Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​

spot_img

ខេត្ត​កណ្ដាល ៖ ជនសង្ស័យ​ម្នាក់ ជា​មេខ្លោង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សិស្សសាលា​ម្នាក់ និង​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​រយៈពេល​៣​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​បាន​រួម​ជា​កាំភ្លើងខ្លី​មួយ​ដើម ហើយ​បក្ខពួក​២​នាក់​ទៀត​កំពុង​គេចខ្លួន ។ ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​សិស្សសាលា​ម្នាក់ ដោយ​ប្រដាប់​ដោយ​អាវុធ​ភ្ជង់​គំរាម ។​

​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅ​ម៉ោង​៣​រសៀល ថ្ងៃ​ព្រ​ហស្សត៍ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិរ​ការ​ធំ ឃុំ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។ ជនសង្ស័យ​ឈ្មោះ ជិន លាប ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​បច្ចុប្បន្ន ផ្ទះសំណាក់​ភ្នំ​មាស សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ជា​មេខ្លោង​ធ្វើ​សកម្មភាព ហើយក៏​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​រយៈពេល​៣​ឆ្នាំ​។ រីឯ​ជនសង្ស័យ​២​នាក់​ទៀត ដែល​រត់គេចខ្លួន ឈ្មោះ គុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សាន ណា​រ៉ាត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១០A មាន​ទីលំនៅ​ភូមិ​ត្រពាំង​សុក្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​ដោយឡែក​វត្ថុតាង​ដកហូត​បាន អាវុធខ្លី​១​ដើម ម៉ាក​K៥៩ ក្រូមេ​ពណ៌​ស លេខ​០៧៥៧ បង់​ចំនួន​១​មាន​គ្រប់​ចំនួន​៨​គ្រាប់ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​EXCITER ពណ៌​សលាយ​ក្រហម ស៊េរី​ឆ្នាំ​២០១៥ ជា​របស់​ជនរងគ្រោះ​យកបាន​វិញ និង​ទូរស័ព្ទដៃ​១​គ្រឿង​៕ ដោយ​៖​ បញ្ញា​ស័ក្តិ​

spot_img
×