Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក ចាប់រំលោភ​កូនស្រី​ចិញ្ចឹម​ខ្លួនឯង​ ២ ​លើក ហើយ​គំរាម​សម្លាប់​ទាំង​ម្តាយ​ទាំង​កូន បើសិន​ទម្លាយ​រឿង​នេះ​ឲ្យគេ​ដឹង​

spot_img

ខេត្ត​កណ្តាល ​៖ ព្រៃផ្សៃ​ណាស់ តណ្ហា​ដល់​កំរិត ឪពុក ចាប់រំលោភ​កូនស្រី​ចិញ្ចឹម​ខ្លួនឯង ។ ជនល្មើស​ត្រូវ​ចាប់ខ្លួន​ដែល​ករណី​នេះ​កើត​ហេតុ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ២១និង០០​នាទី នៅ​ចំនុច​ក្នុង​មុង ក្នុង​ផ្ទះ​ឈ្មោះ ឡាយ សួ ស្ថិតក្នុង​ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ហ ស ល (​ហៅ ក ប​) ភេទ​ស្រី អាយុ ១៤​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល មុខរបរ​ កសិករ ។​

ជន​សង្សយ័​(​ត្រូវជា​ឪពុកចិញ្ចឹម​របស់​ជន​រងគ្រោះ​) ឈ្មោះ ឡាយ សួ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​

នគរបាល​បាន​ប្រាប់​ពី​សភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​មិន​ចាំ ឈ្មោះ​ឡាយ សួ បាន​ចាប់រំលោភ​ឈ្មោះ ហ ស ល បាន​សម្រេច​ចំនួន​០២​ដង នៅលើ​ផ្ទះ​របស់​ខ្លួន ដោយ​គំរាម​ជនរងគ្រោះ​មិន​ឲ្យ​និយាយ​ប្រាប់​អ្នកណា បើ​ហ៊ាន​ប្រាប់​និង​សម្លាប់​ទាំង​ម៉ែ​ទាំង​កូន ។​
ក្រោយមក​នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ២៤.០០​នាទី ឈ្មោះ ឡាយ សួ បាន​ចាប់រំលោភ​ឈ្មោះ ហ ស ល បានសម្រេច​ម្ដងទៀត ហើយ​គំរាម​ដដែល ។​

លុះដល់​ថ្ងៃ​ទី​០៧​មិថុនា​២០១៩ វេលា​ម៉ោង​២១.០០​នាទី ឈ្មោះ ឡាយ សួ បាន​ចូល​ក្នុង​មុង របស់​ជនរងគ្រោះ​ប៉ុនប៉ង​ចាប់រំលោភ​ទៀត តែ​ជនរងគ្រោះ​ភ្ញាក់​ដឹងខ្លួន​ក៏​រត់​ចេញពីផ្ទះ ទើប​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មិថុនា​២០១៩ ឈ្មោះ ហ ស ល ដាច់ចិត្ត​យក​រឿង​ទាំងអស់​នេះ​ទៅ​ប្រាប់​ឈ្មោះ​កុយ ដន ភេទ​ស្រី អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ ត្រូវ​ជា​ចាស់ទុំ​ក្នុងភូមិ​ជាមួយគ្នា រួច​ក៏​នាំ​ជនរងគ្រោះ​មក​ប្ដឹង​នៅ​អធិកា​រដ្នា​ន​នគរបាល​ស្រុក​ស្អាង តែម្ដង​។​

ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ ​៖​ កូឡាប​

spot_img
×