុច​ខាងក្រោយ​ផ្សារ​ដើម​ក្រឡាញ់ ភ្លាមៗ​នោះ សមត្ថកិច្ច​យើង​បានធ្វើការ​ប្រដេញ​តាម ជនសង្ស័យ​ពីក្រោយ ធ្វើអោយ​ជនសង្ស័យ​ភ័យ ហើយ​ជិះ​គេច​ហើយ​ទម្លាក់​បក្ខពួក​ម្នាក់ នៅ​មុខ​សាលា​ញ៉ូ​យ៉​ក​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ហើយ​ប្តូរ​អាវ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​យើង រួច​គេចខ្លួន​បាត់ ។​

​បន្ទាប់មក លោក​អធិការ​នគរបាល​ក្រុង​សៀមរាប ក៏​បាន​ស្នើរ​សុំ​គោលការណ៍ តាមរយះ​លោក​ឧត្តមសេនីយ៍ត្រី​ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ទៅ​លោក​ស្នងការ​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តសៀមរាប ដើម្បី​សុំ​កិច្ចសហកា​រណ៍ ពី​បណ្តារ​អធិការដ្ឋាន​ស្រុក ក្នុង​ខេត្ត​សៀមរាប ដើម្បី​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បន្ត លុះដល់​វេលា​ម៉ោង​១៧:៥៨​នាទី​ល្ងាច​ថ្ងៃ​ដដែល ដោយ​មាន​ការសហការណ៍​ល្អ ពី​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាគង ទើប​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​តាម​ផ្លូវជាតិ​លេខ​៦A​តាម​ឡាន​ឈ្នួល​បំរុង​ចាកចេញ​ពី​ខេត្ត​សៀមរាប នៅត្រង់​ចំនុច​ក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង​។ បន្ទាប់​មក​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ក៏​បាន​ចុះ​ទៅ​ធ្វើ​ការនាំ​ជនសង្ស័យ​ទាំង​០២​នាក់​មាន​ឈ្មោះ​÷

-​ជនសង្ស័យ​ទី​១ ឈ្មោះ គង់ សិទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្កោល ឃុំ​សម្ភាស ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពុងចាម មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​មិន​ពិតប្រាកដ​។​

-​ជនសង្ស័យ​ទី​២ ឈ្មោះ ជា រស្មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ទូក​មាស ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​មក​ធ្វើកា​រសាក សួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​។​

​ក្រោយ​ពី​ការសាកសួរ​តាម​នីតិវិធី​ជំនាញ​ជន សង្ស័យ​ទាំង​ពីរ​បាន​ឆ្លើយ​សារភាព​ថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ភិនភាគ​ខាង លើ​របស់​ជនរងគ្រោះ​ប្រាកដ​មែន ហើយ​យើង​បាន​នាំ​ជនសង្ស័យ​ខាងលើ​ចុះ​ចង្អុលបង្ហាញ​និង​ដកហូត​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ដែល​ប្លុង​ទុកចោល​កន្លែង​ហាង​ផ្តិតរូប​យីហោ​ពេញចិត្ត​មុខ​ផ្សារ​ឡាក់​គីម៉​ល​និង​សំលៀក​បំពាក់​ដែល​ជនសង្ស័​យ​ប្តូរ​ពេល​រត់​គេច​ពី​សមត្ថកិច្ច​ផង​ដែរ​។​

​លុះដល់​ព្រឹក​ថ្ងៃទី​១៣ ខែ​មិថុនា​ឆ្នាំ​២០១៩ យើង​បាន​នាំ​ជនសង្ស័យ ចុះ​ទៅ​បន្ទប់​ជួល​របស់​ពួកគេ ស្ថិតនៅ​ភូមិ ស្លក្រាម សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​ស្វែងរក​វត្ថុតាង ហើយ​ធ្វើ​ការឆែកឆេរ បន្ទាប់​មក​សមត្ថកិច្ច​យើង បាន​រក​ឃើញ​ម៉ូតូ​ចំនួន​០២​គ្រឿង​ដែល​លាក់ទុក​នៅក្នុង​បន្ទប់​ជនសង្ស័យ​រួមមាន​៖

-​ម៉ូតូ​ទី​១/​ម៉ាក​ឌ្រី​ម​សង់​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​ភ្នំពេញ ១HA៣០៧៩(​ផ្លាក​លេខ​ក្លែងក្លាយ​) លេខ​តួ​.​លេខ​ម៉ាស៊ីន​៥៣៧១៦៨០.(​ម៉ូតូ​បាត់​នៅ​ចំនុច​ហាង​មី​ឡូ​) ។​

-​ម៉ូតូ​ទី​២/​ម៉ាក​ឌ្រី​ម​សង់​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លាក​លេខ​កណ្តាល​១Y៥៥៤១ (​ផ្លាក​លេខ​ក្លែងក្លាយ​) លេខ​តួ​.​លេខ​ម៉ាស៊ីន​៥២១៣៦៣៧ (​ម៉ូតូ​បាត់​នៅ​កន្លែង​ហាត់ប្រាណ​នៅ​ក្បែរ​រង្វង់​មូល​ព្រះរាជដំណាក់​) កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩.០០​នាទី ។​

​រួម​ទាំង​សោរ​កែច្នៃ​សំរាប់​កាច់ក​សោរ​ម៉ូតូ​មួយចំនួន​ផង​ដែរ​។​ពាក់ព័ន្ធ​នឹង​ម៉ូតូ​ដែល​រកឃើញ និង​ដកហូត​បាន​នេះ យើង​បាន​ស្រាវជ្រាវ​រក​ឃើញ​ពាក្យបណ្តឹង និង​អត្តសញ្ញាណ​ម្ចាស់​ហើយ​ផងដែរ ។​

​ជនសង្ស័យ​ទាំង​ពីរ បាន​សារភាព​ទៀត​ថា​ពួកគេ ពិតជា​បាន ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​យក​ម៉ូតូ​នៅ​ក្រុង​សៀមរាប ជា ច្រើន​លើក​រួចមកហើយ​ដោយ​ក្នុងនោះ​រួមមាន ៖ នៅ​កន្លែង​ហាត់ប្រាណ ក្បែរ​រង្វង់​មូល​ព្រះរាជដំណាក់ ចំនួន​០២​គ្រឿង នៅក្បែរ​អាហា​រដ្ឋា​ន​យីហោ​ម៉ៃ​ឡូ ចំនួន​០២​គ្រឿង និង​នៅក្នុង​ភូមិ​វត្ត​បូព៌​ចំនួន​០១​គ្រឿង ។​ក្នុងនោះ​យើង​ក៏​បាន​រកឃើញ ពាក្យបណ្តឹង របស់​ជនរងគ្រោះ​ចំនួន​០៥​ករណី​ផងដែរ​។​

​យោងតាម​ចម្លើយ សារភាពរ​បស់​ជនសង្ស័យ និង​ពាក្យបណ្ដឹង របស់​ជនរងគ្រោះ ជនសង្ស័យ ត្រូវបាន នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ ដោយ​៖​កូឡាប​

spot_img
×